ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីចំនួន ៤ នាក់ នៅថ្ងៃទី ១៤ វិច្ឆិកា ដែលជាប្រភេទអូមីក្រុងទាំងអស់ ប៉ុន្តែមិនមានករណីស្លាប់ និងជាសះស្បើយថ្មីទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីចំនួន ៤ នាក់ ដែលជាប្រភេទអូមីក្រុង បន្ទាប់ពីការពិនិត្យ PCR បានចេញលទ្ធផល។
ក្រសួងក៏បានបញ្ជាក់ដែរថា ចំពោះករណីជាសះស្បើយ និងករណីស្លាប់ គឺមិនមាននោះទេ ដែលធ្វើឱ្យចំនួននៃការស្លាប់សរុប គិតត្រឹមថ្ងៃទី ១៥ វិច្ឆិកា គឺនៅដដែល ចំនួន ៣ ០៥៦នាក់។ រីឯករណីឆ្លងសរុបចំនួន ១៣៣ ០០៣ នាក់ និងករណីជាសះស្បើយសរុបចំនួន ១៣៤ ៩៤០ នាក់៕