The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​កម្ពុជា​បន្ដ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ម្នាក់​ទៀត ​ខណៈ​អ្នក​ទើប​ជា​មាន​២នាក់​

​កម្ពុជា​បន្ដ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ម្នាក់​ទៀត ​ខណៈ​អ្នក​ទើប​ជា​មាន​២នាក់​

Content image - Phnom Penh Post
ការធ្វើតេសរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហេង ជីវ័ន

​កម្ពុជា​បន្ដ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ម្នាក់​ទៀត ​ខណៈ​អ្នក​ទើប​ជា​មាន​២នាក់​

​ភ្នំពេញៈ​​ក្រសួង​សុខាភិ​បាល​កម្ពុ​ជា​ប្រកាស​រ​កឃើញអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់ បន្ថែម​ទៀត ខណៈ​អ្នកទើប​ជា​សះ​ស្បើយ ​២នាក់​ ប៉ុន្តែមិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ឡើយ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាលនៅ​ថ្ងៃទី៥ ខែ កុម្ភៈ​ បាន​ឱ្យដឹង​ថា ក្រសួង​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ម្នាក់​បន្ថែម​ទៀត​ជា​ប្រភេទ​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​។

ក្រសួង​បញ្ជាក់​ថា របាយ​ការណ៍​ថ្ងៃនេះ​ មាន​អ្នកជា​សះ​ស្បើយ​ថ្មី ២​នាក់ និង ​គ្មាន​អ្នក​ស្លាប់​ឡើយ​។

​បើតាម​ក្រសួង​សុខាភិ​បាល ​គិត​ត្រឹម​ថ្ងៃទី៥ ​ខែកុម្ភៈ​​ ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​កមាន​ចំនួន​ ១៣៨ ​៦៩៨នាក់ ​ចំណែក​ករណី​ជា​សះ​ស្បើយ​សរុប ​១៣៥ ៦៣៣នាក់ ​និងករណី​ស្លាប់​សរុ​ប៣ ០៥៦នាក់​​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ២១ ​២៤៤​នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន ១៦ ៨៧០​នាក់​៕

អត្ថបទគួរចាប់អារម្មណ៍