
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ចំនួន ៩ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៩ នាក់ ប៉ុន្តែមិនមានករណីស្លាប់ទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២៤ ខែវិច្ឆិកា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៩ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ០៥៥ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៩៦៣ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕