ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថាមានអ្នកជាសះស្បើយជំងឺកូវីដ ១៩ ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ប៉ុន្តែមិនមានករណីឆ្លងនិងស្លាប់ថ្មីដោយសារជំងឺនេះទេ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៣ ខែមីនា ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧២១នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៦៥នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៩៣នាក់៕