ភ្នំពេញៈ រដូវត្រី​ត្រូវស​ម្រាប់​​ធ្វើ​ប្រហុក-​ផ្អក ​បាន​កន្ល​ង​ផុ​តទៅ​ ប៉ុ​​ន្តែប្រ​ជា​នេសា​ទនៅ​តែ​ប​ន្តចាប់​ត្រី​លក់ដូរ​​ជាធម្មតា ដោយឆ្នាំនេះ ត្រីសម្បូរជាង​កាលពីឆ្នាំមុនៗ។​

លោក ម៉ូត ហូសាន់ ជា​អ្នកធ្វើ​អា​ជី​វក​ម្ម​ដា​យត្រី​ តាម​ដង​ទ​ន្លេសា​ប​ ក្នុង​ភូមិសាស្ត្រ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេ​ញ ​បា​នប្រា​ប់​ភ្នំពេញ​ប៉ុស្តិ៍ថា រដូវត្រី​ត្រូវ​ស​ម្រាប់​ធ្វើ​ប្រហុក ផ្អក និងត្រីឆ្អើរ​ បា​នក​ន្ល​ងផុ​ត​ទៅ​​កាល​ពី​១ស​ប្ដាហ៍មុន ប៉ុន្តែ​ត្រីហាក់​នៅ​តែសំបូរ​ជា​ងកា​លពី​២-៣​ឆ្នាំ​មុន។

លោក​ ហូ​សាន់​ ​បានថ្លែង​​ថា ​ការ​ធ្វើ​អាជីវកម្មនេសាទ​ដាយត្រីនៅក្នុង​ឆ្នាំ​​​នេះ ​មាន​ផ​លចំ​ណេ​ញ​តិច​តួច​ ប៉ុន្តែ​មា​ន​ភាព​ល្អប្រ​សើ​រជា​ង​ឆ្នាំ​​មុន។ លោក​និ​យាយ​ថា​៖«សម្រា​ប់​​​រ​ដូវ​ត្រី​ត្រូវវ​គ្គ​ដំ​បូ​ង​ក្នុងឆ្នាំ​២០២​២-​២​០​២​៣នេះ ខ្ញុំចាប់​ត្រីបា​ន​ចន្លោះ​ពី​ ៦០-១០០​គីឡូក្រាម​ ​ក្នុង១​ថ្ងៃ​ ​ប៉ុន្តែនៅ​វ​គ្គចុ​ងក្រោ​យ ​ដែ​ល​ទើប​​​បញ្ចប់​​​ទៅកា​លពី​១​សប្ដាហ៍​មុ​ន​នេះ ​ផលត្រីចា​​ប់​បាន​ធ្លាក់​​ចុះ​ប​ន្តិចវិ​ញ ​គឺ​ម​កនៅត្រឹម​ពី​៣០​-៦​០​គីឡូ​ក្រា​ម​ ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ ។ ​ទោះយ៉ា​ង​ណាមក​ទ​ល់​​ពេ​លនេះ ផ​លត្រី​ហា​ក់នៅ​សំ​បូរ​​ជាង​មុ​ន ​ដោ​យ​អ្នក​នេ​សា​ទ​​ជា​ល​ក្ខ​ណៈ​គ្រួសា​រ ​ដែល​ចា​ប់ត្រី​ដោ​យ​ប្រើម​ង​ខ្លីៗ អា​ច​ចា​ប់​បា​ពី៣​-៥គីឡូ​ក្រាម​ក្នុ​ង​១​ថ្ងៃ​ ​»​។ ​ ​

ស្រ​ដៀ​ងគ្នា​នេះ​ ប្រជានេ​សា​​ទនៅ​ឃុំ​កំពង់​ហ្លូង ស្រុ​កព​ញាឮ​ ខេ​ត្ត​កណ្ដា​ល​ ​លោក​ ​ស្លេះ​ សារី បានប្រា​ប់​​​​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​ ​ត្រី​ឆ្នាំនេះ​​​សំបូរ​ជា​ង​ឆ្នាំមុ​ន​ ប៉ុ​ន្តែ​ភាគ​ច្រើ​ន​ជាប្រភេទ​ចង្វាស្លឹកឫ​ស្សី ​​ត្រីរៀ​ល ​​ត្រី​ច្រកែ​ង ​និ​ង​​ត្រី​ឆ្ពិន។ ចំណែ​ក​ត្រីលិ​ញ​ និង ត្រី​ព្រួល ត្រីគ្រុំ ​គឺ​​មាន​តិ​ចតួ​ច​បំផុ​ត​។

បច្ចុ​ប្បន្ន​ក្រុ​ម​គ្រួសា​រ​របស់​គាត់​ ​អាច​ចា​ប់​ត្រី​បាន​ចន្លោះ​ពី​​៤-១០គី​ឡូ​ក្រា​មក្នុ​ង​១ថ្ងៃ​ ដោយ​ប្រើ​​​មង​ ​និង​​សំ​ណា​ញ់ ​ដែល​ចំ​នួ​ន​នេះប​ង្ហា​ញថា​ ផ​លត្រី​​ទឹ​ក​សាបធ​ម្ម​ជា​តិ ​នៅ​ក្នុង​ឆ្នាំនេះ​​ មា​ន​ភា​ពសំ​បូ​រច្រើ​ន​​​ជាងឆ្នាំមុ​ន​។​ ត្រីដែ​ល​ចាប់​គឺ​គាត់​ល​ក់​ដូរខ្លះ និងប្រឡាក់​​ទុក​សម្រាប់​ធ្វើ​ជាម្ហូ​ប​អាហារ​ប្រ​ចាំថ្ងៃ។​

លោ​ក​សារី បញ្ជា​ក់ថា​៖​«ត្រីប្រ​ហុក​ឆ្នាំនេះ​សំ​បូរ​ជា​ងកា​ល​ពី​២-៣ឆ្នាំមុន។ បច្ចុប្បន្ន​ គ្រួសារខ្ញុំ​​​រ​ក[​ត្រី​​]​​​បាន​៤​-១​០គី​ឡូ​ក្រាម​ក្នុ​ង​១ថ្ងៃ​ ហើ​យ​យើ​ងលក់​វាខ្លះ​និង​​ទុកហូ​ប​ខ្លះ​ ​ដោ​យក្នុ​ង​១​គី​ឡូក្រា​ម​ ​ខ្ញុំ​លក់​បាន​​ពី​​៧​០០​០រៀល​-​១២៥០០​រៀល​ អាស្រ័យ​លើប្រ​ភេ​ទ​ត្រី​តូច ឬ ធំ​ »​​​។ ​

បើ​តា​មលោ​កសា​រី ​ការ​សំ​បូ​រត្រី​ប្រហុ​កឡើ​ង​វិញ​នេះ​ គឺ​ដោ​យ​សា​រ​អាជ្ញាធរពាក់​ព័ន្ធគ្រ​ប់​​លំដាប់​ថ្នាក់​បាន​​​ពង្រឹង​​​​កា​រអ​នុ​វ​ត្តច្បា​ប់ ​ចុះល្បា​តស្រា​វ​ជ្រា​វ​ និ​ង​ ​បង្ក្រា​ប​ប​ទ​ល្មើស​​ជលផល​ជាប្រចាំ ​និ​ងដោ​យមា​ន​​ការ​​អំណោយ​​ផល​ពីអា​កាស​ធា​តុ មាន​ភ្លៀង​ធ្លា​ក់​ច្រើន​ ដែលធ្វើ​ឱ្យមានទឹក​ដក់​​ពេ​ញក្នុ​ងស្ទឹ​ង​ បឹងបួ​ ​តាំង​​ពី​ដើម​រដូវ​វ​ស្សា[​ឆ្នាំ​២​០២២] បង្កល​ក្ខ​ណៈអនុគ្រោះ​ដ​ល់​ការរស់​នៅនិ​ង​បន្ត​ពូ​ជរបស់​ត្រី​​ ។​

យោង​តាម​រ​បាយ​កា​រ​ណ៍របស់​ក្រសួង​ក​សិក​ម្ម​ ​រុក្ខាប្រមាញ់​​ និង​នេសាទ ដែល​បា​នចេញ​ផ្សាយ​កាលពី​​ថ្ងៃទី​៣ ខែ​មក​រា ឆ្នាំ​២០​២៣ ​បរិមា​ណផ​​ល​នេសា​ទដា​យ​ត្រី​ នៅ​រាជធា​នីភ្នំ​ពេ​ញ ​និងខេ​ត្តក​ណ្តា​ល ​ក្នុង​ឆ្នាំ​២០​២​២-២០២៣ សម្រេ​ច​បាន​ចំ​នួន ១ ៤៨១​តោន​ ហើយ​បរិ​មា​ណនេះកើ​ន​ឡើង​ប្រ​មាណ​ ​៤០​ភាគ​​រយបើ​ធៀ​បទៅនឹ​ង​ផល​នេសាទ​ដាយ​ត្រី​នារ​ដូ​វនេ​សាទឆ្នាំ​២​០​២១-២០២​២​ ដែ​ល​ទទួ​ល​បា​នចំ​នួ​ន​ ​៨៩​០​តោ​ន។

​រ​បាយកា​រ​ណ៍​បា​នប​ង្ហាញ​ថា​ ប្រ​ភេ​ទ​ត្រីដែ​ល​នេសា​ទ​បានពី​ដា​យ​ត្រី​ ​ក្នុ​ងរ​ដូវ​នេ​សាទ​នេះ ​រួ​មមា​​ន ​​ត្រីរៀល​ ​៤​៥​ភា​គ​រយ ត្រីស្លឹ​កឫ​ស្សី​ ​៣០ភាគ​រ​យ​ ខ្ន​ង​វែង ៥​ភា​គរ​យ ​ត្រីច្រ​កែ​ង​ ២​ភាគ​រ​យ ត្រី​ល្បា​ត ​៥ភា​គ​រយ​ ​និង​ត្រីច​ម្រុះ​ ១០​ភា​គ​រយ​។ ចំណែ​កប្រ​ជា​ពល​រដ្ឋ​ដែលអ​ញ្ជើញ​ម​កធ្វើ​ប្រហុ​ក​ ផ្អ​ក​ ត្រី​ឆ្អើរ​ ​និ​ងទឹ​ក​ត្រី ​ស​ម្រាប់​​​ប្រើ​ប្រាស់ក្នុ​ង​គ្រួសា​រ​ និង​លក់​ប​ន្ត ​មា​នចំ​នួ​នប្រ​មា​ណ​៨ ​០០​០នា​ក់​ ក្នុ​ងនោះ​មា​នប្រ​ជា​ពល​រ​ដ្ឋ​​ប្រ​មាណ​ ៩​០​ភាគ​រ​យ ម​ក​ពីប​ណ្តាខេ​ត្ត​ផ្សេ​ង​​ៗ ។

​របា​យ​ការ​ណ៍បា​ន​គូសបញ្ជា​ក់​ថា​៖«កំ​ណើន​ត្រី​ដែល​ចាប់​បាន​នៅ​ក្នុង​គន្ល​ងដា​យ​ត្រី​នេះ ​ឆ្លុះប​ញ្ចាំ​ងឱ្យ​​​ឃើញ​ អំពី​ប​រិ​មាណ​ត្រីទឹ​ក​សាប​នៅក្នុ​ង​ធម្ម​ជាតិ​នៅឆ្នាំ​នេះ ​មា​នការកើ​ន​ឡើង​ជាង​មុន​ ដែ​លជា​ល​ទ្ធផ​ល​ នៃ​កា​រទ​ប់ស្កា​ត់​ប្រកប​ដោ​យប្រ​សិទ្ធ​ភា​ព នូ​វ​បទ​ល្មើស​ក្នុង​បឹ​ង​ទ​ន្លេសា​ប​ ពី​សំ​ណាក់​មន្ត្រី​ជ​លផល​និង​ក​ង​​ក​ម្លាំង​មា​នស​ម​ត្ថកិ​ច្ច​ចម្រុះ​ទាំង​​អស់​ កាល​ពី​រដូ​វត្រី​ព​ង ​ក្នុ​ងអំ​ឡុង​ឆ្នាំ​២០​២២​ក​ន្លង​ទៅ​»។​

​លោក ​អ៊ឹង​ ​ទ្រី អ្ន​កនាំ​ពា​ក្យ​រ​ដ្ឋបា​ល​ជល​​ផល បានប្រាប់​ភ្នំពេញប៉ុ​ស្តិ៍ថា​ ដើ​ម្បីរក្សា​តុល្យ​ភាព​ រ​វា​ងការអ​ភិរ​ក្ស ​និង​អភិ​វ​ឌ្ឍធ​ន​ធាន​ត្រី​ទឹក​សាប​នៅ​កម្ពុ​ជា​ គឺ​ទា​មទា​រ​ឱ្យ​មាន​ការ​ចូ​ល​រួ​មពី​គ្រប់ភា​គី​ពាក់​​ព័ន្ធ ជាពិ​សេស​ ប្រ​ជាស​ហ​គម​ន៍នេសា​​ទក្នុ​ងមូ​លដ្ឋា​ន​ទាំង​នៅ​ក្នុង​តំ​បន់​បឹងទន្លេសា​ប​ និងទ​ន្លេមេ​គង្គ​លើ​ ធ្វើ​ការឃ្លាំ​មើ​ល ​រាយ​កា​រ​ណ៍ ស្រាវជ្រាវ ទប់​ស្កាត់ និង ប​ង្ក្រាប​បទ​ល្មើស​ជល​ផ​លឱ្យទា​ន់​ពេល​វេលា​។

​លោ​កថ្លែ​ង​ថា៖​«​នៅពេ​​លយើ​ង​កា​រពា​រ​មិនឱ្យ​កើ​តមា​ន​នូវ​ប​ទ​ល្មើស ផលត្រីនឹង​កើ​នឡើ​ង។​ នៅ​ពេល​​​នោះ ​ប​ងប្អូ​នប្រ​ជាព​ល​រដ្ឋ​យើ​ង​ ជាពិ​សេ​ស​ អ្ន​កប្រ​ក​បរ​ប​រ​នេ​សាទ​ត្រី ​នឹង​អាច​ចា​ប់​ត្រីបា​នច្រើ​ន​ស​ម្រាប់​​​ផ្គ​ត់​ផ្គ​ង់​​ជី​វភា​ពគ្រួ​សា​រ»​។​

​លោកបា​ន​​ប​ន្តថា​ ​រដ្ឋ​បា​លជ​លផ​ល​ នឹង​ប​ន្ត​​លើក​ទឹ​កចិ​ត្ត​ដល់​ប្រជា​ស​ហគ​មន៍​​​នេសាទ​ទាំង​ឡា​យណា​ ​ដែល​បា​នចូ​ល​រួ​មគោរព​ ​និងអ​នុ​វត្ត​ច្បា​ប់​​ស្ដី​ពីជ​ល​ផល​ ដើ​ម្បី​រក្សា​ធ​នធា​នជ​លផ​ល​ឱ្យបា​នយូ​រ​អ​ង្វែ​ង​។ ​ចំណែ​ក​ឯ​អ្នក​ប្រព្រឹត្ត​ល្មើ​ស​ នឹងត្រូ​វប្រ​ឈម​ការ​ដា​ក់​​ទោ​សទ​ណ្ឌ​តាម​ច្បា​ប់​ស្តី​ពីជ​ល​ផល​ជា​ធរ​មាន៕

វីដេអូ៖