វាមានរយៈពេល ៣ឆ្នាំមកហើយ គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ហើយគិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នេះ មានចំនួន ៦៥៥លានករណីត្រូវបានកើតឡើងនៅទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ជាង ៦,៦លាននាក់។
ប្រសិនបើករណីមេរោគអេដស៍/ជំងឺអេដស៍ត្រូវបានដកចេញ នោះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នឹងមានចំនួនខ្ពស់បំផុតក្នុងចំណោមជំងឺរាតត្បាតទាំងអស់នៅសតវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែ ស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើវ៉ាក់សាំងកូវីដ១៩ មិនត្រូវបានបង្កើតនិងដាក់ឱ្យប្រើប្រាស់ជាសកល នៅក្នុងល្បឿនបំបែកកំណត់ត្រាបែបនេះ។
រហូតមកដល់បច្ចុប្បន្ន វ៉ាក់សាំងចំនួនជាង ១៣ប៊ីលានដូសត្រូវបានប្រើប្រាស់ ហើយការសិក្សាថ្មីៗបានប៉ាន់ប្រមាណថា វាបានជួយទប់ស្កាត់ការស្លាប់ចំនួន ១៩,៨ លាននាក់ក្នុងអំឡុងពេលឆ្នាំដំបូងតែមួយនៃការចាក់វ៉ាក់សាំង។
ខណៈពេលដែលសហគមន៍វិទ្យាសាស្ត្រសកលត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ហើយប្រហែលជាកត្តាដែលត្រូវបានគេមើលរំលងនិងគិតមិនដល់នៅក្នុងសមរភូមិនេះនៅក្នុងការប្រើប្រាស់សត្វនៅក្នុងមន្ទីរពិសោធន៍ ជាពិសេសគឺពូជសត្វស្វាដែលមានសារៈសំខាន់ចំពោះភាពជោគជ័យនៃវិស័យនេះ។
ពួកសត្វស្វា Non-human primates (NHPs) - ជាធាតុផ្សំដ៏សំខាន់នៅក្នុងដំណើរការរកឃើញថ្នាំ មុនពេលប្រើវ៉ាក់សាំងដើម្បីសាកល្បងលើមនុស្ស, ការធ្វើតេស្តលើសត្វពូជសត្វស្វាត្រូវបានទាមទារដោយអាជ្ញាធរនិយតកម្មនៅទូទាំងពិភពលោក ដើម្បីធានាសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពនៃការព្យាបាលថ្មីដែលកំពុងត្រូវបានអភិវឌ្ឍន៍។
យោងតាមអ្នកជំនាញបានឱ្យដឹងថា ៖«មិនមានប្រភេទសត្វណាផ្សេងទៀតដែលស្រដៀងមនុស្សដូចនៅក្នុងកាយវិភាគសាស្ត្ររបស់ពួកគេ ឬតាមរបៀបដែលពួកគេឆ្លើយតបនឹងថ្នាំទេ, សត្វស្វាគឺស័ក្តិសមជាងថនិកសត្វដទៃទៀត ដើម្បីធ្វើការសាកល្បងសុវត្ថិភាពនៃថ្នាំមួយចំនួន[និង] ដើម្បីកំណត់អត្តសញ្ញាណគ្រោះថ្នាក់ដែលអាចកើតមានចំពោះមនុស្ស»។
ឧស្សាហកម្មវិទ្យាសាស្ត្របាននិងកំពុងស្វែងរកគំរូជំនួសដើម្បីកាត់បន្ថយការប្រើប្រាស់សត្វនៅក្នុងមន្ទីរពិសោធន៍ ហើយរបកគំហើញផ្នែកបច្ចេកវិទ្យាមួយចំនួន បើទោះបីជាស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍក៏ដោយ ក៏បានបង្ហាញលទ្ធផលដ៏ជោគជ័យដែរ។
ខណៈដែលធនធាននិងការខិតខំប្រឹងប្រែងបន្ថែមត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងផ្នែកនេះដោយមានការយល់ព្រមពីអង្គការ US FDA Modernization Act 2.0 កាលពីខែធ្នូ ឆ្នាំមុន, ខណៈពួកសត្វស្វា NHPs នៅតែជាសមាសធាតុស្នូលនៃដំណើរការស្វែងរកថ្នាំនៅពេលបច្ចុប្បន្ន។
នេះមិនត្រឹមតែកំណត់ចំពោះការស្រាវជ្រាវលើវ៉ាក់សាំងកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចអនុវត្តបានចំពោះការស្រាវជ្រាវថ្នាំថ្មីៗជាច្រើនទៅលើជំងឺអេដស៍ HIV/Aids, Alzheimer''s, Parkinson, មហារីក,និងការព្យាបាលដោយកោសិកា និងហ្សែននៅក្នុងចំណោមថ្នាំដទៃទៀត។
ទោះជាយ៉ាងណាក៏ដោយ ការរួមចំណែកដែល NHPs បានធ្វើកាលពីពេលថ្មីៗនេះ ក៏ដូចជានឹងបន្តផ្តល់ជូននាពេលអនាគតដ៏ខ្លីខាងមុខ គួរតែត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ ហើយពួកគេពិតជាវីរបុរសដ៏អស្ទារ្យរបស់យើង។
ប្រទេសកម្ពុជាបានដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍថ្នាំថ្មីៗជាសាកល ខណៈព្រះរាជាណាចក្រកម្ពុជាប្រហែលល្បីខាងឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកដល់ការនាំចេញភាគច្រើនរបស់ប្រទេសនេះ ហើយប្រហែលគេមិនសូវបានដឹងទេថា កម្ពុជាក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍថ្នាំថ្មីៗជាសកលផងដែរ។
ក្នុងចំណោមពួកសត្វស្វា NHPs ចំនួន ៣០ ០០០ ក្បាល ដែលសហរដ្ឋអាមេរិកនាំចូលសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍថ្នាំជារៀងរាល់ឆ្នាំ, ស្វាចំនួន ១៩ ០០០ ក្បាល ពោលគឺច្រើនជាងពាក់កណ្តាលនៃការនាំចូលសរុបរបស់សហរដ្ឋអាមេរិក គឺមកពីប្រទេសកម្ពុជា។
នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ចំនួនពិតប្រាកដនៃពូជស្វា NHPs ដែលបានចូលនៅក្នុងការផលិតវ៉ាក់សាំងគឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមានការសិក្សាចំនួន ៣៧៥លើក ពោលគឺបន្ទាប់ពីប្រើប្រាស់លើមនុស្ស និងក្រោយប្រើប្រាស់លើមនុស្សដែលទាក់ទងទៅនឹងវ៉ាក់សាំងបែបនេះទូទាំងពិភពលោក ហើយជាមួយនឹងការសិក្សាអំពីជាតិពុលធម្មតាដែលទាមទារសត្វស្វាចំនួន ៣០ ទៅ ៤០ ដែលជាចំនួនដ៏សំខាន់។
នៅក្នុងន័យនេះ, កសិដ្ឋានបង្កាត់ពូជស្វា NHP Vanny Cambodia ដែលត្រូវបានបង្កើតក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០០ សូមឆ្លៀតឱកាសនេះដើម្បីបង្ហាញអំពីរបៀបបង្កាត់ពូជសត្វស្វាទាំងនេះ និង អំពីសារៈសំខាន់នៃការបង្កាត់ពូជសត្វស្វា ដើម្បីធានាអនាគតប្រកបដោយនិរន្តរភាពសម្រាប់ឧស្សាហកម្មវិទ្យាសាស្ត្រនៅក្នុង រយៈពេលវែង៕
Link to company video: https://youtu.be/eD0quipZ2Ms