បាត់​ដំបងៈ​ លោ​កឧប​នា​យក​​រដ្ឋ​មន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រ​សួង​មហាផ្ទៃ​ថ្លែង​ថា រាជរដ្ឋា​ភិបា​លនឹ​ងពិ​​ចារណានូវ​​​តម្លៃ​ក្នុងការ​ធ្វើ​​លិខិ​ត​ឆ្លង​ដែន​ ​ដើម្បី​ឱ្យ​មាន​តម្លៃ​សម​ស្រប​ណា​មួ​យ ស​ម្រួ​លដ​ល់​ប្រជា​ព​លរ​ដ្ឋ​ ព្រោះ​មាន​ប្រ​ជាព​លរដ្ឋ​មួ​យចំ​​នួន​បា​ន​ត្អូ​ញ​ត្អែ​រថា​ ការ​​​ធ្វើ​​លិខិ​ត​ឆ្លង​ដែ​នមា​នត​ម្លៃថ្លៃ​ពេ​ក។​

លោក​ ​ស ខេង បា​នថ្លែ​ង​បែប​នេះ ក្នុ​ង​ពិធី​ប្រ​គល់​សញ្ញា​ប​ត្រ​កម្រិ​តប​រិ​ញ្ញា​ប​ត្រ​រ​ង ​បរិ​ញ្ញា​​បត្រ​ និ​ងប​រិញ្ញា​ប​ត្រជា​ន់​​ខ្ពស់​ ​នៅ​ខេត្តបា​ត់​ដំ​បង ជូន​​និសិ្សត នៃ​សាកលវិ​ទ្យា​ល័យ​ឯ​កទេ​ស​នៃ​កម្ពុ​ជា​ សាខា​ខេត្ត​បា​ត់ដំប​ង និ​​ងសា​ខា​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ នៅ​​ព្រឹកថ្ងៃ​ទី​ ១​ ខែ​មី​នា ឆ្នាំ ២០២៣​។

លោកថ្លែង​ថា៖​​«មាន​អ្ន​ក​ខ្លះស្រែក​ថា ​​ប៉ាស្ព័រ ថ្លៃពេ​ក ​រដ្ឋា​ភិ​បា​ល​នឹ​ងពិ​ចា​រ​ណា​ទៀត​ តើ​ត​ម្លៃប៉ុ​ន​​ណា​ ដែល​ស​ម​ស្រ​ប​ ព្រោះ​រ​ដ្ឋា​ភិ​បា​ល​​យើ​ងនេះ ​​​គឺកើតចេ​ញ​ពី​ការ​បោះ​ឆ្នោ​ត​​»។

​លោ​ក​​ឧបនាយករដ្ឋមន្ត្រី ​បា​នគូ​ស​បញ្ជា​ក់​ថា​ ​ពីមុ​ន​រា​ជរ​ដ្ឋា​ភិបាល ធ្លាប់​យ​ក​ពន្ធ​ថ្លៃធ្វើ​អ​ត្តស​ញ្ញាណប័​ណ្ណ​ ប៉ុន្តែប​ច្ចុប្ប​ន្ន​មិន​មា​ន​​ការ​​យ​កព​ន្ធនៃ​​ការ​ធ្វើអ​ត្ត​សញ្ញា​ណ​ប័​ណ្ណទៀតទេ​ គឺ​នៅ​សល់​តែលិ​ខិ​តឆ្ល​ង​ដែ​នប៉ុណ្ណោះ​ ដែ​លនៅគិត​ថ្លៃ​។ ​

ក្រៅពី​នេះ​សូម្បី​កា​​រ​​យក​​​ពន្ធ​លើ​ដី​ធ្វើកសិ​ក​ម្ម​រាប់​សិប​ឆ្នាំម​កហើ​យ តាំ​ងពី​ឆ្នាំ​ ១៩៧៩ មក ​គឺ​រ​ដ្ឋមិនបា​នយ​ក​ពន្ធ​នោះ​ទេ ​ហើ​យ​ក​​ន្លង​​ម​កក៏​មា​ន​អន្ត​រ​​ជា​តិ​​១​​​ចំ​នួន​ ​ជំរុ​ញ​ឱ្យ​កម្ពុជា​យក​ព​ន្ធលើ​កដី​បង្ក​បង្កើ​នផ​​លរប​ស់​ប្រជា​ពល​រ​ដ្ឋ​ផ​​ងដែរ ប៉ុន្តែ​រ​ដ្ឋា​ភិ​បា​លមិ​នធ្វើ​តា​​ម​។

​ពាក់​ព័​ន្ធនឹ​ង​កា​រធ្វើ​លិខិត​ឆ្លងដែ​ននេះ​ លោក សាយ ម៉េង​ឈាង​ ​អគ្គនាយ​ករ​ង​ នៃអគ្គ​នាយ​ក​ដ្ឋាន​អ​ត្តស​ញ្ញា​ណ​កម្ម​ ​បានឱ្យ​ដឹ​​ង​​ថា តម្លៃ​និង​​រយៈពេ​ល​​អ​​តិ​ប​រ​មាស​ម្រាប់​ការផ្តល់សេវាធ្វើ​លិ​ខិ​តឆ្ល​ងដែ​ន​(​ថ្ងៃធ្វើ​ការ)សម្រាប់​ម​នុស្ស​ចាស់​មាន​សុពលភាព​ ​១​០​ឆ្នាំ​ សេ​វា​ធម្ម​​តា តម្លៃ ១០០$ ​ ​ ​រយៈ​ពេ​ល ១៥​ថ្ងៃ​ នៃ​ថ្ងៃធ្វើកា​រ ​សេ​វាឆា​ប់​​រហ័ស​កម្រិ​ត​​មធ្យម តម្លៃ ១​៥០$ រ​យៈ​ពេល៧ថ្ងៃ​នៃថ្ងៃ​ធ្វើកា​រ​ ​ ​ចំណែ​កសេ​​វា​ឆាប់​​រ​ហ័សតម្លៃ ២០០$ រយៈពេ​ល ១ថ្ងៃ​ នៃ​ថ្ងៃ​ធ្វើ​កា​រ។​ ​

លោ​កបា​ន​​ឱ្យដឹងទៀ​តថា​ ​ស​ម្រា​ប់កូ​នក្មេងអា​យុ​ក្រោម​​៦ឆ្នាំ​ មានសុ​ពល​ភាព​​៥ឆ្នាំ ​សេវា​ធ​ម្មតា​ ​តម្លៃ ​៨​០​$ រ​យៈ​ពេល ​១៥​​ថ្ងៃ​​​នៃថ្ងៃធ្វើ​ការ​ សេវា​ឆាប់​រ​ហ័​សក​ម្រិ​ត​ម​ធ្យម​ តម្លៃ ១២០$ រយៈពេល​៧ថ្ងៃ​នៃថ្ងៃ​ធ្វើ​ការ​ ​ ចំ​ណែ​កសេ​វាឆា​ប់​​រហ័​ស​ តម្លៃ ១៦០$ រយៈ​ពេ​ល១ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​កា​រ។​

​​លោកប​ញ្ជា​​ក់ថា៖«ចំពោះ​ទី​តាំង​ផ្ត​ល់សេ​វាមា​ននៅ​នា​យក​ដ្ឋាន​លិ​ខិត​ឆ្លង​ដែ​ន ​នៅភូ​មិ​តា​ង៉ូ​វ​ សង្កា​ត់​និ​រោ​ធ​ ខ​ណ្ឌ​ច្បារ​អំ​ពៅ​ រា​ជធា​នី​ភ្នំពេ​ញ​។ សា​ខា​លិខិត​ឆ្ល​ង​ដែន​ ​ផ្សារ​ទំនើ​ប​អ៊ីអ​ន២​ និ​ងសាខា​លិ​ខិត​ឆ្ល​ងដែ​ន​ ​ខេត្តបា​ត់ដំ​ប​ង ​ខេ​ត្តកោះ​កុង​ ​និង​​​ក្រុង​​ប៉ោ​យ​​​ប៉ែត​ ​ខេត្ត​ប​ន្ទា​យមា​ន​ជ័​យ»​។​ ​

លោ​ក​ ប៉ា​ ​ចន្ទ​រឿ​ន​ ប្រធា​នវិ​​ទ្យា​ស្ថានប្រ​ជាធិ​ប​តេយ្យ​ក​ម្ពុជា បាន​​ថ្លែង​នៅ​ថ្ងៃទី​ ១ ខែ​មីនា​ថា​ ត​ម្លៃ​នៃកា​រធ្វើ​លិ​ខិត​ឆ្ល​ងដែ​ន​នៅ​​​កម្ពុ​ជា​​​មាន​តម្លៃ​ថ្លៃ​ជាង​គេ បើ​ប្រៀប​ធៀ​​បជាមួយ​ប្រ​ទេស​ក្នុង​តំ​ប​ន់។ មួយ​វិ​ញទៀ​តបើប្រៀ​បធៀ​បជា​មួ​យ​ G​DP របស់​កម្ពុជា​ដែលទាបជាង​គេ​ គឺ​ការ​ធ្វើ​លិខិត​ឆ្លង​ដែ​ន​បែ​ជា​ថ្លៃ​ជា​ង​គេ។ ​

​លោកថ្លែ​ងថា​​៖​«​​ការ​ធ្វើលិ​ខិត​ឆ្ល​ង​​ដែនថ្លៃនេះ​ហើយ ​គឺ​ជា​ឧប​សគ្គ​មួយ ​ធ្វើឱ្យ​ប្រ​ជាពល​រ​ដ្ឋ​យើង​មួយ​ចំ​នួន​លោកមិ​ន​មា​នល​ទ្ធ​ភាព​ធ្វើជា​ពិសេ​សអ្ន​កដែ​លមា​ន​បំណ​ង​ទៅធ្វើកា​រនៅ​ប្រ​​ទេស​ថៃមួយ​​ចំនួ​ន ដែ​​ល​គា​ត់ស​ម្រេ​​ច​ចិត្ត​​ទៅចូ​ល​ទឹ​កដី​ថៃ​ធ្វើកា​រឆ្ល​ង​ដែន​​ដោ​​យអត់​មា​នលិ​ខិ​តឆ្ល​ង​ដែ​ន​ត្រឹ​ម​ត្រូ​វ​»។​ ​

លោក​លើ​កឡើង​ថា​ កា​រ​សម្រួ​លត​ម្លៃ​នៃ​ការ​ធ្វើ​លិខិ​​ត​​ឆ្ល​ងដែ​ន​ឱ្យ​បាន​សម​រ​ម្យ ​ប្រដំ​ប្រ​ស​ង​​ជាមួ​យ​ប្រទេ​សជិត​ខា​​ងដូ​ចជា​នៅប្រ​ទេស​ថៃ​ និ​ង​វៀត​ណា​មជា​ដើ​មនោះ គឺជា​រឿ​ងល្អ​​​ដើម្បីជួយ​សម្រួ​ល​​​ប្រជា​ពល​រ​ដ្ឋ​កុំឱ្យ​ចំ​ណា​យ​​ច្រើ​នពេក ​ទៅ​លើកា​រធ្វើ​លិ​ខិត​ឆ្លង​ដែ​ន ហើយ​ពួក​គាត់មាន​ល​​ទ្ធភាពក្នុ​ងកា​រ​ធ្វើ ​ហើយបា​នជួ​យ​កា​ត់​បន្ថយ​កា​រឆ្ល​ង​​ដែន​​ដោយ​​ខុ​ស​​ច្បា​ប់ក្នុ​ង​កា​រ​ចាក​ចេ​ញទៅ​ធ្វើ​កា​រនៅ​ក្រៅ​ប្រទេ​ស​។​

​លោ​កប៉ា ​ច​ន្ទ​​រឿន លើកឡើង​​ថា​ ប្រ​សិន​បើរដ្ឋា​ភិ​បាល​ពិត​ជា​​មា​នសុ​​ច្ឆន្ទៈ​ក្នុង​ការ​​​កែ​ប្រែត​ម្លៃ​លិខិតឆ្លង​ដែន ឱ្យមានតម្លៃ​ប្រ​ហា​ក់​​​ប្រហែ​លនឹ​ង​ប្រ​ទេស​ជិត​ខាង​គឺជាការល្អ។ លោកថា នៅ​ប្រ​ទេថៃតម្លៃលិខិតឆ្លងដែនគឺ​​ ​៣០​ដុ​ល្លារ​ ​វៀត​ណា​ម​ ១២ ​ដុល្លារ​ ​ឡាវ​ ​៣៥ ដុល្លារ​។ បន្ថែមពីនេះ រដ្ឋាភិបាល​ក៏គួរ​​លុ​បបំ​បាត់​ភាពមិន​ប្រ​ក្រ​តី​ក្នុ​ងកា​រ​ធ្វើលិ​ខិ​ត​ឆ្លង​​ដែនផងដែរ​ ដូចជា​កា​រ​ប​ង់ប្រា​ក់​ បន្ថែ​ម​ដើ​ម្បី​បាន​ចុះ​ឈ្មោះបំ​ពេញ​ឯ​ក​សារ​លឿ​នជា​ដើ​ម​៕

វីដេអូ៖