កម្មវិធីបណ្តុះបណ្តាលដើម្បីបង្កើនការយល់ដឹងអំពីពិការភាព និងជំនាញការស្តារនីតិសម្បទារបស់បុគ្គលិកវេជ្ជសាស្ត្រកម្ពុជា ដែលត្រូវបានធ្វើឡើងជាផ្នែកមួយនៃគម្រោង «ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់ជនមានពិការភាពនៅកម្ពុជា» ដោយមានការគាំទ្រពី KOICA បានបញ្ចប់នៅខែធ្នូ បន្ទាប់ពីវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោមប្រធានបទការស្តារនីតិសម្បទាសម្រាប់ជនមានពិការភាព។
កំណើនរបស់បុគ្គលិកវេជ្ជសាស្ត្រដែលបានចូលរៀនវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន អំពីជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាពដោយសាររបួស និងជំងឺទឹកនោមផ្អែម បានធ្វើឱ្យការវិលចូលទៅក្នុងសង្គមវិញមានការកើនឡើងគួឱ្យកត់សម្គាល់នៅកម្ពុជា។
បុគ្គលិកពេទ្យមកពីមន្ទីរពេទ្យជាតិស្តារនីតិសម្បទាដោយគ្រោះថ្នាក់ចរាចរណ៍ និងមជ្ឈមណ្ឌលសេវាវេជ្ជសាស្ត្រ អតីតយុទ្ធជននៃប្រទេសកូរ៉េ បានចូលរួមជាគ្រូបណ្តុះបណ្តាល និងផ្តល់ការបង្រៀនតាមរយៈវីដេអូ។ បុគ្គលិកពេទ្យមកពីប្រទេសទាំង ២ មានពេលវេលាដើម្បីពិភាក្សា និងធ្វើបទបង្ហាញតាមរយៈសិក្ខាសាលាតាមអនឡាញ។
បុគ្គលិកពេទ្យដែលបានចូលរៀនវគ្គបណ្តុះបណ្តាលនេះបានឱ្យដឹងថា៖ «ខ្ញុំសូមអរគុណដល់សាស្ត្រាចារ្យ និងអង្គការ RI Korea សម្រាប់កិច្ចខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ហើយបានវាយតម្លៃថា វាជាវគ្គបណ្តុះបណ្តាលដែលបុគ្គលិកពេទ្យគួររៀនបន្ថែមទៀត»។
ទោះបីគម្រោងនេះបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២២ នេះ ក៏ដោយ ក៏អង្គការ RI Korea នៅតែបន្តធ្វើការដើម្បីបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់ជនពិការ នៅក្នុងប្រទេសកម្ពុជា៕