ស្ទឹងត្រែងៈHandcrafted Cashew nuts stung treng (HCST) គឺជា​ឈ្មោះសិប្បក​ម្ម​មួយ​នៅក្នុងខេត្ត​ស្ទឹងត្រែង​ ដែល​ទិញ​គ្រាប់​ស្វាយ​ចន្ទីពីក​សិករ​ ទៅកែ​ច្នៃជា​អាហារ​សម្រ​ន់ដែ​ល​មានរ​សជា​តិផ្សេ​ងៗគ្នា​​ ខណៈ​ដែល​បច្ចុប្បន្ន​​កម្ពុជា​មាន​ផ្ទៃដីដាំ​ស្វាយ​ចន្ទី​ទំហំ​ប្រមាណ​ ២៣០ ២០២ ហិកតា។​ ​

សិប្បកម្ម​មួយ​នេះត្រូ​វ​បានសា​ងសង់លើ​ផ្ទៃដីទំហំ​ ​៤ហិកតា នៅឃុំ​ស្រែក្រសាំង ស្រុក​សៀម​បូក​ ខេ​ត្ត​ស្ទឹង​ត្រែង​ ហើយ​បាន​បើក​ដំណើ​រ​ការ​រយៈពេ​ល១​ ឆ្នាំ​មក​ហើ​យ។​ ​សិប្បកម្ម​នេះទៀត​សោត មាន​សមត្ថ​ភា​ព​ផលិត​នូវ​ផលិត​ផល​សម្រេច​បាន​១៥ តោន​ក្នុង​១​ខែ​។

នៅពី​ក្រោយ​ការ​បង្កើត​ឡើងនូវ​សិប្បកម្ម​មួយ​នេះ ក៏មាន​ចំណែក​​ពីយុវតី​វ័យ​ក្មេង​១​រូប ដែល​ជាកូន​របស់​ម្ចាស់​សិប្បកម្ម​ផងដែរ​គឺ​ កញ្ញា សឿន សុទ្ធនីតា ដែល​ទទួល​ខុស​ត្រូវ​លើការ​អភិ​វឌ្ឍអា​ជីវ​កម្ម​។​

​បច្ចុប្បន្ន​ ក​ញ្ញា​មា​នវ័យ ២០​ឆ្នាំ និង​កំពុង​សិក្សាឆ្នាំទី៣លើ​ជំ​នាញធ​នាគារ និង​ហិរញ្ញវត្ថុ។ សិប្បកម្ម​នេះត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នាជាមួយ​ឪពុក​ម្ដាយ​របស់​កញ្ញា ក្នុង​គោល​បំណង​​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​អាជីវកម្ម​មួយ ដែល​មាន​លទ្ធ​ភាព​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ៗ។

​កញ្ញា​ ​សឿន សុទ្ធ​នីតា​ បាន​រៀ​ប​រាប់ថា​ ៖ «ខ្ញុំ និងឪ​ពុក​ម្ដាយ ​ច​ង់​ជួយ​កសិ​ករ ឱ្យទ​ទួល​យក​នូ​វធា​តុ​​ចូ​លដែ​ល​មា​នគុ​ណ​ភាព​ និងមា​នកា​រអ​នុវ​ត្តក​សិក​ម្មល្អ​ដើម្បីសម្រេចបាន​​នូវ​ផលិតផ​លមា​នគុ​ណ​ភាព​ និ​ងទិ​ន្នផ​ល​ជាប់​លាប់​ ហើ​យនាង​ខ្ញុំជឿ​ជាក់​ថា កា​រធ្វើ​ដូច្នេះ​ គ្រាប់​ស្វាយច​ន្ទីរ​ប​ស់យើ​ង និង​ទាក់​ទា​ញ​​ចិ​ត្តអ​តិថិ​ជន​គ្រប់វ័យ​នៅ​​គ្រប់​បរិបទ​»។

​គ្រប់ប​រិបទ​នៅ​ទីនេះ គឺកញ្ញាចង់​សំដៅ​លើគ្រប់​ប្រទេ​ស​នៅទូទាំង​ពិភ​ព​លោក ដោយច​ង់ឱ្យផ​លិត​ផល​ ស្វាយចន្ទី​របស់នាង​ មាន​ស្តង់​ដាអ​ន្ត​រជាតិ និង​អាច​លក់​ចេញទៅ​គ្រប់​ប្រទេស​តែម្ដ​ង ខណៈមកដល់​ពេល​នេះ​នាង​បាន​​នាំយក​ផលិត​ផល​រ​បស់នាងទៅ​​ចូល​​រួម​ក្នុ​ងពិព័រ​ណ៍​ធំៗនៅ​ក្រៅប្រ​ទេស​ផង​ដែរ​។

​យុវតីរូបនេះ​ បានឱ្យ​ដឹ​ងថា​ ៖ «​ក្នុង​រយៈ​ពេល​១២​ខែ​ យើងបា​នប​ង្ហាញ​ផលិ​តផ​ល​​របស់​យើង​នៅតា​មពិ​ធីតាំ​ង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ដូច​ជា ប្រទេស​ជប៉ុន ហុង​កុង កូរ៉េ និង​ប្រទេស​អាល្លឺម៉​ង់»។​

ដ្បិត​​យ៉ាង​នេះក្ដី អាជីវកម្ម​រប​ស់​កញ្ញានិង​គ្រួសារ​ក៏ជួប​ប្រទះ​នូវ​បញ្ហា​លំបាក​មួយ​ចំនួ​នផងដែរ​ដូ​ចជា​ បញ្ហា​តម្លៃ​មិន​ទាន់​អាច​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​ដែល​មាន​ស្រាប់ ប​ញ្ហា​នៃភាពថ្មីថ្មោង​នៃផលិត​ផលរបស់នាង​​នៅលើ​ទីផ្សា​រ ​ព្រ​មទាំង​បញ្ហា​ថ្លៃដើ​មខ្ពស់។​

ប៉ុន្តែ​យ៉ាង​ណាក្តី​ កញ្ញា​បានផ្លាស់​ប្ដូរនូវ​វិធីមួយ​ដែល​ខ្លួន​យល់​ថា ចំណេញ គឺការ​ប្ដូរទៅ​ប្រើប្រា​ស់​ថាម​ពល​ ព្រះ​អាទិត្យជំ​​នួ​សឱ្យថា​មពល​អគ្គិស​នី។ ការធ្វើបែប​នេះ​មិន​ត្រឹម​តែ​ចំណេញ​ថ្លៃដើម ប៉ុន្តែ​ក៏ជួយ​ទៅ​ដល់​បរិស្ថាន​ជុំវិញ​សិប្បកម្ម​ផង​ដែរ​។

ដំណាំ​ស្វាយច​ន្ទី ជាប្រភេទ​ដំណាំដែល​ប្រើប្រាស់​ទំហំដី​ចំនួន ២៣០ ២០២ ហិកតា នៃ​ផ្ទៃដី​ដាំដុះ សរុប​នៅ​កម្ពុជា។ ដំណាំនេះ​គឺស្ថិត​នៅ​លេខ​រៀង​ទី៤ ក្នុង​ចំណោម​ដំណាំទាំង​១៣មុខ​សំខាន់ៗ ដែល​ប្រើប្រាស់​ដីអស់​ច្រើន​ជាង​គេ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​ពីស្ថាន​ភាព​នៃការ​ប្រើប្រាស់​ដីរបស់​កម្ពុជា ពីក្រសួង​បរិស្ថាន​។

និយាយ​ជារួម មាន​កសិករ​ច្រើន​ណាស់​ដែល​ដាំដុះ​ដំណាំ​ស្វាយ​ចន្ទី ហើយ​ដំណាំ​នេះទៀត​សោត​ត្រូវ​ការ​ទំហំ​​ដី​​ធំក្នុង​ការដាំ​។ កន្ល​ងមក មិន​ខុស​ពី​ដំណាំ​ផ្សេងៗ កសិករ​ដែល​ដាំដំណាំ​នេះ តែង​មាន​ការ​ត្អូញ​ត្អែរ​អំពី​កង្វះ​ខាត​នូវ​ទីផ្សារ និង​ការ​ទិញ​​ពីឈ្មួញ​ក្នុង​​តម្លៃទាប​ជាដើម។

ទាំង​នេះ​អាច​មាន​នូវ​បញ្ហា​ជាច្រើន​ដែល​រួម​ចំណែក​ដូច​ជា បញ្ហា​កសិករ​ខ្លួន​ឯ​ង​ ដែល​មិន​ទា​ន់មាន​បច្ចេក​ទេស​ដាំ​ដុះ​ត្រឹម​ត្រូវ ទើប​ជំរុញ​ឱ្យ​ទីផ្សារ​ក៏ធ្លាក់​ទៅតាម​ផលិតផល​នោះ​ដែរ ម្យ៉ាង​ទៀត​អាចមក​ពីកង្វះនូ​វ​ រោង​ចក្រ ឬ​សិប្បកម្ម​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ដែល​ប្រមូល​ផល​បាន ដូច្នេះ​វានាំឱ្យ​កសិករ​ប្រមូល​ផល គរជើង​គ្នាដោយ​លក់មិន​ចេញ។

ដោយ​ឡែក ក្រៅពីការ​ទិញ​យក​គ្រាប់​ស្វាយ​ចន្ទី​ពីប្រជា​កសិករក្នុង​ខេត្ត​ស្ទឹង​ត្រែង សិប្បកម្ម​​ HCST ក៏មាន​ការ​បណ្ដុះ​បណ្ដាល សំដៅ​ពង្រឹង​បច្ចេក​ទេស​ដាំដុះ ដើម្បី​ទទួល​បាន​គ្រាប់ ស្វាយ​ចន្ទីដែ​លមាន​គុណភាព និង​ដែល​ល្អស​ម្រាប់​រស​ជាតិ​បន្ទាប់​ពីការកែច្នៃ​ផង​ដែរ​។

ជារឿ​យៗ ឪពុក​របស់នាង តែង​តែ​បង្រៀន​ប្រជា​កសិករ​ ហើយ​យូរៗ​ម្ដង​​មាន​អ្នក​ជំនាញ​ផ្នែក​ដំាំដុះ​ចុះ​ទៅ​បណ្ដុះ​បណ្ដាល​ផ្ទាល់ពីការ​ដាំនិង​ការថែ​ទាំស្វាយ​ចន្ទី​ ឱ្យទទួល​បា​នផល​ច្រើន​។

​ក្រៅតែ​ពីជួយ​រកទីផ្សារ​ជូន​កសិករ​នៅ​ក្នុង​តំប​ន់​នេះ យុវតី សឿន សុទ្ធនីតា ក៏មាន​បំណង​ចង់ពង្រីក ការ​ទិញ​គ្រាប់​ស្វា​យចន្ទី​ពីកសិករ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ទាំង​មូល ដើម្បី​ក្លាយ​ជាអ្នក​ផ្គត់​ផ្គង់​ផ្ដាច់​មុខប្រ​ចាំ ខេត្តតែម្ដង​។

​ម្យ៉ាង​ទៀត​ ក​ញ្ញាចង់កែ​ប្រែ​ដីចម្ការ​ដែល​ដាំដំ​ណាំស្វាយ​ចន្ទី​ទាំ​ងនោះ ​ឱ្យមាន​របៀ​ប​រៀប​រយ មាន​បរិស្ថាន​ស្អាត ដែ​ល​ទៅថ្ងៃ​ខាង​មុខ​នឹង​អាច​ក្លាយ​ទៅជាតំ​បន់​កសិទេសច​រណ៍​ទៀត​ផ​ង​៕