The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សុខាភិ​បាល​រកឃើ​ញ​អ្នក​ឆ្លងចំនួន​ ៧​ និង​អ្នក​ជា​សះ​ស្បើយ​ពីជំងឺ​កូវីដ​ ១៩ ​ចំនួន​ ៧​ នាក់​ដូចគ្នា

ក្រសួង​សុខាភិ​បាល​រកឃើ​ញ​អ្នក​ឆ្លងចំនួន​ ៧​ និង​អ្នក​ជា​សះ​ស្បើយ​ពីជំងឺ​កូវីដ​ ១៩ ​ចំនួន​ ៧​ នាក់​ដូចគ្នា

Content image - Phnom Penh Post
ការធ្វើតេស្ដរកមេរោគកូវីដ ១៩ នៅភ្នំពេញកាលពីពេលកន្លងមក។ ហុង មិនា

ក្រសួង​សុខាភិ​បាល​រកឃើ​ញ​អ្នក​ឆ្លងចំនួន​ ៧​ និង​អ្នក​ជា​សះ​ស្បើយ​ពីជំងឺ​កូវីដ​ ១៩ ​ចំនួន​ ៧​ នាក់​ដូចគ្នា

ភ្នំពេញៈ ​ក្រសួង​សុខាភិ​បាល​កម្ពុជា​​ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ ១៩ ថ្មី​ចំនួន ៧ នាក់បន្ថែម​ទៀត ​ខណៈ​អ្នក​ជា​សះ​ស្បើយ​ថ្មី​ក៏មាន​ចំនួន​ ៧​ នាក់​ដូចគ្នា​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃ​ទី ​១ ខែធ្នូ​ បាន​ឱ្យដឹង​ថា ក្រសួង​រកឃើញ​អ្នក​មាន​ជំងឺកូវីដ​ ១៩ ចំនួន​ ៧​ នាក់​បន្ថែម​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍ ​សុទ្ធ​តែ​ប្រភេទ​អូមី​ក្រុង​ទាំងអស់។​​ ក្នុង​ចំណោម​ទាំង ​៧ នាក់​នោះ ​មាន​ ៣ នា​ក់ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជ​មាន​កូវី​ដ ១៩ ក្នុង​ករណី​ស្នើ​សុំ​វិញ្ញា​បន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ក្រសួង​បញ្ជាក់​ថា របាយកា​រណ៍ថ្ងៃ​នេះ​មាន​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ៧ នាក់ និង​គ្មាន​អ្នក​ស្លាប់​ឡើយ។​

​​បើតាម​ក្រសួង​សុខាភិ​បាល​ គិត​ត្រឹម​ថ្ងៃទី ​១ ខែធ្នូ​ ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ សរុប​កើន​ដល់​ចំនួន ១៣៨ ១០៦ នាក់ ចំណែក​ករណី​ជា​សះស្បើយ​សរុប​ ១៣៤ ៩៩២ នាក់​និង ករណី​ស្លាប់​សរុប ៣ ០៥៦​ នាក់​​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​ ២១ ​២៣៥ ​នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍កើន​ដល់ ១៦​ ២៨៧​ នាក់​៕

អត្ថបទគួរចាប់អារម្មណ៍