ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ថ្មីរហូតដល់ ១០ នាក់ ដែលក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៨ នាក់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី ២៩ ខែមិថុនានេះ បានឱ្យដឹងថា កម្ពុជាមិនមានការរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ រយៈពេល ៥២ ថ្ងៃកន្លងមកហើយ ប៉ុន្តែនៅថ្ងៃទី ២៨ ខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១០ នាក់បន្ថែមទៀត។
គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៦ ២៧២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕