ភ្នំពេញៈ សហ​ជីព​ធ្វើ​ការងារ​ជួយ​កម្មក​រសំណង់​ឱ្យដឹង​ថា​ កម្មករ​សំណង់​ភាគ​ច្រើន​ប្រឈម​បញ្ហា​មិន​មាន​សុវត្ថិ​ភាព​នៅ​កន្លែង​ធ្វើកា​រ ​ខណៈ​ភាគី​ពាក់​ព័ន្ធ​កំពុង​ប្រជុំ​ពិនិត្យ​លើ​ផែន​ការមេ​លើក​ទី​៣​ ស្ដីពី​សុវត្ថិ​ភាព​ និង​សុខ​ភាព​ការងារ​ឆ្នាំ​២០២៣-២​០២៧​ ដើម្បី​ជួយ​កសាង​អនា​គត​កម្មករ​ជំនាន់​ក្រោយ​ប្រក​បដោយ​សុវត្ថិ​ភាព និង​សុខភាព​ប្រសើរ​ជាង​មុន​។​

​លោក ​សុខ គីន ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មក​រសំ​ណង់ និង​ព្រៃឈើ​កម្ពុជា​ឱ្យដឹ​ងថា​ លក្ខខ​ណ្ឌ​ការងារ​របស់​កម្មករ​សំណង់​នៅ​កម្ពុជា​នៅតែ​​ជួប​បញ្ហា​ប្រឈម​ដូច​កាល​ពី​មុន​ដដែល ​ពីព្រោះ​ដោយ​សារតែ​អ្នកម៉ៅ​ការ​ ឬនិយោជ​ក នៅតែ​មិន​យល់​ពី​អត្ថប្រ​យោជន៍​នៃ​ប្រព័ន្ធ​គាំពារ​សង្គម ​ដោយ​មិនបា​ន​ចុះបញ្ជី​កម្មករ​​របស់​ពួ​កគាត់​ជា​មួយ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​(ប.ស.ស.)។ លោក​បន្ត​ថា​ និយោ​ជក​ ឬ​អ្នក​ម៉ៅ​ការ​ទាំង​នោះ​ តែង​តែ​គិត​ថា ការងារ​សំណង់​ទាំង​នោះគឺ​មិនមែ​នជា​ការងារ​ដែលជាប់​លាប់​ និង​ត្រូវធ្វើ​ជា​ប្រចាំ​នោះ​ឡើយ​។

​លោក ​សុ​គីន បាន​ថ្លែងថា​​៖«​កម្មក​រសំណង់​មាន​ការ​ប្រឈម​ច្រើន​ជាមួយ​ប្រាក់​ឈ្នួល​ដែល​មិន​មាន​ការ​កំណត់​ ការងារ​ក៏​មិន​មាន​ភាព​ជា​ប់លា​ប់ រួម​ទាំង​និយោ​ជក​មិ​នមាន​កា​ផ្ដល់​ស​ម្ភារការពារ​សុខភា​ព​ និង​សុវត្ថិ​ភាព​ពេល​កំពុង​បំពេញ​ធ្វើការ​ ហើយ​នេះ​ហេតុ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​កើត​ឡើង​ជា​បន្ត​បន្ទាប់​មក​លើ​កម្មក​រ»​។​

​តាម​របាយ​ការណ៍​ដែល​សហជីព​កម្មករ​សំណង់​បាន​សិក្សា​ស្រាវលើ​កម្មករ​ដែល​ធ្វើ​សំណង់​១ ០១០​នាក់​រកឃើញថា​ មានតែ​កម្មករ​ជាង​ ៩%​ប៉ុណ្ណោះ​ដែល​ទទួលបា​ន​កិច្ច​គាំពា​សង្គម​ពី​និយោ​ជក​ និង​បាន​ចុះ​បញ្ជី​ពួក​គាត់​ជា​មួយ​បេឡា​ជាតិ​របប​ស​ន្តិសុខ​សង្គម​។​កម្មករ​ក្រៅពី​នេះ ​ពួក​គាត់​ស្ថិតនៅ​ក្រៅ​ប្រព័ន្ធ ដោ​យនៅ​​មិន​ទាន់​ត្រូវបាន​និយោជ​ក ឬ​អ្នកម៉ៅ​ការ ​ចុះប​ញ្ជី​ពួកគាត់​ទៅក្នុ​ង​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​នៅ​ឡើយ​ទេ​។

​លោក​សុខ គីន ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​សំណ​ង់ និង​ព្រៃ​ឈើ​កម្ពុជា​បញ្ជាក់​ថា​៖«​ចំនួន​ភាគ​រយ​ដែល​កម្មក​រសំ​ណង់​ទទួល​បាន​កិច្ច​គាំពារ​សង្គម​នេះ​វា​ជា​ចំនួន​មួយ​ដែល​តិច​តួច​ខ្លាំង​ ស្រប​ពេល​ដែល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុ​ងមាន​ភាព​រីកច​ម្រើន ​និង​មាន​ការ​កើន​ឡើង​ក្រុម​ហ៊ុន​សហ​គ្រាស​ជាច្រើ​ន បើ​ប្រៀប​ធៀប​ជាមួយ​ឆ្នាំមុ​នៗ​ដែល​ត្រូវបាន​ក្រសួង​រៀប​ចំដែ​នដី​នគរូ​បនីយ​កម្ម​ និង​សំណង់​ផ្ដល់​វិ​ញ្ញាបនប​ត្រ​អនុញ្ញាត​ឱ្យ​​ប្រក​ប​អាជីវ​កម្ម​ក្នុង​វិស័យ​សំណង់​»​។​

​លោក​បន្ថែម​ថា ហើយ​​បើទោះបីជា​​ក្រុម​លោក​បាន​ដាក់​សំណើ​​ជាច្រើ​នលើ​ក​ទៅ​ភាគី​ពាក់​ព័ន្ធ​ក៏ដោយ​ដែ​ល​មើល​ឃើញ​ថាវា​ហាក់​បី​ដូច​ជាកា​អនុវត្ត​នៅ​តែ​មិន​ទាន់​មាន​យន្តការ​ណា​ថ្មី ដើម្បី​ពង្រីក​វិសាល​ភាព ដល់​កម្មករ​សំណង់​ទូទៅ​នោះ​ទេ​។​

​លោក ​ចាប ​ឫទ្ធី រ​ដ្ឋលេខា​ធិការ​ក្រសួង​កា​រងា​រ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​ថ្លែងថា ​សុវត្ថិ​ភាព ​និង​សុខភាព​ការងា​រ គឺជា​បញ្ហា​ដ៏​សំខាន់​នៅ​គ្រប់​កន្លែង​ការងារ​ដែល​​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ជាពិ​សេស​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈដែ​លជា​​សេនាធិ​ការ យកចិត្តទុក​ដាក់​យ៉ាងខ្លាំង និង​ត្រូវបាន​ដាក់បញ្ចូល​ជា​បទដ្ឋាន​ការងារ​ស្នូល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​។​

​ការ​ថ្លែង​បែប​នេះ​ឡើង​នៅក្នុង​សិក្ខា​សាលា​​ត្រីភាគីស្តី​ពី​ការពិ​និត្យ​សម្រេច​លើ​ផែនការ​មេ​លើក​ទី​៣ស្ដីពី​សុវត្ថិភា​ពនិ​ង​សុខ​ភាព​ការងារ ​ឆ្នាំ​២០២៣​-២០២៧​ ដោយ​មាន​ការ​ចូល​រួម​ពី​ស្ថាប័​នរ​ដ្ឋ និយោជក​ និយោជិត (​ទាំង​សេដ្ឋ​កិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​) និង​អង្គការ​នានា​ជាដើម​កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៣ ​កន្ល​ងម​កនេះ​។​

​លោក​បញ្ជាក់​ថា ​ដោយសា​រប​ញ្ហា​ទាំង​នេះគឺ​ធ្វើ​ឱ្យ​មាន​តម្រូវការ​ចាំបាច់​កាន់តែ​​ខ្លាំង​ឡើងៗក្នុ​ងការ​​បញ្ជ្រាបចំ​ណេះដឹ​ង និង​វិធាន​ការ​អំពី​សុវត្ថិ​ភាព​ការងា​រនិង​សុខភា​ព​ទៅក្នុង​ការអ​ប់រំ​ទូទៅ​សម្រាប់​មនុស្ស​គ្រប់គ្នា​ មុ​នពេ​ល​ពួកគេ​ចូល​ទៅក្នុ​ង​ពិភព​ការងារ​ និង​ប​ន្តកា​រងារ​ពេញ​១ជីវិត​របស់​ពួក​គេ​។

​លោក​ ចាប​ ឫទ្ធី ថា៖«​ការប​ញ្ចូល​ចំណេះដឹ​ង​ស្តីពី​សុវ​ត្ថិភាព​ការងា​រ និង​សុខភា​ព​ទៅក្នុង​ការអប់រំ​ទូទៅ និង​ទៅក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​គឺអាច​ជួយ​កសាង​អនា​គត​កម្មករ​ជំនាន់​ក្រោយ​ប្រក​បដោយ​សុវត្ថិ​ភាព​ និង​សុខ​ភាព​ល្អ​ជាង​មុន​។ ការលើក​កម្ពស់​ការ​សិក្សា​ពេញ​១ជីវិត​អំពី​សុវត្ថិ​ភាព​ការងា​រ និង​សុខ​ភាព​​អាច​ជួយ​កម្មករ​ និង​និយោ​ជក​ឱ្យ​ស្វែង​យល់​ និង​សម្រប​ខ្លួន​ទៅនឹង​ហានិ​ភ័យ​ដែល​កំពុង​កើត​មាន​ក៏ដូច​ជា​ហានិ​ភ័យ​ទាក់ទ​ង​នឹង​ការងារ​ជាប់​លាប់​ ដូច្នេះ​ការកែ​លម្អ​សុវត្ថិ​ភាព និង​សុខ​ភាព​ពេញ​១ជីវិត​កា​រងា​រ គឺជា​ការងារ​ចាំបាច់​»​។​

​ទាក់​ទិន​រឿងនេះ​ ​លោក ហេង ​សុផាន់​ណា​រិ​ទ្ធ អគ្គ​នាយក​រង​បេឡា​ជាតិ​របប​សន្តិសុ​ខ​សង្គម​(​ប​.ស.ស.​) បាន​ប្រាប់ថា​ ប​.ស.ស.ព្យាយា​ម​ជំរុញ​ដល់​គ្រប់​ភាគី​ដែល​គ្រប់​លក្ខខ​ណ្ឌ​ក្នុង​ការ​ចុះប​ញ្ជីដើ​ម្បី​ធានា​សិទ្ធិ​ទទួល​បាន​របប​សន្តិសុខ​សង្គម​ដូច​មាន​ចែង​ក្នុង​ច្បាប់​។

​លោក​បញ្ជាក់​ថា ប​.ស.ស. ក៏​ជួប​បញ្ហា​ប្រឈម​ក្នុងការ​ចុះបញ្ជី​កម្មករ​និយោ​ជិត​វិស័យ​សំណង់​នេះ​ផង​ដែរ​ ដោយ​ផល​លំបាក​នោះ​គឺការ​ចុះប​ញ្ជី​តាម​របប​ម៉ៅកា​រ​រួម​មាន​៖«​កម្មករ​មាន​ចលនា​ចេញចូ​លមិ​ន​ទៀងទា​ត់ និ​ង​មិន​មាន​អត្ត​សញ្ញា​ណ​ប័ណ្ណ​ជា​ដើម​។ជា​ដំណោះ​ស្រាយ​លើ​បញ្ហា​ខាង​លើ ​ប​.ស.ស.បាន​សហ​ការ​ជាមួយ​អគ្គ​នាយ​កដ្ឋាន​អត្ត​សញ្ញាណ​កម្មធ្វើការ​​ផ្សព្វផ្សា​យ​ទៅដល់​កម្មករ​និយោ​ជិត​ទាំង​នោះឱ្យ​យល់​ពី​អត្ថប្រ​យោជ​ន៍​របប​សន្តិ​សុខ​សង្គម​ចៀស​វាង​ការ​ផ្លាស់ប្តូរ​ចេញ​-​ចូល មិន​ច្បាស់លា​ស់​»​។​

​លោក​ហេង សុផាន់​ណា​រិ​ទ្ធ បន្ថែម​ថា​៖ « បើ​យោង​តាម​ច្បាប់​ស្តីពី​របប​សន្តិសុ​ខ​សង្គម ​ទោះបី​កម្មក​រសំណង់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់ឬ​​តាមរយៈ​​អ្នក​ម៉ៅកា​រ​បន្ត​ច្រើន​ដំណាក់​យ៉ាង​ណា ក៏​ត្រូវ​តែ​ទទួល​បានការ​គាំពារ​លើ​របប​សន្តិសុ​ខ​សង្គម ​ធានា​ថា​គាត់​មាន​បណ្ណ​សមា​ជិក​ និង​មាន​សុពល​ភាព​ប្រើ​ប្រាស់​សេវា ​ព្រោះ​យើង​ដឹង​គ្រប់គ្នា​ហើយ​ថា ​អ្នកធ្វើការ​វិស័យ​សំណង់​មាន​ហានិភ័​យ​ខ្ពស់ ប្រឈម​មុខ​​គ្រោះថ្នា​ក់ ទាំង​បច្ចុ​ប្បន្ន នឹង​​ទៅ​

អ​នាគត​ដោយសា​រ​កា​រប្រើប្រាស់​​កម្លាំង​»​។​

​ជាមួ​យនេះ​ដែរ​ លោក​បាន​សំណូ​មពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​សំណង់​ ​អ្នកម៉ៅការ​ត្រូវមាន​ឆ​ន្ទៈមក​ចុះបញ្ជី​ រា​យកា​រណ៍​ពីចំនួន​កម្មករ​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ចូលរួ​ម​បង់​ភាគទាន​ជូ​ន​បងប្អូន​កម្មក​រ​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះប្រ​កប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ព្រោះ​នេះ​ជាកា​រ​ចូលរួ​មចំ​ណែក​​ដ៏​សំខាន់បំ​ផុត និង​ជា​គុណធ​ម៌​ក្នុងនាម​ជា​និយោជ​ក មិន​ថា​ក្រុម​ហ៊ុន ឬ​អ្នក​ម៉ៅកា​រ​នោះទេ​​។​

​រ​បាយ​ការណ៍​ពី​សហជីព​ឱ្យដឹ​ងថា​ សព្វ​ថ្ងៃនេះ​កម្មរ​សំណង់​នៅ​កម្ពុ​ជា​មាន​ប្រមាណ​២៥​ម៉ឺន​នាក់​។ កម្មករ​ធ្វើ​ការងារ​ភាគច្រើន​ជាការ​ងារ​ក្រៅ​ប្រព័ន្ធ ​ដោយ​ទទួល​ប្រាក់​ឈ្នួល​តាម​ទំហំ​បំពេញ​កា​រងារ​របស់​ខ្លួន​ពី​សំណាក់​អ្នក​ម៉ៅ​ឬ​ក្រុម​មេជាង​។​របាយកា​រណ៍​ ប​.ស.ស. ​ឱ្យដឹ​ងថា​​ គិត​ត្រឹម​ថ្ងៃទី​៦ ​ខែមីនា​ សម្រាប់​កម្មករ​វិស័យ​សំណង់​បាន​ចុះប​ញ្ជី​សរុប​ចំនួន​៤៦៥​សហ​គ្រាស​មាន​កម្មក​រនិយោជិ​ត​ចំនួន ៣២ ២៧៣​នាក់ ​ស្រី ៥ ៦២២​នាក់ ក្នុង​នោះ កំពុងដំ​ណើរ​ការ​មាន ៣៣២​សហ​គ្រាស មាន​កម្មករនិ​យោជិ​ត១៥ ៦១៣​​នាក់ ស្រី ២ ​៧៨៨​នាក់​៕