ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើការ​អំពាវ​សាជាថ្មី​​ទៀត​ ឱ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​ទប់ស្កាត់​បដិវត្តន៍​ពណ៌​និង​ថែរក្សា​សុខសន្តិភាព​ និង​បាន​ប្រកាស​មិន​លើកលែងឱ្យ​ជន​ណាក៏ដោយ​​ ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដូច្នេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិក្ខាកាម និង​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ជិត ២ ពាន់​នាក់ នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​នៅ​ព្រឹក​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ ២០២៣។

លោក​មានប្រសាសន៍ថា៖ «យើង​នឹងមិន​អត់ឱន​ឱ្យ​អ្នកណា​ក៏ដោយ មិន​ថា​ខ្មែរ ឬ​បរទេស ដែល​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ឯករាជ្យ អធិបតេយ្យ​របស់​យើង​ក្រោម​ហេតុផល​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស ហើយ​ធ្វើឱ្យ​ប្រទេស​របស់​យើង​មាន​សង្គ្រាម​ឡើងវិញ​នោះទេ។ យើង​ស្លាប់​មនុស្ស​ច្រើនណាស់​ហើយ គ្រប់គ្រាន់​ហើយ វា​លើសពី​ការ​គ្រប់គ្រាន់ ដូច្នេះ​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ប្រសើរ​ជាង» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ​អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា យល់ថា គ្មាន​នរណាម្នាក់​ចង់​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឡើយ​ មិន​ថា ពលរដ្ឋ​ទូទៅ មន្ត្រី​រដ្ឋាភិបាល ឬ​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល​​សុទ្ធ​តែមាន​គោលដៅ​ជ្រោមជ្រែង​សង្គមជាតិ​ ស្របតាម​លទ្ធិប្រជាធិបតេយ្យ។

លោក​ថា ក៏​គ្មាន​ដែរ​ប្រទេស​បរទេស​ ដែល​ចង់ឃើញ​កម្ពុជា​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម ព្រោះ​បរទេស​ទាំងនោះ​ ក៏បាន​ជួយ​កម្ពុជា​ ដើម្បី​បញ្ចប់សង្គ្រាម ចរចា​រក​សន្តិភាព និង​កសាង​ជាតិ​ឡើងវិញ​ផងដែរ​ កាលពី​កិច្ច​អន្តរាគមន៍​របស់​អង្គការ​សហប្រជា​ជាតិ​កាលពី​ឆ្នាំ ១៩៩១ លើក​លែងតែ​ប្រទេស​ដែល​ចង់​​ឆ្លៀត​យក​ឱកាស​ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ។

លោក​ អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់​ដូច្នេះ​ថា៖«ការលើកឡើង​ដូច្នេះ​នឹង​មិនមាន​បញ្ហា​ធំដុំ​ដល់​កម្ពុជា​ប៉ុន្មាន​ឡើយ ខណៈ​ទំនាក់​ទំនងជា​អន្តរជាតិ​ម្តង​ក្តៅ ម្តង​ត្រជាក់ ជា​ប្រពៃណី​ស្រាប់​ហើយ។ ប៉ុន្តែ​វា​នឹង​អាច​ជះឥទ្ធិពល​ដល់​ទំនុកចិត្ត​របស់​សហគម​ន៍​អន្តរជាតិ​មកលើ​កម្ពុជា​យើង ដោយសារ​យើង​ចេះតែ​អនុវត្ត​វោហា​រសាស្ត្រ​នយោបាយ និង​លើក​ឡើង​ដោយ​ឃ្លីង​ឃ្លោង​បែបនេះ»។

សម្រាប់​លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោ​បាយ មើល​ឃើញ​ថា ការអំពាវ​នាវ​របស់​ក្រុម​ប្រទេស​លោក​ខាងលិច​កន្លងមក​ ជុំវិញ​ការធ្លាក់ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ជាពិសេស​ករណី​កាត់ទោស​លោក​កឹម សុខា ដែល​គេ​យល់ថា​ ជា​អំពើ​អយុត្តិធម៌​បានក្លាយ​ទៅជា​ចរន្ត​ដែល​ធ្វើឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ខ្លាច​ឥទ្ធិពល​នៃ​សម្ទុះ​របស់លោក​ខាងលិច​ ចំពោះ​លោក​ កឹម សុខា ដែលជា​អ្នកនយោបាយ​ប្រឆាំង ខណៈ​បញ្ហា​បដិវត្ត​ន៍ពណ៌​វិញ​នោះ ​គ្រាន់តែ​អំណះអំណាង​របស់​រដ្ឋាភិបាល​ ដែល​គេ​មិនទាន់មាន​ភ័ស្តុតាង​អាច​ទទួល​យក​បាន។

ប៉ុន្តែ​ លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនថ្លែង​​ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ជាការ​ព្រួយបារម្ភ​ជុំវិញ​បទពិសោធន៍​ជូរចត់​កន្លងមក ​ដែល​កម្ពុជា​ធ្លាប់​ហែល​ឆ្លង​ក្នុងសម័យ​សង្គ្រាមស៊ីវិល និង​គំរូ​ផល​លំបាក​ ពី​បដិវត្តន៍​ពណ៌​កើតមាន​ជុំវិញ​ពិភព​លោក​ផ្សារភ្ជាប់​ស្ថាន​ភាព​កម្ពុជា។

លោក ​សុខ ឥសាន បន្ត​ថា៖«ព្រោះ​តែ​មានការ​ព្រួយ​បារម្ភ​ខ្លាច​កម្ពុជា​ធ្លាក់​ទៅក្នុង​មហន្តរាយដូច​​អតីតកាល បានជា​សម្តេច​ធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាជន​យើង​រួបរួមគ្នា​ដើម្បី​កុំ​ឱ្យ​កើតមាន​បដិវត្តន៍​ពណ៌​ក្នុង​ទឹកដី​កម្ពុជា ហើយ​ខ្លាចក្រែង​បានសម្រេច​ដូច​​នៅ​បណ្តា​ប្រទេស​មួយចំនួន​ តួយ៉ាង​លី​ប៊ី អេ​ហ្ស៊ី​ប ទុយ​នេ​ស៊ី ជាដើម​ ដែល​ជួប​ផល​លំបាក​មក​ដល់​បច្ចុប្បន្ន ថា​តើ​វា​ចំណេញ ឬ​ខាត​ដល់​ប្រជា​ជាតិ​ទាំង​នោះ?»។

លោកលើកឡើង​ថា៖«យើង​ឃើញ​ហើយ សម្រាប់​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ផ្ទៃក្នុង សង្គ្រាម​ឈ្លាន​ពាន​របស់​បរទេស ឆ្លងកាត់​របប​ប្រល័យ​ពូជ​សាសន៍ យើង​ហែល​ឆ្លង​វិនាសកម្ម​ខ្លាំងក្លា​ណាស់ ទម្រាំ​ស្តារ​ប្រទេស​បាន»។

លោក ​សុខ ឥសាន បន្ថែមថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​នឹងមិន​អនុញ្ញាត​ឱ្យ​ជន​ណា​ប្រើ​លេស​សាបព្រោះ​​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​មក​បំផ្លាញ​គុណ​តម្លៃ​សន្តិភាព​របស់​កម្ពុជា​បាន​នោះទេ ព្រោះ​ករណីខ្លះ វា​ជាម​ហិ​ច្ឆិ​តា​ប្រតិកិរិយា​របស់​ក្រុម​ប្រទេស​បរទេស​ មកលើ​កម្ពុជា​។

បន្ថែមពីនេះ លោក យង់ ពៅ អគ្គលេខា​ធិកា​រនៃ​​រាជប​ណ្ឌិត្យ​សភាក​ម្ពុ​ជា ប្រាប់​ភ្នំ​ពេ​ញប៉ុ​ស្តិ៍នា​ថ្ងៃ​ទី៦​ មីនា ថា មេរៀ​ន​ក​ម្ពុជា​ដែ​លគេ​គួរ​សិក្សា​ផ​ងដែ​រនោះ ​គឺ​បដិ​វ​ត្តន៍​ព​ណ៌ដែ​ល​កើតមា​ននៅ​ពិ​ភ​ពអារ៉ា​ប់​កន្ល​ងទៅ​ថ្មី​ៗ​នៅសតវ​ត្ស​រ៍ទី​២​១​នេះ ​ដែល​នៅ​ជា​មេ​រៀន​ក្តៅ​នៅឡើ​យ​ទេ ​នៅក្នុង​ប្រទេ​សដូ​​ចជា​ស៊ី​រី ​លី​ប៊ី ​ទុ​យនេ​​ស៊ី​ ដែល​រ​ងនូវ​បដិ​វត្ត​ន៍​​ផ្កាម្លិះ​ ឬ​បដិ​វ​​ត្តន៍ពិ​ភ​ព​អា​រ៉ាប់​។

ឥ​ឡូ​វនេះ​ ប្រ​ទេស​ទាំង​នេះ​ មិន​ទា​ន់ស្រោ​ចស្រ​ង់​ប្រទេ​ស​បាន​នៅ​ឡើយ​ទេ​ ​ដោយ​សា​រតែ​​កា​រជឿ​ទៅ​​លើកា​រ​ញុះ​ញង់​ន​យោបា​យ​ ​និងកា​រលូ​​ក​លា​ន់​ពី​ប​រទេ​​ស ​ធ្វើឱ្យ​ប្រ​ជាជ​ន​ ​និង​យុ​វ​ជ​ន​ជឿ ​ហើ​យធ្វើ​កា​រ​ផ្ដួ​ល​រំ​លំ​រ​ដ្ឋាភិ​​បា​ល នាំ​ឱ្យ​ប្រ​ទេស​ជួ​ប​នូវ​អ​ស​ន្តិ​សុខ​ និ​ង​បំ​ផ្លាញ​សន្ដិ​ភា​ព​។​

លោ​ក​ថ្លែ​ង​ថា​៖ «អ៊ីចឹង នេះ​ជាមេ​​រៀន​ដែល​កម្ពុ​ជា​ត្រូវ​តែ​ចៀ​សវា​ងឱ្យបា​ន ​ហើ​យថែ​រ​ក្សាស​ន្ដិ​ភាព​ ​ពី​ព្រោះ​ការ​អ​នុ​វ​ត្តប្រ​ជា​ធិប​តេ​យ្យ វា​មា​ន​មូ​លដ្ឋា​ន​ខុ​សគ្នា​ ស​ម្រាប់​ប​ច្ចិ​ម​ប្រទេ​ស​ និ​ង​ពិ​ភ​ព​អាស៊ី​យើ​ងហ្នឹ​ង​វា​ខុស​គ្នា​ ដោ​យ​សា​រ​តែឥ​រិ​យា​បថ​ស​ង្គ​ម ​ដោ​យសា​រតែ​ប្រ​ព័​ន្ធដឹ​ក​នាំរ​ដ្ឋ​អីជា​ដើ​ម​។ ​អ៊ីចឹ​ង​ ​យើ​ង​មិ​នអា​ច​ប្រៀប​ធៀ​​បឱ្យ​ដូ​ច​គ្នាបា​ន​ទេ។​ ​​ដូច្នេះ​ ​ការ​កា​រ​ពា​រស​ន្តិភាព ការពា​រ​ស្ថិ​រភា​ពស​ង្គ​ម ដែ​ល​ទើប​តែ​រ​កបា​ន​ពី​ឆ្នាំ១​៩​៩៨​នេះ​គឺ​ជាកា​រ​ចាំ​បា​ច់​»។​

​កាលពី​​​ថ្ងៃទី​ ៣​ ខែមីនា ឆ្នាំ ២០២៣ សាលាដំ​បូ​ង​រា​ជធា​នី​ភ្នំពេញ​បានចេញ​សាលក្រម​សម្រេចផ្តន្ទា​ទោស​លោក ​កឹម សុខា ​ប្រធាន​អតីត​​គណបក្ស​ស​ង្គ្រាះ​ជាតិឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧ ឆ្នាំ ពីបទ «ក្បត់ជាតិ» ក្នុង​សំណុំ​រឿង​ស​ន្ទិ​ដ្ឋភាពជា​មួយ​បរទេស ដោយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​ដកសិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ធ្វើ​នយោបាយ​ ពាក់ព័ន្ធ​នឹង​ការប៉ុន​ប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ ឬ​បដិវត្តន៍​ពណ៌​ដែល​ទទួល​ជំនួយ​ពី​រដ្ឋ​បរទេស។

គួរ​ជម្រាបជូន​ផងដែរ​ថា លោក ​ហ៊ុន សែន ​ក៏បាន​ប្រកាស​ជារឿយ​ៗ​ផងដែរ​ប្រាប់​ដល់​បណ្តា​បរទេស​កុំ​ឱ្យ​លូក​លាន់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា៕

វីដេអូ៖