ភ្នំពេញៈ ​រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណ​ការ​និង​ដឹក​ជញ្ជូន​បាន​ស្នើ​ដល់​ភាគី​ថៃឱ្យ​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្សដោយ​ការចែក​រំលែក​ចំណេះ​ដឹង​បន្ថែម​ដល់​វិស្វករ​កម្ពុជាឱ្យ​ចេះ​កសាង​ផ្លូវ ​ស្ពាន ​និង​ហេដ្ឋា​រចនាស​ម្ព័ន្ធ​ជា​ច្រើន​ទៀត ដូច​ជា ​កំពង់​ផែ ផ្លូវ​រ​ថភ្លើង និង​ផ្លូវ​ក្រោម​ដី​ជាដើម​។ សំណើ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ការ​ងារ​ទ្វេភាគី ជា​មួយ​លោក​ Cher​dkiat ATTHAKOR ឯក​អគ្គ​រាជ​ទូត​ថៃ​ថ្មីប្រចាំ​កម្ពុជា​ កាល​ថ្ងៃទី​ ២០​ ខែកុម្ភៈ ឆ្នាំ​​ ២០២៣​។​

​លោក​ទេសរដ្ឋ​មន្ត្រី ​ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណការ​និង​ដឹក​ជញ្ជូនបាន​កោត​សរ​សើរ​រាជ​រដ្ឋាភិ​បាល​ថៃ​ ដែល​កន្លង​មក​បាន​ព​ង្រឹ​ង​ចំណង​មិត្ត​ភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​២ ​ជាពិសេស​ការ​ផ្តល់​ជំនួយ​លើ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខេត្ត​នៅ​តាម​ខ្សៃ​បន្ទាត់​ព្រំដែន ​ដូចជា ​​ផ្លូវជាតិ​លេខ​៤៨ ​លេខ​៦៧ និង​លេខ​៦៨​ ជា​ដើម ដែល​រក្សា​បាន​នូវ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តាម​បណ្តោយ​ព្រំដែន​និង​បម្រើ​ឱ្យ​ផលប្រ​យោជន៍​របស់​ប្រជា​ជន​និង​ប្រទេស​ទាំង​២​។​

​តាម​រយៈ​ឯក​អគ្គរា​ជទូត​ថៃ ​លោក ស៊ុន ​ចាន់​ថុល ក៏​បាន​ស្នើឱ្យ​​រាជរ​ដ្ឋាភិបាល​​ថៃជួ​យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចាត់​តាំង​សាស្ត្រា​ចារ្យឬ​​អ្នក​ជំនាញ​ការ​ដើម្បី​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ខ្លីៗ​ដោយ​ផ្ទាល់​ឬ​តាម​ប្រព័ន្ធ​online ក៏ដូចជា​ពិនិត្យ​លទ្ធភា​ព​ជួយ​ជ្រោម​ជ្រែង​ដល់​ដំណើរ​ការ​របស់​វិទ្យា​ស្ថាន​តេ​ជោ​សែន​សាធា​រណការ​ និង​ដឹក​ជញ្ជូន ​ដើម្បី​បណ្តុះ​បណ្តាល​វិស្វករ​កម្ពុជា​ឱ្យ​មាន​ជំនាញ​ច្បាស់​លាស់​និ​ង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួមចំណែក​

អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​។​

ជា​ការ​ឆ្លើយ​តប ​លោក Cherd​kiat​ ATTHAKOR ឯក​អគ្គរាជ​ទូត​ថៃ​ថ្មី​ប្រចាំ​កម្ពុជា​ បាន​ឱ្យដឹង​ថា ជំនួប​នេះ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ពង្រីក​ចំណង​មិត្ត​ភាព​ការទូ​តនិ​ង​កិច្ចស​ហប្រតិ​បត្តិការ​ល្អក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​២ ស្របពេ​ល​ទំនាក់​ទំនង​ការទូត​ផ្លូវការ​រវាងកម្ពុជា និ​ង​ថៃ គិត​មក​ទល់​ពេល​នេះ ​គឺមាន​រយៈ​ពេល​៧២​ឆ្នាំ​ហើយ​។តាម​រយៈ​បេសក​កម្ម​ការទូ​ត​ក្នុង​អាណត្តិ​នេះ​លោក​ប្តេជ្ញានឹ​ង​ខិតខំ​អនុវត្ត​ឱ្យសម្រេច​

បាន​សមិទ្ធ​ផល​ថ្មីៗដែ​ល​រួមចំណែក​ដល់​ការពង្រឹង​ពង្រីក​ទំនាក់​ទំនង​មិត្ត​ភាពនិង​កិច្ចស​ហប្រតិប​ត្តិការ​ដ៏​ល្អ​រវាង​រាជរ​ដ្ឋាភិបា​ល និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២ឱ្យ​​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​

គួរ​​បញ្ជាក់ដែ​រថាបើ​តាម​ការសិ​ក្សា​របស់​អង្គការ​ជប៉ុនJICAដែល​ធ្វើការ​នៅ​កម្ពុជា​កាល​ពីពេល​​ថ្មីៗ​នេះ បា​នឱ្យ​ដឹង​ថា ​ចាប់ពី​ឆ្នាំ​២០១៨-​២០២០ កម្ពុជា​ត្រូវការ​កម្លាំង​វិស្វករ​ជំនាញ​ប្រមាណ ​៣៥ ០០០​នាក់ ​សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សា​ហកម្ម ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ កម្មន្ត​សាល​សំណង់ ​កសិកម្ម ​សេវា​កម្ម​ ទេស​ចរណ៍ ​និង​អចលន​ទ្រព្យ​ក្នុង​ប្រទេស​របស់​ខ្លួន​។​

​វិទ្យា​ស្ថាន​តេ​ជោ​សែន ​សាធារ​ណ​ការ​ និង​ដឹកជ​ញ្ជូន ​ធ្លាប់បាន​អះអាង​ថា ពី១​ឆ្នាំទៅ​១ឆ្នាំ​ចំនួន​សិស្ស​និស្សិត មាន​ការ​កើនឡើ​ង​នៅតាម​បណ្តា​សាលា​បណ្ដុះ​បណ្ដាល​ទាំង​វិស័យ​រដ្ឋ​និង​ឯក​ជន​លើ​ជំនាញ​វិស្វកម្ម​ប៉ុន្តែ​ក្រសួង​ថា ទោះជា​យុវជន​ចាប់​អារម្មណ៍​ច្រើន​លើ​ផ្នែក​នេះ ក៏​កម្ពុជា​ត្រូវការ​កម្លាំង​ពល​កម្ម​ដែល​មាន​ជំនាញ​វិស្វ​កម្ម និង​វិជ្ជាជីវៈ​បច្ចេក​ទេសរួ​មទាំង​ជំនាញ​ការ​ជាច្រើ​ន​បន្ថែម​ទៀតដើ​ម្បី​ឆ្លើយត​ប​នឹង​ទីផ្សារ​ការ​ងារក្នុ​ង​វិស័យ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​នា​ពេល​បច្ចុ​ប្បន្ន​៕