ក្នុង​គោល​បំណង​រួម​ចំណែក​ជួយ​ដល់​កុមារ​កម្ពុជា និង បង្កើត​បរិយាកាស​រីករាយ​ក្នុង​សកម្មភាព​សង្គម​សម្រាប់​សាធារណជន ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្រោម​កិច្ច​សហការ​ជាមួយ ក្រុមហ៊ុន​វិនិយោគ​ទុន​អណិកជន​កម្ពុជា (OCIC) នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​ដែល​ហៅថា Family Fun Bike។ កម្មវិធី​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​ជាពិសេស​ប្រចាំ​ឆ្នាំ ដែល​អ្នក​ចូលរួម​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​អនុស្សាវរីយ​ដ៏​ល្អ​ក្នុង​កិច្ចការ​សង្គម​ជាមួយ​នឹង​ក្រុម​គ្រួសារ និង​មនុស្ស​ជា​ទីស្រលាញ់។

កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​តុលា ឆ្នាំ​២០២២ ខាង​មុខ​នេះ នៅ​ទីតាំង Sakura Avenue ក្នុង​ទីក្រុង​រណប​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ចាប់​ផ្តើម​ម៉ោង ៥:៣០នាទី​ព្រឹក ដល់ ៨:៣០​នាទី​ព្រឹក ជាមួយ​ចម្ងាយ​ជិះ​កង់ ១០​គម ២០​គម និង ៣០​គម។ ចុច​មើល​ផែនទី​តាម​រយៈ​តំណ​ភ្ជាប់៖ https://bit.ly/3qaJL5N។

សម្រាប់​លក្ខខណ្ឌ​ចូលរួម គឺ​មាន​លក្ខណៈ​ងាយស្រួល ដោយ​លោក​អ្នក​គ្រាន់​តែ៖

១. ចុះ​ឈ្មោះ​ចូលរួម​តាម​ដំណរ​ភ្ជាប់​នេះ សូម​ចុច​ចុះឈ្មោះ​ត្រង់​នេះ https://bit.ly/ffbreg ជា​បុគ្គល ឬ​ជា​ក្រុម​ ឬ អាច​បរិច្ចាគ​បន្ថែម​ពី​ការ​ចុះ​ឈ្មោះ ចាប់ផ្តើម​ពី ១០​ដុល្លារ​ឡើង​ទៅ។

២. តម្លៃ​ចុះ​ឈ្មោះ​ក្នុង​ម្នាក់​គឺ ១០ដុល្លារ។

៣. កុមារ​អាយុ ១០​ឆ្នាំ និង​ក្រោម ១០ឆ្នាំ អាច​ចូលរួម​បាន​ដោយ​ឥត​គិតថ្លៃ។

៤. អ្នក​ចុះ​ឈ្មោះ​ទាំងអស់​នឹង​ទទួល​បាន​អាវ​យឺត ចំនួន ០១ ពី​កម្មវិធី ។

រាល់​ការ​ចូលរួម​ចុះ​ឈ្មោះ​របស់​សាធារណជន និង​ការ​បរិច្ចាគ គឺ​ពិត​ជា​មាន​សារៈសំខាន់ ដែល​ជា​ចំណែក​ដ៏​ចម្បង​ដើម្បី​បង្កើត​ស្នាម​ញញឹម ក៏​ដូចជា​ក្តី​សង្ឃឹម​ជូន​ដល់​កុមារ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​បន្ថែម​ពិត​ប្រាកដ។ ក្រុម​ការងារ​នឹង​នាំ​យក​ថវិកា​បរិច្ចាគ​ដែល​ទទួល​បាន​ពី​កម្មវិធី ទៅ​ឧបត្ថម្ភ​ដល់​អង្គការ​គាំពារ​កុមារ​នៅ​ក្នុង​ខេត្ត​បាត់ដំបង សៀមរាប និង​ខេត្ត​កណ្តាល នៅ​ក្រោយ​ពេល​ព្រឹត្តិការណ៍​នេះ​បញ្ចប់។

សូម​សារធារណជន​ជ្រាប​ជា​ព័ត៌មាន និង​អាច​ចូលរួម​ចុះ​ឈ្មោះ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​ប្រចាំ​ឆ្នាំ ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២៕

អំពីក្រុមហ៊ុន៖

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា​អ៊ិនវេសមេន ហូលឌីង​ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៧ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញ​វត្ថុ​រឹងមាំ និង​ជា​ទីទុក​ចិត្ត ព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់​គ្នា​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​រីក​ចម្រើន​លឿន​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨,២០១៩, ២០២០ និង ២០២១ ផ្តល់​ដោយ​ក្រុមហ៊ុន The Global Banking and Finance Review ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស និង​ពាន​រង្វាន់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ ២០២១ ផ្តល់​ដោយ​ស្ថាប័ន International Business Magazine ដែល​មាន​ទីស្នាក់ការ​នៅ​សហព័ន្ធ​អារ៉ាប់រួម។ សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​មួយ​ក្នុង​ការ​ផ្តល់​ការ​ការពារ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​គ្រួសារ​កម្ពុជា ហើយ​នាពេល​បច្ចុប្បន្ន​កំពុង​ផ្តល់​ការ​ការពារ​ហិរញ្ញ​វត្ថុ​ដល់​អតិថិជន​ជាង ១៧ ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

អំពី​ទីក្រុង​ជ្រោយ​ចង្វារ៖

គឺជា​ទីក្រុង​រណប​ធំ​ជាងគេ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា (OCIC) ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ ៣៨៧ ហិចតា។ ទីក្រុង​នេះ​ត្រូវ​បាន​អម​ដោយ​ទន្លេសាប និង​ទន្លេ​មេគង្គ និង​បាន​ក្លាយ​ជា​ទីតាំង​ដ៏​អស្ចារ្យ​ទាក់​ទាញ​ការ​វិនិយោគ សកម្មភាព​ពាណិជ្ជកម្ម និង​លំនៅឋាន​ជាច្រើន។