បន្ទាយមានជ័យៈ ការ​ប្រឡង​សញ្ញា​បត្រមធ្យម​សិក្សាទុ​តិយភូមិ (បាក់​ឌុប) នា​សម័យ​ប្រឡង ៥​ ធ្នូ ឆ្នាំ ២០២២​ កន្លង​ទៅ​នេះ មានសិ​ស្ស​ជាប់​បាន​និទ្ទេស A ទូទាំង​ប្រទេស​ចំនួ​ន​ ១ ០៤៩ នាក់ ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជាប់​សរុបចំនួន​ ៩០​ ៩៥​០ នាក់ ត្រូវជា ៧២,៣៣ ភាគរយ នៃចំនួន​បេក្ខជន​ដែល​បាន​ចូល​រួម​ប្រឡង​។

អ្វីដែល​គួរ​ឱ្យចាប់​អារម្មណ៍​នោះគឺ​បេក្ខជន​ដែល​ជាប់​និទ្ទេស A ឆ្នាំនេះ មួយ​ចំនួន​មាន​ជីវភាព​ក្រីក្រ ហើយ​អ្នក​ជាប់និ​ទ្ទេស A ទាំង​អស់ ត្រូវ​បាន​សប្បុរស​ជន ក៏ដូចជា​អភិបាល​ខេត្ត​នីមួយៗ​លើក​ទឹក​ចិត្ត​តាម​រយៈ​រូបភា​ពផ្សេ​ងៗគ្នា​ ដែល​ទាំង​អស់​នោះបាន​បង្ហាញ​ពីការ​គាំទ្រនិង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ។

​ក្នុង​ចំណោម​សិស្សជាប់​និទ្ទេស A ដែល​មាន​ជីវភាព​មិន​ខ្វះ​ខាត​ ក៏មាន​បេក្ខជន ខាវ ឧត្តម នៅ​ខេត្ត​បន្ទាយមា​​ន​ជ័យ​ផង​ដែរ។ យុវសិស្ស​រូប​នេះមា​នវ័យ ១៩ឆ្នាំ មាន​លំនៅ​នៅភូមិ​ពោធិ៍​រាំបុណ្យ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័​យ បច្ចុប្បន្ន រស់​នៅ​ក្នុង​បន្ទុក​ម្ដាយ​ជាស្ត្រីមេម៉ាយ​។

ឧត្តម​ មា​នប​ង​ប្អូន​​២​នាក់ ដោយរូបគេគឺជា​កូ​នបង​ ហើ​យ​ជីវភាព​គ្រួសា​ររបស់ ឧត្តម ​មានស្ថាន​ភាព​លំបា​ក ​ដោយ​សា​រ​តែម្តា​យគឺ​ជាស្ត្រីមេ​ម៉ាយ​ដែល​មាន​វ័យ​ចំ​ណាស់​​។

ផ្ទុយពី​សិស្សមួ​យ​ចំនួ​នដែ​លមា​នជីវ​ភាព​ធូរ​ធារ មាន​ឪពុ​កម្ដា​យជាអ្ន​កផ្គ​ត់ផ្គ​ង់ការសិ​ក្សា​ ឧត្តម ដែល​ជាកូ​នអ្ន​កខ្វះ​ខាត​ ត្រូ​វខំ​រៀនផ​ង ​និងខិ​តខំ​ជួយ​ការ​ងារ​កសិ​កម្មរប​ស់ម្ដា​យ​វ័យ ៤៥​ឆ្នាំផ​ង​។

មិន​ត្រឹមតែ មិន​បានបោះ​បង់​ចោល​កា​រសិ​ក្សា យុវសិ​ស្ស​ម្នាក់​នេះកា​ន់តែ​ខិត​ខំរៀន​សូត្រ​ដោ​យសង្ឃឹម ​ថា​​ខ្លួ​ននឹ​ងអា​​ចប្រើ​​ចំណេះស្វែង​រកកា​រ​ងារ​ស​មស្រ​បមួយ​ដែល​អា​ចជួយ​លើក​ជី​វភា​ពគ្រួ​សា​រឡើ​ង​វិញ​។ បើ​តា​ម ​យុវ​សិស្ស​រូ​បនេះ​បាន​ឱ្យដឹ​ងថា គេខិត​ខំរៀ​ន​សូត្រ​តាំងតែ​ពីថ្នា​​ក់ទី៧​ម​កម្ល៉េះ ហើ​យ​​ពេល ចូ​លដល់វិ​ទ្យាល័​យ​​ខ្លួនគេ​កាន់​តែខំ​រៀន​ទ្វេ​ដង​។ ​

ដោ​យ​កា​រខិត​ខំនេះ​ ឧ​ត្តម​តែង​តែទ​ទួល​បា​នចំណាត់​ថ្នាក់​លេ​ខ១ស្ទើរ​តែ​រៀង​រាល់ខែ​ តាំ​ង​ពីថ្នា​ក់​ទី១​០​ រ​ហូត​ដល់​ថ្នាក់​ទី១២ ទោះបីត្រូ​វធ្វើ​ដំណើ​រ​ពីផ្ទះទៅ​សា​លាលើច​ម្ងា​យ​ផ្លូវ​​ប្រហែ​ល​ ១២​គី​ឡូម៉ែ​ត្រ​ លំបាកជារៀ​ងរា​ល់ថ្ងៃ​ក៏ដោយ។

យុវសិស្ស​ ខា​វ​ ឧត្តម បាន​រៀប​រាប់​បន្ថែ​មទៀ​ត​ថា ៖ «ចូ​លដ​ល់​ថ្នាក់ទី​១២ ខ្ញុំ​បាន​ខិត​ខំប្រឹ​ង​ប្រែង​រៀន​ជាង​មុន ​គិត​ទាំង​រៀ​នគួរ និង​រៀន​រដ្ឋ បូក​រួម​ទាំ​ង​ការរៀ​នប​ន្ថែមខ្លួន​ឯង​នៅផ្ទះ ក្នុង​១ថ្ងៃខ្ញុំ​រៀន​ប្រហែល ១៣ ទៅ ១៥ ម៉ោង​»។

ម្យ៉ាង​ទៀត ឧត្តម ក៏យក​ពេល​ទៅស្រាវ​ជ្រាវ​មើល​ឯក​សារ​ផ្សេ​ងៗពីអ៊ីន​ធឺណិ​ត​ និង​មាន​កា​របែ​ងចែ​ក ពេល​វេលា​ច្បា​​ស់លាស់ ក៏ដូច​ជាការ​ស្វែង​យល់ពីកា​រ​ចែក​រំលែ​កប​ទ​ពិ​សោធ​ន៍នៃ​សិស្សនិ​ទ្ទេស A ​ឆ្នាំ​កន្ល​ងទៅ​។

ថ្វីដ្បិត​តែគ្រួសារ​មាន​ជីវ​ភាព​ក្រី​ក្រក៏​ពិតមែន​ ប៉ុ​ន្តែយុវ​សិ​ស្សរូ​បនេះបា​នប្រែ​ក្លាយ​បញ្ហា​ទៅជាកម្លាំង​ចិត្ត​​ក្នុ​ងកា​រ​ជំរុ​ញឱ្យ​ខ្លួន​កាន់​តែខិ​តខំ​ប្រឹង​ប្រែង​​រៀនសូ​ត្រ​។

​យុ​វសិ​ស្ស ​ខាវ ឧត្តម បានប្រា​ប់​ថា ៖ «កត្តា​រួម​ចំណែ​កដ៏​ធំ​បំផុ​តក្នុ​ង​ការ​សិ​ក្សារ​ប​ស់ខ្ញុំគឺគ្រួ​សា​រ ​ដោយ​សា​រតែ​ម្ដាយ​មាន​វ័​យចំ​ណា​ស់ និង​គ្រួសា​រ​មាន​ជីវភា​ពក្រី​ក្រ​ជា​កត្តា​ដែល​ធ្វើ​ឱ្យខ្ញុំ​​ខិតខំ​រៀន​​សូត្រ​​ដើ​ម្បី​ទទួល​បា​ន​​ការ​ងារ​មួ​យដែ​ល​ល្អប្រ​​សើរ​សម្រាប់​ជីវិត...កត្តាមួយ​ទៀត​គឺគោ​ល​ដៅជីវិ​តនា​ពេល​អនាគ​ត​ជាក​ត្តា​មួយ​​ដែល​ជំរុ​ញ​ឱ្យខ្ញុំ​រៀ​នអ្វី​ដែល​ត្រូវនឹង​ជំនា​ញរ​ប​ស់ខ្ញុំ»​។​

លើ​សពីនេះ​ទៅទៀ​ត ​ឧត្តម មាន​បំណងរៀន​ជំនាញ​ព័ត៌​មាន​វិទ្យា​ (IT) ដែល​យុវ​សិស្ស​រូប​នេះអះ​អាង​ ថា​ ​ជាជំ​នាញ​ដែ​លខ្លួ​នស្រ​ឡាញ់​តាំ​ងពីក្មេ​ង។​ ឧត្តម​ ​មានបំណ​ង​ចង់​ចូល​រៀន​ជំនាញ​នេះ​​នៅសាក​លវិទ្យា​ល័យ​​ភូ​មិន្ទ​ភ្នំ​​ពេ​ញ​ ប៉ុ​ន្តែជាអកុ​សល ឧត្តម​ មិ​ន​បាន​ទទួ​លអា​ហា​រូប​ក​រណ៍​សម្រា​ប់​រៀន​ជំនាញ​នេះនោះទេ​។

​ប៉ុ​ន្តែ ​បើតា​មកា​រ​បញ្ជា​ក់បន្ថែ​ម​របស់​យុវ​សិ​ស្សរូ​បនេះ​ គឺរូបគេនឹ​ងទទួល​បានកា​រជួយទំ​នុក​បម្រុង​មួយ​ផ្នែក​ ពី​សំណា​ក់​អ៊ំរបស់​ខ្លួន​សម្រា​ប់​ការ​រៀ​នសូ​ត្រ​នេះ។​ ថ្វីបើ​មាន​​ការជួ​យទំ​នុកប​ម្រុ​ងមួយផ្នែក​ ​តែឧ​ត្តម​ ​ក៏ហា​ក់នៅ​​​មាន​ការ​​ព្រួយ​បារ​ម្ភខ្លា​ចថា​ មិនបា​​នបញ្ចប់​ការសិក្សា​ស​ព្វគ្រ​ប់ដូច​បំ​ណង។​

​រីឯ​ឧប​សគ្គធំមួ​យ​ទៀ​តដែ​លយុ​វ​សិស្សនេះ​កំ​ពុង​ជួប​ក្រៅពី​បញ្ហា​ជីវ​ភា​ព ​គឺបញ្ហាសុខ​ភា​ពដោ​យធ្លា​ប់​​បាន​ប្រើ​កម្លាំ​ង​ធ្ង​ន់ពេ​ក ​​ដែ​ល​បញ្ហា​សុខ​ភា​ព គឺ​ឧត្តម​ តែ​ងតែ​ឈឺជា​​ប្រ​ចាំ ព្រោះ​គេធ្លា​ប់​ឆ្លៀតទៅ​ធ្វើកា​រ​សំណ​ង់ ​មួ​យរ​យៈពេ​ល​ដែល​ជំ​ងឺកូ​វីដផ្ទុះ កាលពី​ឆ្នាំ២០២០​កន្ល​ង​ទៅ។​

​សិ​ស្សនិ​ទ្ទេ​ស ​A​ ខា​វ ឧត្ត​ម​ បា​នប​ញ្ជាក់​ថា​ ៖ «ទាក់ទង​នឹង​ការ​សិក្សាវិ​ញ​ បើ​ខ្ញុំមិ​នទ​ទួល​បាន​អាហា​​រូ​បករណ៍​ ឬ​ជំនួយ​ណាមួ​យ​គ្រប់​គ្រា​ន់ទេ​ ខ្ញុំ​នឹ​ងដា​ក់ពា​ក្យ​ប្រឡង​​គ្រូមធ្យម​​​សិក្សាប​ឋម​ភូមិ​ ហើ​យ​បើ​មិនជា​ប់​ ​ខ្ញុំអា​ចនឹ​ង​​រ​ក​កា​រងា​រ​ធ្វើប​ណ្ដោះ​​អាសន្ន​សិន​»​៕