​ភ្នំពេញៈ​​ ក្នុង​ឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១១ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន បាន​ស្នើ​ការងារ​អាទិ​ភាព ៥​ ចំណុច ​ដល់​ក្រសួង​ស្ថា​ប័ន​ពាក់​ព័ន្ធ រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ និង​ប្រជា​ពលរ​ដ្ឋ ចាំ​បាច់​ត្រូវ​ធ្វើ​ ដើម្បី​កែលម្អ​ទីក្រុង​នានា​ឱ្យ​ស្អាត បៃ​តង ទាក់​ទាញ​ទេស​ចរ​ នៅ​ចំពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ខាង​មុខ​។​

​លោក​ហ៊ុន សែន បាន​ស្នើ​ការងារ​អាទិ​ភាព​ចំនួន៥​ចំណុច ​ទៅ​ដល់​ក្រសួង​ស្ថាប័ន​ពា​ក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ប្រជា​ពលរ​ដ្ឋដើម្បី​ចូលរួម​កែលម្អ​ទីក្រុង​ឱ្យ​ស្អាត ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ក្នុង​ឆ្នាំ​២០២៣ នេះ​។

​លោក​បញ្ជាក់​ថា ​ការងារ​ទាំង​៥​នោះ​រួមមា​ន​៖ ទី​១ ធានា​ឱ្យ​បាន​សន្តិ​សុខ ស្ថិរភាព និង​វិបុលភា​ព ទី​២​បន្ត​ពង្រឹង និង​លើក​កម្ពស់​ភាពជា​ដៃគូ​ស្ថា​ប័ន​រដ្ឋ​និងឯក​ជនដើម្បី​ជំរុញ​ការអ​ភិវឌ្ឍ​នៅ​តាម​គោល​ដៅ​ទេសច​រណ៍។ទី​៣ ជំរុញ​ការ​អនុវត្ត​វិធា​នការ​គោលន​យោបា​យ “​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣” (Visit Cambodia Year 2023) ដើម្បី​ពង្រឹង​កិត្តិ​នាមកម្ពុជា​ទៅកា​ន់​ទីផ្សារ​ទេសច​រណ៍​ពិភព​លោក​។​ ទី​៤ ពង្រឹង​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​ទីក្រុង តាម​រយៈ​ការ​ជំរុញ​កិច្ច​សហការ​ជាតិ និង​អន្តរ​ជាតិ។ ទី​៥​បំផុស​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រជាព​លរដ្ឋ​គ្រប់​រូបតាម​រយៈ​ការ​ពង្រឹង​ភាព​ជា​ម្ចាស​ផ្ទះ​នៅក្នុង​ការអ​ភិវឌ្ឍ​និង​ថែរក្សា​ទីក្រុង​ស្អាត​ប្រកប​ដោយ​បរិស្ថាន​ល្អ ស្អាត ឆ្លាត និង​បៃ​តង​។​

​ទាក់​ទង​នឹង​ចំណាត់​ការ​នេះ​ដែរ​ លោក​ ​ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនងវប្បធ​ម៌ អប់​រំ និង​ទេស​ចរណ៍ នៃ​រាជប​ណ្ឌិត្យស​ភាក​ម្ពុជាបា​នថ្លែង​ថា ចក្ខុ​វិស័យ​រៀបចំ​លើក​កម្ពស់​ទីក្រុង​ស្អាត ​និង​ការ​ប្រណាំងប្រ​ជែង​ទីក្រុង​ស្អាត​មិន​ត្រឹម​ទាក់​ទាញ​តែ​ក្នុង​រដូវ​កាល​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ប៉ុណ្ណោះ​ទេដែល​អាច​ទាក់​ទាញ​ឱ្យ​ភ្ញៀវ​បរ​ទេស​មក​កាន់​កម្ពុជា​លើក​ក្រោយៗ​ទៀត​ផង​។​

លោក​ឈ​ត ប៊ុន​ថង បន្តថា​៖ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​ច្រើនណា​ស់​ទោះបី​ស្ថិត​ក្នុង​ដំណាក់​កាល​កូ​វីដ​១៩​ក្តី រដ្ឋា​ភិបាល​បាន​ព្យា​យាម​កសាង​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ដ៏​ច្រើន​នៅ​ក្រុង​សៀមរា​ប ក្រុង​ព្រះសី​ហនុ ក្រៅពី​នោះ​រដ្ឋា​ភិបាល​បាន​ប្រឹង​ប្រែង​កសាង​កែច្នៃ​ព្រលានយ​ន្តហោះ​​ទាំង​ភ្នំពេញ​ សៀម​រាប កោះ​កុង ជាដើម​ ហើយ​មាន​វិធាន​ការ​ជា​ច្រើន​ទៀត​ដែលនៅ​សេស​សល់ត្រូវ​ពង្រឹង​សន្តិ​សុខ ស​ណ្តាប់ធ្នា​ប់ អ​នាម័យ ប​រិស្ថាន​ឱ្យ​ល្អដើម្បី​បម្រើភ្ញៀ​វ​ឱ្យ​ល្អ​។​

លោក​​បន្ថែម​ថា ក្រៅពី​ការត្រៀម​ខ្លួន​របស់​រដ្ឋា​ភិ​បាល ​ប្រជាជន​កម្ពុជា​ក៏​ត្រូវមាន​ភារកិច្ច​ចូល​រួម​ផងដែ​រតាមរ​យៈ​ការ​រក្សា​សីល​ធម៌​រស់នៅ ​អាកប្ប​កិរិយា​ល្អ ថែរក្សា​សណ្តាប់​ធ្នាប់ បរិស្ថា​ន ដើម្បី​ទទួល​ភ្ញៀវ​ទេស​ចរ​បរ​ទេសដែល​នឹង​មាន​វត្ត​មាន​នៅ​កម្ពុជា​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ និង​អាស៊ា​ន​ប៉ា​រ៉ា​ហ្គេម​ខាង​មុខ​នេះ​។​​

​សូ​ម​ជម្រាប​ផ​ងដែរ​ថាទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១១ នៅ​​ឆ្នាំ​២០២៣​នេះ​ ធ្វើឡើ​ង​ក្រោម​ប្រធាន​បទ“​ទីក្រុង​ស្អាត បដិ​សណ្ឋារ​កិច្ច​ល្អ ​ម្ចាស់ផ្ទះ​​កម្ពុជា​ផ្តល់​ភាពក​ក់ក្តៅ​”ដែល​មាន​លោក​ហ៊ុន សែ​ន ជា​ប្រធាន​កិត្តិយ​ស​នៃ​គណៈ​កម្មា​ធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត​៕