
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃនេះថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ម្នាក់បន្ថែមទៀត និងអ្នកទើបជាសះស្បើយមាន ២ នាក់ តែពុំមានអ្នកស្លាប់ថ្មីទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៦ ខែមីនា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៦ ខែមីនា ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧២១ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៦៣ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ ករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៩៣ នាក់៕