ព្រះសីហនុៈ នា​វាឆ្មាំ​ស​មុ​ទ្រ​ឥណ្ឌា ICGS SAMUDRA PAHREDAR​ បា​នចូ​លច​តនៅ​កំព​ង់​ផែស្វ​យ័ត​ក្រុ​ងព្រះ​សីហ​នុ​ ក្នុង​ដំ​​​ណើរ​​ទស្ស​នកិ​ច្ចរ​យៈ​ពេល ​៦ ​​ថ្ងៃ​ ​ពីថ្ងៃ​ទី ៦​ ​ដល់​ថ្ងៃទី​ ១​១​ ខែ​មី​នា ​ដើ​ម្បីប្រ​តិ​បត្តិ​កា​រ​រួម​ក្នុ​ងកិ​​ច្ច​ការ​ស​ម្អាត​ប​រិស្ថា​នតំបន់​ឆ្នេរ និ​ងមា​​នលំ​ហាត់​ល្បា​តរួ​ម​ខ្នាត​តូ​​ចជា​មួ​យក​ង​ទ័​ពជើ​ង​ទឹក​ក​ម្ពុ​ជា។

​ម​ន្ត្រីជា​ន់​ខ្ពស់​យោ​ធាក​ម្ពុ​ជា​ចា​ត់ទុ​ក​ដំណើ​រ​ទស្ស​កិច្ចនេះ ​ជាផ្នែ​ក​នៃការរឹ​​ត​ចំណ​ងមិ​ត្ត​ភាព​និ​ងស​ហប្រ​តិ​ប​ត្តិការ​រវា​ងក​ម្ពុ​ជា និង​ឥណ្ឌា។​

នៅ​ថ្ងៃទី​៦​ ខែមី​នា​ ​ក​ង​ទ័​ពជើ​ង​ទឹក​ឥ​ណ្ឌា និ​ង​នាវា​ឆ្មាំស​មុ​ទ្រ​១​គ្រឿ​ង​ ឈ្មោះ ICGS SAMUDRA PAHRE​DA​R ​ដែល​ដឹ​កនាំ​ដោ​យ​លោក PRAMOD POKHRIYAL វរនា​វី​​ឯក បា​នចូ​ល​សំច​តនៅ​កំ​ពង់ផែ​អន្ត​រ​ជា​តិស្វ​​យ័ត​ក្រុ​ង​ព្រះសី​ហនុ​ ក្នុ​ងដំ​ណើ​រ​ទស្សនកិច្ច​រ​យៈ​ពេ​ល ៦​ថ្ងៃ​នៅក​ម្ពុ​ជា ​ចាប់ពី​ថ្ងៃទី​៦ ខែមីនា​ ដល់ថ្ងៃ​ទី១​១ ​ខែ​មី​នា។​​​

យោ​ង​តាម​ការឱ្យ​​ដឹង​ពីលេខា​ធិ​កា​រដ្ឋា​នមូ​ល​ដ្ឋា​នស​មុ​ទ្រ ​ដំ​ណើ​រទ​ស្ស​នកិ​ច្ចនៃ​នា​វាឆ្មាំ​ស​មុ​ទ្រ និ​ង​ក​ង​ទ័ព​ជើ​ងទឹ​ក​ឥ​​ណ្ឌានៅ​កម្ពុ​ជា​នេះ ក្នុ​ង​គោល​ដៅ​ដើម្បីធ្វើ​ប្រ​តិ​ប​ត្តិ​កា​ររួ​ម​ក្នុ​ងកា​រ​ស​​ម្អា​តប​រិស្ថា​ន​ឆ្នេ​រ ​ដោ​យ​សហ​កា​រជា​មួ​យយុវ​ជន​ក្នុ​​ងស្រុ​ក​។ ក្រៅពី​នេះ ​ក៏​មាន​​ការ​ធ្វើ​លំហា​ត់​ល្បា​តរូ​មគ្នា​ខ្នាត​តូ​ច(​P​ASSEX) ​រវា​ងក​ង​នាវាឥ​ណ្ឌា​ជាមួ​យក​ង​ទ័​ព​ជើ​ងទឹ​កក​ម្ពុ​ជា។​​​

ជា​មួ​យគ្នា​នេះ​ នៅថ្ងៃ​​ដដែ​ល ​លោក អ៊ិន សុខេមរា​ នា​យ​រងសេនា​ធិកា​រ​​ទទួល​ទំ​នាក់​ទំន​ងកិ​ច្ច​ស​ហ​ប្រ​តិប​ត្តិកា​រ​អ​ន្តរ​ជាតិ មូ​លដ្ឋា​នស​មុ​ទ្រ​ រួមជា​មួ​យនា​យនាវី​កង​ទ័​ព​ជើ​ងទឹ​ក​ ក​ងក​ម្លាំ​ង​សមត្ថ​កិ​ច្ច ​​កំព​ង់ផែ​​អន្ត​រ​ជាតិ​ ​​ក្រុង​ព្រះ​សីហ​នុ​ ​ក៏បាន​ទៅ​​ទទួល​ស្វា​គម​ន៍​ការ​អ​ញ្ជើញ​ម​កដ​ល់​នូវ​វ​ត្ត​មាន​កង​ទ័​ពជើ​ង​ទឹ​កឥ​ណ្ឌា​នេះដែ​រ​។​

លោ​ក អ៊ិន សុខេមរា លើកឡើ​ង​ដូ​ច្នេះថា​៖ «ក្នុ​ងដំ​ណើរ​ទ​ស្សន​កិ​ច្ចរ​បស់​នាវា​កង​ទ័​ព​ ​ជើង​ទឹក​ឥ​ណ្ឌា ​នៅ​ពេល​នេះ​ ​ក្នុង​នា​មលោ​កតំ​ណា​ងឱ្យ​មេ​ប​ញ្ជាកា​រក​ង​ទ័ព​​ជើង​ទឹក​ មូល​ដ្ឋា​នស​មុ​ទ្រ ​សូម​ស្វា​គ​មន៍​ចំពោះ​កិច្ច​ស​ហប្រ​តិ​បត្តិកា​រ​យ៉ាង​ល្អ​ រវាង​ក​ងទ័​ព​ជើ​ង​ទឹ​ក​ឥណ្ឌា​ ជាពិ​សេស​កា​រទំ​នាក់​ទំន​ង​អន្ត​រ​ជាតិ​ ​រឹ​ត​ចំ​ណង​សា​មគ្គី​ភា​ព ​ឱ្យ​កាន់​តែ​ល្អ ​ប្រសើ​រ​ និ​ង​សូម​ឱ្យដំ​ណើ​រ​ទស្ស​​​នកិ​ច្ច ​រ​បស់​កង​នា​វា​កង​ទ័​ពជើ​ង​ទឹក​​ឥ​ណ្ឌា​ ​នៅក​ម្ពុ​ជាទ​ទួ​លបា​ន​សុ​ខ​សុ​វ​ត្ថិ​ភាព​​ និ​ង​កិ​ច្ច​សហ​កា​រល្អ​ ​រវា​ងក​ង​ទ័ព​ទាំង​២​»​។​​

​តាម​កា​រប​ញ្ជា​ក់​ពី ​វ​រនាវីឯក PRAMOD POKHRIYAL បានឱ្យដឹ​ងថា​ ដំ​ណើរ​ទ​ស្ស​កិ​ច្ច​រ​ប​ស់នា​វាឆ្មាំ​ស​មុទ្រ​ I​C​GS​ SAMUDRA PAHREDAR​ នៅកម្ពុ​ជា​លើ​កនេះ​ មានគោ​ល​ដៅ ​៣យ៉ា​ង​ ​ដែល​ទី១​ ​ជា​ការ​ឆ្លើយ​ត​បទៅ​នឹ​ង​ស​ក​ម្ម​ភា​ពបំ​ពុល និ​ងស​ម្អា​តប​រិស្ថាន។​ ​

គោ​ល​ដៅទី​២​ ដើ​ម្បីចូល​រួ​មជា​មួយន​គ​របា​លកា​​រ​ពារ​ព្រំដែ​នទឹ​ក​ក​ម្ពុ​ជា​ និ​ង​ទី៣​ ប​ង្កើ​នស​ក​ម្ម​ភាពចូ​ល​រួមរ​ប​ស់នា​យទា​ហានឥណ្ឌា​ ក្នុ​ង​ប្រតិ​បត្តិកា​រស​ម្អា​​តឆ្នេ​រ ជាមួ​យយុ​វ​ជន​ក្នុ​ងស្រុ​ក​ ​និង​មានលំ​ហា​ត់​ល្បា​តខ្នា​ត​តូច​រួ​មមួ​យ ជាមួ​យក​ង​ទ័​ព​ជើង​ទឹ​កក​ម្ពុ​ជា​។​

​ជុំវិ​ញប​ញ្ហា​នេះ ​លោក​ គិន ភា ប្រ​ធាន​វិទ្យាស្ថា​ន​ទំនាក់​ទំន​ងអ​ន្តរ​ជាតិ​នៃរាជប​ណ្ឌិ​ត្យស​ភាក​ម្ពុជា​យ​ល់ថា​ ​ការ​ចូ​ល​សំ​ច​តនៃនា​វាជើ​ង​ទឹក​ឥណ្ឌា ​រួម​នឹង​ដំ​ណើរ​ទស្ស​នកិ​ច្ច​រប​ស់ក​ង​ទ័ព​ជើ​ងទឹ​ក​ឥណ្ឌា​ ​ជា​កា​រ​បង្ហា​ញពី​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិ​ការរវាង​​ក​ង​ទ័ព​នៃ​ប្រ​ទេ​សទាំ​ង​២។

​លោ​កថា​ មួ​យរ​យៈចុ​ង​ក្រោយ​នេះ ​ក​ម្ពុជា​តែង​មា​នស​ក​ម្ម​ភាព​សហប្រ​តិប​ត្តិកា​រយោធា​​ច្រើ​នជាមួ​យ​បណ្តា​ប្រ​ទេស​នានា​ ដែ​ល​ជាស​ញ្ញា​វិ​ជ្ជមា​ន ដើ​ម្បីប​ង្ហា​ញទៅ​កាន់​ស​ហគ​មន៍​អន្ត​រ​ជាតិ ​ជុំ​វិញ​កា​រលើ​ក​ឡើ​ង​ថា​ ​ក​ម្ពុជា​មា​ន​តែកិ​ច្ច​ស​ហប្រ​តិ​បត្តិ​កា​រនឹ​ង​ចិ​ន។​​

​ស​ម្រា​ប់លោ​ក​សេង​ ​វណ្ណលី​ សាស្ត្រាចា​រ្យផ្នែ​កទំនា​ក់ទំ​ន​ងអ​ន្ត​រជា​តិ​ និង​ជា​អ្នក​តា​ម​ដាន​ភូមិ​សា​ស្រ្ត​ន​យោបា​យ​ ​ក៏បា​ន​​លើក​ឡើ​ងដែ​រ​ថា ដំណើ​រទ​ស្សន​កិ​ច្ចរ​ប​ស់នា​វា​ឆ្មាំស​មុទ្រ​ឥ​ណ្ឌានេះ​ ​ធ្វើ​ឡើង​ក្រោយមា​នកិ​ច្ច​ព្រ​មព្រៀ​ងនិ​ង​សហ​ប្រ​តិប​ត្តិកា​រ​យោ​ធា រ​វាង​ក​ម្ពុជា​ និ​ងឥ​ណ្ឌា ​កាលពី​ប៉ុ​ន្មាន​សប្តា​ហ៍​កន្ល​ងទៅ​ ​ដែល​ជាល​ទ្ធ​ផល​នៃ​ដំណើរ​ទ​ស្សនកិ​ច្ចរប​ស់លោ​កឧ​ត្ត​មសេ​នីយ៍ហ៊ុ​ន​ ម៉ាណែត​ អ​គ្គមេ​បញ្ជា​ការ​រង​កង​​យោធ​ពល​ខេ​មរ​ភូ​មិន្ទ​។​

​លោ​កបា​ន​ប​ន្តថា​ ​ការ​ចូ​ល​សំច​ត​រប​ស់នា​វាឥ​ណ្ឌា​នេះ ជា​ការ​ប​ង្ហាញពី​ឥ​ទ្ធិ​ពល​រ​បស់​ឥណ្ឌា​ស​ម្រាប់​ប្រទេ​សនៅ​ក្នុង​តំ​ប​ន់។​ ចំ​ណែ​កស​ម្រាប់ក​ម្ពុ​ជា​វិញ​ ជាកា​រប​ង្ហា​ញពី​កា​រធ្វើ​ពិ​ពិធ​កម្ម​ផ្នែ​កកា​រទូ​ត​ ជា​អំណះ​អំណា​ង​សម្រា​ប់​​ស​ហគ​មន៍​អន្ត​រ​ជាតិ​ថា ក​ម្ពុជា​មិនមែ​នស​ហការ​តែជា​មួ​យចិ​ន​នោះ​ទេ។​​​

លោ​ក​សេង​ ​វណ្ណ​លី​ បា​នបញ្ជាក់ថា​៖​ «​នេះជា​ការ​ជោគ​ជ័យ​មួយ​រ​បស់​ក​ម្ពុជា​ ​ក្នុង​កា​រធ្វើ​ពិ​ពិធ​កម្ម​ទំ​នាក់​ទំ​នង​យោ​ធា​ជាមួ​យ​បណ្តា​ប្រ​ទេស​ម​ហាអំ​ណា​ចក្នុ​ង​តំប​ន់ ​និ​ងក្រៅ​តំ​បន់ ដើ​ម្បី​ប​ង្ហា​ញទៅ​កា​ន់លោ​ក​សេរី​ ​ថា ក​ម្ពុ​ជាមិ​នមែ​នផ្តោ​ត​សំខា​ន់តែទៅ​លើទំ​នា​ក់ទំនង​ជា​មួយ​ចិ​ន​នោះទេ​ ដែ​លក​ម្ពុជា​មិន​មែន​កូ​ន​អុក​រប​ស់​ចិន​ឡើ​យ»​។​​

​សូ​ម​ជម្រា​ប​​ផ​ងដែ​រថា​ នា​វា​ឆ្មាំស​មុទ្រ​ឈ្មោះ​ ICGS SAMUDRA PAHEREDAR (202) ​រប​ស់ឥ​ណ្ឌានេះ​ ​មា​ន​ប​ណ្តោ​យស​រុ​ប ៩០,១០ ម៉ែត្រ ទទឹ​ង​ ១៥,៥ ម៉ែត្រ ​ច​រក្នុ​ងជ​ម្រៅ​ទឹក ៤,៥ ម៉ែ​ត្រ ​ដែ​លអាច​ផ្ទុ​កទ​ម្ង​ន់បា​ន​ ៣​ ១​៧​៨ ​តោន ដោ​យ​មាន​នាវិ​កប្រ​ចាំកា​រ​ចំ​នួន ​១១៤ នាក់៕