ភ្នំពេញៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​បាន​អះអា​ងថា នៅ​​កម្ពុជា​អត្រា​កើន​ឡើង​​នៃ​អ្នកប្រើប្រាស់​និង​អត្រា​​អ្នក​ឈប់​ប្រើ​ប្រាស់ថ្នាំ​ជក់ ​គឺមាន​​ប្រហាក់​ប្រហែលគ្នា​ ខណៈរៀ​ងរាល់​ឆ្នាំ​អ្នក​ស្លាប់​ដោយ​សារ​ថ្នាំ​ជក់​មាន​ជាង​១​,៥​ ម៉ឺននាក់​។​

​លោក​មុំ គង់​ នាយ​ក​ប្រតិ​បត្តិ​​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​បាន​ឱ្យ​ដឹ​ងថានៅ​កម្ពុជា​អត្រា​កើន​ឡើង​នៃ​អ្នក​ប្រើប្រា​ស់​បារី​និង​អ្នក​ឈ​ប់ជក់​បារី​បើ​ប្រៀប​ធៀប​គ្នា​ទៅគឺ​វា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។ទោះ​បី​បច្ចុប្បន្ន​ឃើញ​មាន​អត្រា​ថយ​ចុះ​ក៏​ដោយ​ តែ​កំណើន​អ្នក​ជក់​ក៏​បាន​ដើរ​ស្រប​គ្នា​​ដែរ​។​

​យ៉ាង​ណា​ក៏​ដោយ​អត្រា​ឈប់​ជក់​បារី​ និង​​អ្នក​ប្រើប្រាស់​បារី​នេះវា​ជា​សមិ​ទ្ធ​ផល​មួយ​ដែល​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​បណ្ដា​ស្ថាប័​ន​ពាក់ព័​ន្ធ​នៅក​ម្ពុជាដូចជា​ការ​អប់រំ​ប្រជា​ពលរដ្ឋ​និង​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ថ្នាក់​ជក់​បារីនិង​ហាម​ឃាត់​ការជក់​បារី​នៅ​កន្លែងធ្វើ​ការ​រួមទាំង​កន្លែង​សា​ធារ​ណៈ​ផង​ដែរ​។​

​លោក​លើកឡើ​ងថា បើ​​និយាយ​ពី​ថ្នាំ​ជក់​និង​បារី​អេឡិច​ត្រូនិក​ គឺមាន​ភាព​ខុសគ្នា​ ដោយ​បារី​អេឡិច​ត្រូនិក​​ជា​ផលិត​ផល​ថ្មី​ដែល​បង្កើត​ឡើង​ដើម្បី​ជំនួស​បារី​និង​ថ្នាំ​ជក់​ដែល​មាន​អ្នក​ឈប់​ប្រើ​ជា​បណ្ដើរៗ​ដោយ​សារ​ដឹង​ពី​គ្រោះ​ថ្នាក់​និង​ផល​ប៉ះពាល់​។​

​លោក​មុំ​ គង់ បាន​បញ្ជាក់​ថា​៖«​ការ​បង្កើត​បារី​អេឡិច​ត្រូនិក​នេះវា​បង្កើត​ឱ្យ​មាន​ការ​ទាក់ទា​ញ​ការជក់​សម្រាប់​កុមារនិង​យុវជន​តាមរ​យៈ​ការប្រើ​បច្ចេក​ទេស​ដែល​ដុត​កម្ដៅ​ដោយ​ថ្មមាន​ចេញ​ជា​ចំហាយ​មិន​មែន​ជា​ផ្សែង​ប៉ុន្តែ​ចំហាយ​ហ្នឹង​ក៏មាន​គ្រោះ​ថ្នាក់​ដូច​ជា​ផ្សែង​អ៊ីចឹង​ដែរពី​ព្រោះ​វា​មាន​ផ្ទុក​មាន​ជាតិ​នីកូ​ទីននិង​សារធា​តុ​ញៀន​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​មហា​រីក​សួត​​»​។​

​លោក​បាន​ប​ន្តថា​ ចំពោះ​ផលិត​ផល​ថ្នាំ​ជក់​កម្ពុជា​មាន​ច្បាប់​សម្រាប់​ត្រួត​ពិនិត្យ​​និង​គ្រប់​គ្រង​គឺមាន​ន័យ​ថា​មិន​ឱ្យ​ផ្សាយ​ពាណិជ្ជ​កម្ម​និង​ដំឡើង​ថ្លៃ​ឱ្យ​បាន​ខ្ពស់​រួម​ទាំង​ហាម​ឃាត់​មិន​ឱ្យ​ជក់​ជា​ដើម។បើ​ទោះ​ជា​មាន​វិធាន​ការ​​ក៏​ដោយ​ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ជាង​១​,​៥​ម៉ឺន​នាក់​។

​ចំណែកឯ​បារី​អេឡិច​ត្រូ​និក​វិញតាម​សេចក្ដី​ណែនាំ​របស់​ក្រសួងសុ​ខាភិ​បាលគឺ​មិន​ឱ្យ​​នាំ​ចូល​និង​មិន​ឱ្យ​ប្រើ​ប្រាស់ឬក៏​ចែក​ចាយ​ឡើយ​ពោល​គឺមិនមែន​ជា​ការគ្រប់​គ្រង​ដូច​ថ្នាំជក់​ទេគឺ​ហាម​ឃាត់​បារី​អេឡិច​ត្រូនិក​នេះ​តែម្ដង​។​

​លោក​មុំ គង់ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា​វិធានការ​ដែលមា​ន​ប្រសិទ្ធភា​ព​បំផុត​គឺ​ការ​ដំឡើង​ពន្ធ​លើ​​ផលិត​ផល​ថ្នាំជក់​ឱ្យ​មាន​អត្រា​ប្រហាក់​ប្រហែ​ល​ប្រទេសជិ​តខា​ង​យើង ​នោះ​យើង​អាច​កាត់​បន្ថយ​ចំនួន​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ស្លាប់​ដោយ​សារ​ថ្នាំ​ជក់​បាន​ច្រើន​បន្ថែម​ទៀត​»​។​

​លោក​បាន​បន្ថែម​ថា ចំពោះ​បារី​អេឡិច​ត្រូនិក​គឺត្រូវ​រឹត​បន្ដឹង​លើ​វិធាន​ការដែល​បាន​អនុវត្ត​រួចហើយ​មាន​ន័យថា​ ធ្វើយ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ផ្សព្វផ្សា​យ​លក់​លើ​ប្រព័ន្ធ​អន​ឡាញនិង​កុំ​ឱ្យ​មាន​ការ​ចែក​ចាយ​ការនាំ​ចូល​បារី​អេ​ឡិច​ត្រូ​និក​នេះមាន​វត្ត​មាន​នៅ​កម្ពុជា​។​

​ជា​មួយ​គ្នា​នេះ​ដែរមន្ត្រី​គម្រោង​របស់​អង្គការ​សម្ព័ន្ធ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​លោក​លឹមសោ​ភ័ណបាន​ថ្លែង​ថាយុវ​វ័យ​ខ្លះ​បាន​គិត​គូរ​ពី​សុខ​ភាព​តែ​ខ្លះទៀ​ត​មិនបា​ន​ខ្វល់​ខ្វាយ​ឡើយ​ជា​ហេតុ​នាំ​ឱ្យ​ការ​ចំណាយ​ថវិកា​លើ​ផល​ប៉ះ​ពាល់​សុខ​ភាព​មាន​ជា​បណ្ដើរៗ។

​លោក​បាន​បន្ត​ថា កន្លង​មករាជ​រដ្ឋាភិ​បាលបា​ន​ពង្រឹង​​ការអ​នុវត្ត​ច្បាប់​ដោយ​បង្ហាញ​សា​ធារណ​ជន​ហើយក៏​យក​ចិត្ត​ដាក់​លើ​ការ​ថែរ​ក្សា​សុខ​ភាព​រប​ស់​ប្រជាជន​តាម​រយៈ​ការដុត​បំផ្លាញ​និង​ការលុ​បបំ​បាត់​ផល​ប៉ះពា​ល់​ពី​បារី​អេ​ឡិច​ត្រូ​និ​កនិង​ផលិត​ផល​ថ្នាំ​ជក់​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​ផង​ដែរ​។​

​លោក​លឹម​ សោភ័ណ បាន​ថ្លែង​ថា​៖ «​យើង​សាទរ​នូវ​អ្វីដែល​រាជ​រដ្ឋាភិ​បាល​បានធ្វើ​កន្លង​មក​ប៉ុន្តែ​គួរ​តែ​ពង្រឹង​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទើប​ជាការ​ល្អ​។មិន​មែន​ដុត​មួយ​ចំនួ​នតែ​មួយ​ចំនួន​ច្រើន​ទៀត​នៅ​ពីក្រោយ​នោះ​ឡើយ​។​មួយ​វិញ​ទៀតយើង​ក៏​ចង់​ឱ្យ​រឹត​បន្តឹង​ច្បាប់​ទប់​ស្កាត់ពិនិត្យនិង​បន្ត​អប់រំ​ផ្សព្វ​ផ្សាយ​ពី​ក្រសួង​ពាក់​ព័ន្ធ​»​។​

​សូម​បញ្ជា​ក់ថា​ យោង​តាម​ការស្រាវជ្រាវ​ថ្មីៗ​​របស់​ក្រសួងសុ​ខាភិ​បាលបា​ន​បញ្ជាក់ថា​អត្រា​អ្នក​ជក់បារី​បាន​ថយចុះ​​ពី​៣២%ក្នុ​ង​ឆ្នាំ​២០១៤មក​នៅ​សល់​ត្រឹម២​៨%ក្នុ​ងឆ្នាំ​២០២២នៃ​មនុស្ស​ពេ​ញវ័យ​​។

ហេតុ​ដូច្នេះ​ក្នុង​រយៈពេល​៨​​ឆ្នាំ​កន្លង​មកនេះ​ ពោលគឺចា​ប់ពី​ឆ្នាំ​២០១៤-​២០២២​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ​ការ​ជក់​បារី​ថយ​ចុះ​​៤% ប៉ុន្តែ​បើគិត​ចំនួន​អ្នក​ជក់​បារីវិញ ​មិន​មាន​ការថ​យចុះ​ទេដោ​យ​សារ​កំណើន​ពលរដ្ឋ​ចេះតែ​កើន​ឡើង​ពី១​ឆ្នាំទៅ​១ឆ្នាំ​។នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​មុំគង់នា​យក​ប្រតិ​បត្តិ​អង្គការ​ចលនា​ដើម្បី​សុ​ខភាព​កម្ពុជា​៕