សៀមរាបៈ ក្រុមគ្រូពេទ្យឯកទេសវះកាត់នៃមន្ទីរពេទ្យគន្ធបុប្ផាទី ៣ នៅខេត្តសៀមរាប បានវះកាត់និងព្យាបាលកុមារីអាយុ ៤ ឆ្នាំម្នាក់ ដែលទន់ជើងរយៈពេល ៤ សប្តាហ៍ ដោយសារមានបូសនៅក្នុងខួរឆ្អឹងខ្នងដោយជោគជ័យ។
ទំព័រហ្វេសប៊ុក Dr. Beat Richner បញ្ជាក់នាថ្ងៃទី ២១ ខែកក្កដា ថា៖ «កុមារីអាយុ ៤ ឆ្នាំ ទន់ជើងអស់រយៈពេល ៤ សប្តាហ៍ដោយសារបូសនៅក្នុងខួរឆ្អឹងខ្នង ( intra spinal cord abscess with dermal sinus T6-T7) ត្រូវបានវះកាត់និងព្យាបាល ប្រកបដោយជោគជ័យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧។ សូមអរគុណនិងកោតសរសើរ ដល់ក្រុមគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣)»។
ហ្វេសប៊ុកដដែលបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាលសង្គ្រោះ និងការពារជីវិត៕