​បាត់ដំបងៈ រដ្ឋបាលខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី ​៣​ ខែមីនា​នេះ បានរៀបចំ​ក្បួន​ដង្ហែ​ពានរង្វាន់​ជយលាភី​ទីក្រុង​ស្អាត​ផ្ការំដួល​ ៣ ​ទង សុពលភាព​ឆ្នាំ​ ២០២២-២០២៥ និង​ពានរង្វាន់​ជយលាភី​ទីក្រុង​ស្អាត ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​ ២០២២ (Best Countdown City of the Year 2022)​។​

​ពិធី​ដង្ហែ​ក្បួន​ដែល​ធ្វើឡើង​តាមផ្លូវ​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង​នេះ មានការ​ដឹកនាំ​និង​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំង​សមត្ថកិច្ច សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ក៏បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ចូលរួម​ពិធី​ដង្ហែ​ពានរង្វាន់​ជយលាភី​ទីក្រុង​ស្អាត​ផ្ការំដួល​៣​ទង សុពលភាព​ឆ្នាំ​២០២២-២០២៥ និង​ពានរង្វាន់​ជយលាភី​ទីក្រុង​ស្អាត​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២ នេះ​ផងដែរ និង​បាន​ចាត់តាំង​កងកម្លាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ តាម​ដងផ្លូវ​ក្នុង​ក្រុង​បាត់ដំបង​៕