
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសមិនមានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ទៀតទេ និងមិនមានអ្នកជាសះស្បើយពីជំងឺនេះផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ថ្ងៃទី ១៨ ខែមីនា កម្ពុជាមិនមានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ នោះ ទេ និងមិនមានអ្នកជាសះស្បើយពីជំងឺនេះផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែមីនា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ៧២១ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦៦៣ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕