បន្ទាយមានជ័យៈ មនុស្សប្រមាណជាង ១០ នាក់បានស្លាប់ និងជាង ៣០ នាក់ទៀតរងរបួសធ្ងន់ និងស្រាលដោយសារគ្រោះអគ្គិភ័យឆាបឆេះកាស៊ីណូហ្គ្រេនដាយមិនដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការប្រាប់ឱ្យដឹងពីអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។
លោក ញឹម ភឿង នាយករដ្ឋបាលក្រុងប៉ោយប៉ែតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅមុននេះបន្តិចថា នៅពេលនេះ កម្លាំងសមត្ថកិច្ចកងពន្លត់អគ្គិភ័យខ្មែរ និងថៃកំពង់សហការគ្នាពន្លត់អគ្គិភ័យនោះ និងជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ ដែលកំពុងជាប់គាំងនៅក្នុងអគារកាស៊ីណូខាងលើ។
លោកថ្លែងថា៖ «នៅពេលនេះមានមនុស្សជាង ៤០០ នាក់ កំពុងជាប់គាំងនៅក្នុងអគារកាស៊ីណូនោះ ហើយភាគច្រើនជាជនជាតិថៃ»។ លោកបានបន្តថា៖ «តាមតួលេខបឋមដែលយើងទទួលបានគិតមកទល់ម៉ោងនេះ [៩:១០ ព្រឹក] មានមនុសជាង ១០ នាក់ស្លាប់ និងជាង ៣០ នាក់ទៀតរងរបួស កំពុងបញ្ជូនទៅព្យាបាលនៅក្នុងមន្ទរពេទ្យក្នុងស្រុកអារញ្ញប្រទេសថៃ»៕
វីដេអូ៖