ភ្នំពេញៈ​នៅក្នុ​ង​ជំនួប​ពិភាក្សា​ជាមួ​យ​គណៈ​ប្រតិភូ​ក្រុម​ហ៊ុន C​hina Metro Group លោក ស៊ុន ចាន់​ថុល​ រ​ដ្ឋមន្ត្រី​ក្រសួង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ពី​គម្រោង​មួយ​ចំនួន ​ដល់​តំណាង​ក្រុម​ហ៊ុន​នេះទា​ក់ទង​លើ​វិស័យ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ ដែល​ក្រសួង​កំពុង​សិក្សា និ​ង​លើកទឹ​កចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ ឬ​ដៃគូ​ឱ្យ​ចូល​រួម​​វិនិយោគ​ ហើយ​ក្រុម​ហ៊ុន​នេះ​ក៏បា​នអារម្មណ៍ប​ណ្តាក់​ទុន​ផង​ដែរ​។​

​លោក​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ក្នុងជំ​នួប​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​១៧​ ខែមីនា ​ឆ្នាំ​២០២៣ថា គម្រោង​ដែល​ក្រសួង​ច​ង់ឱ្យ​ក្រុមហ៊ុន​សិក្សា​នោះ​រួមមាន ​ការ​សិក្សា​គម្រោង​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​ថ្មី​, ការ​សិក្សា​គម្រោង​ត​ភ្ជាប់​ផ្លូវ​រថ​ភ្លើង​ពី​ព្រលាន​យន្ត​ហោះ​ថ្មី​ខេត្ត​សៀម​រាប​,ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​រថ​ភ្លើង​ស្វ័យ​ប្រវត្តិ​ (AGT),​ប្រព័ន្ធ​រថ​ភ្លើង​ក្រោម​ដី (Subway) និង​ការ​សិក្សា​គម្រោង​អភិ​វឌ្ឍន៍​រថ​ភ្លើង​ Monorail ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការក​កស្ទះ​​ចរា​ចរណ៍ ​ដោ​យសា​រ​កំណើន​នៃ​យាន​យន្ត និង​តម្រូវការ​នៃ​ការ​ដឹក​ជញ្ជូន​។​

​លោក​បាន​បញ្ជាក់​​ថា​៖«​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​វិស័យ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​រូបវន្ត​នៅ​កម្ពុជា ​ជាពិសេស​ការ​សាង​សង់​ផ្លូវថ្នល់ ស្ពាន ​ផ្លូវ​ដែក ជា​ដើម ​បាន​ជំរុញ​ការ​ត​ភ្ជាប់​នៅ​ទូទាំង​ប្រទេ​ស ដែល​មាន​លក្ខណៈ​ពហុ​មធ្យោ​បាយ និ​ង​បណ្តា​គម្រោង​សាង​សង់​ធំៗ​ជា​ច្រើន​ទៀត រួម​មាន ​គម្រោង​អភិ​វឌ្ឍន៍​ហេដ្ឋា​រច​នាសម្ព័ន្ធ​ដឹក​ជញ្ជូន​នានា ​ដែល​ក្រសួង​សម្រេច​បាន​»​។​

​លោក​ ស៊ុន ចាន់ថុ​ល បាន​បន្តថា ​បច្ចុប្ប​ន្ននេះ ក្រ​សួង​បាននិង​កំពុង​អភិវឌ្ឍ​ ដូចជា ​ផ្លូវ​ល្បឿន​លឿន ភ្នំ​ពេញ​-​ព្រះសី​ហនុ គ​ម្រោង​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​-​បាវិត ​គម្រោង​សិក្សា​សមិទ្ធលទ្ធភាព​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​-​សៀម​រាប និង​ការ​សិក្សា​សមិទ្ធលទ្ធភា​ព​គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាង​ជើង ភ្នំពេញ​-​ប៉ោយ​ប៉ែត ឱ្យ​ទៅជា​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​»​។

​ទាក់​ទង​នឹង​គម្រោង​នេះ ​លោក ​ស៊ិន ច​ន្ធី ប្រធាន​សមា​គម​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​ប្រាប់ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៩​ ខែមីនា​ថា​ វិស័យ​ឡូ​ជី​ស្ទិ​ក អាច​រីក​ចម្រើន និង​មាន​សកម្ម​ភាព​ច្រើន​ទៅ​បាន ​លុះ​ណាតែ​​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ស្អាត ​ដែល​បង្ក​លក្ខណៈ​​កាន់​ងាយ​ស្រួល ជា​ពិសេស​ចំណេញ​ពេល​វេលា​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ​ទៅ​គ្រប់​ទីក​ន្លែង​ទូទាំង​ប្រទេស​។​

​លោក​បាន​បន្ថែម​ថា សមាគ​ម​មានកា​រ​សាទរ​យ៉ាង​ខ្លាំង​ ចំពោះ​សមិទ្ធ​ផល​នៃ​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ​ថ្មីៗដែល​រាជរដ្ឋា​ភិបាល​ តាមរយៈ​ក្រសួង​សាធា​រណកា​រសម្រេច​បាន​នាពេល​កន្លង​មក ដោយ​បាន​ធ្វើឱ្យ​វិស័យ​ដឹក​ជញ្ជូន​មាន​កំណើន​គួរ​ឱ្យកត់​សម្គាល់​ ជាពិ​សេស​បន្ទាប់​ពីវិបត្តិ​កូ​វីដ​១៩ ​បាន​ធូរ​ស្រាល​បន្តិច​។​

​លោក ស៊ិន ច​​ន្ធី ​បាន​បញ្ជាក់​ថា​៖«​យើង​ឃើញ​ហើយ​ សព្វ​ថ្ងៃមាន​ផ្លូវ​ល្បឿន​លឿន​ទៅមក​ភ្នំពេញ​ និង​ព្រះ​សីហនុ ផ្លូវជាតិ​លេខ ​២ ​ក៏​ធ្វើ​ជិត​រួចរា​ល់​១០០​ភាគ​រយ ​ផ្លូវ​ជាតិ​លេខ​ ៣,លេខ​ ៥ និង​លេខ​ ៦ ជា​ដើម​ ក្រសួង​បាន​រៀប​ចំ​ស្ថា​បនា​យ៉ាង​ធំ​ទូលាយ ​បាន​ធ្វើឱ្យ​ការដឹក​ជញ្ជូន​ទំនិញ ​ក៏​ដូច​ជា​ការ​ធ្វើដំ​ណើរ​ផង​ដែរ មាន​ភាព​លឿន​រហ័ស​»​។​

​លោក​បាន​បន្ត​ទៀត​ថា៖«​នៅ​ពេល​ដែល​យើង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ កា​រទាក់ទា​ញ​អ្នកវិនិ​យោគ​ពី​ក្រៅ​មក​ក៏បាន​ច្រើន ​ទំហំ​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ជិតខា​ង និង​ពិភព​លោក ក៏មាន​កំណើន​ផងដែរ​។ ​ដូចនេះ​ ការកៀ​រគរ​វិនិយោគិ​ន​ពី​ក្រៅ​ប្រទេស​ មក​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា ពី​សំណាក់​រាជ​រដ្ឋាភិ​បាល​នេះ ​វិស័យ​ឯកជន​យើង​គាំទ្រ​ ១០០ ​ភាគ​រយ​»​។​

​ចំណែក​ លោក ​លឹម ហេង អនុ​ប្រធាន​សភាពា​ណិជ្ជ​កម្ម​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​១៩​ ខែមីនា ដែរ​ថា រា​ជរដ្ឋាភិ​បាល​កម្ពុជា ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​លើ​ការអ​ភិវឌ្ឍ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​នៅ​តំបន់​ទីប្រជុំ​ជន​នានា​ ជា​ពិសេស​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដោយ​សារ​តែ​កំណើន​យាន​យន្ត​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​ចាប់​អារ​ម្មណ៍​លើ​​គម្រោង​រថ​ភ្លើង​ស្វ័យ​ប្រវត្តិ ​(AGT),​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) និង​​គម្រោង​អភិ​វឌ្ឍន៍​រថភ្លើង​ Monorail ដើម្បី​ឆ្លើយ​តប ដែល​គម្រោង​ទាំង​នេះ​ អាច​នឹង​ដោះ​ស្រាយ​បាន​បញ្ហា​កកស្ទះ​ចរាចរ​ណ៍​ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុ​ប្បន្ន​ ។ ខ្ញុំ​ជឿថា ​មិន​យូរ​ទេ កម្ពុជា​នឹង​មាន​ប្រព័ន្ធ​រថ​ភ្លើង​នេះ​ដូច​ប្រទេស​គេ​ដែរ​»៕