ភ្នំពេញៈ​ ក្រសួង​មហា​ផ្ទៃបាន​ចេញ​លិខិត​ណែ​នាំ​ដល់​អភិ​បាល​រាជធានី​-ខេត្ត ​និង​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ផ្ដល់​កិច្ច​សហ​ការ​ដល់​មន្ត្រី​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត (គជប)​ នៅ​ថ្នាក់​ក្រោម ​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​នៃ​ការ​ចែក​បណ្ណ​ព័ត៌មា​ន​អ្នក​បោះឆ្នោ​ត​សម្រាប់​បម្រើ​ឱ្យ​ការបោះ​ឆ្នោត​ជ្រើសតាំ​ង​តំណាងរា​ស្ត្រ នីតិ​កាល​ទី​៧ ឆ្នាំ​ ២០២៣​។​

​លិខិត​ណែនាំ​​នេះ ចុះ​ហត្ថលេ​ខាដោ​យ​លោក​ សក់ សេដ្ឋា រដ្ឋលេខា​ធិការ​​ប្រចាំ​ការ​នៃក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី២៨​ ខែមីនា ឆ្នាំ ២០២៣​ និង​យោងលិខិត​លេខ​១៩០ គ​.​ជ​.​ប ចុះ​ថ្ងៃទី​៩​ ខែ​មីនា ឆ្នាំ​២០២៣ ​របស់​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត(​គ​.​ជ​.​ប​)​។​

​នៅក្នុង​លិខិត​នេះ​ លោក ​សក់ សេដ្ឋា​ បានជម្រាប​ជូន​អភិបា​ល​រាជ​ធានី​-​ខេត្ត​ថា គណៈក​ម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បានស្នើ​​សុំ​ការអនុ​ញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​ឱ្យ​អាជ្ញាធ​រ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ គាំទ្រ​ដល់​ដំណើរកា​រ​នៃ​ការចែក​បណ្ណ​ព័ត៌​មាន​អ្នកបោះ​ឆ្នោត​​សម្រា​ប់​បម្រើឱ្យ​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកា​ល​ទី​៧ ឆ្នាំ​២០២៣​។

​លោក​បន្តថា​ កា​រចែក​បណ្ណ​នេះ​ធ្វើ​នៅ​តាម​ភូមិ​ក្នុង​ឃុំ សង្កាត់​ទូទាំង​ប្រទេ​ស ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨ ​ខែឧស​ភា ដល់​ថ្ងៃទី​២៦ ខែ​មិថុនា ​ឆ្នាំ​២០២៣ ​ដើម្បី​ផ្ដល់​ព័ត៌​មាន​អំពី​លេខ​រៀង​ ឈ្មោះ ទិ​ន្នន័យ​ពាក់​ព័ន្ធ​នឹង​សា​មីខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត​ លេខ​កូដ និង​ឈ្មោះ​ទីតាំ​ងការិ​យា​ល័យ​បោះឆ្នោត​ កា​លប​រិច្ឆេទ ពេល​វេលា​នៃ​ការបោះ​ឆ្នោត ​និង​ឯក​សារ​បញ្ជាក់​អត្តស​ញ្ញាណ​​ផ្លូវកា​រ ដែល​​នឹង​ត្រូវ​ប្រើ​នៅពេ​ល​បោះឆ្នោ​ត​។

​លោក​បន្ថែម​ថា «​ដូច្នេះ ​ក្រសួ​ងមហាផ្ទៃ​សូម​ណែនាំ​ដល់​អភិ​បាល​រាជ​ធានី​-ខេត្ត​ដូច​តទៅ ត្រូវ​សហ​ការ​ជាមួយ​គណៈ​កម្មកា​រ​រៀប​ចំការ​បោះឆ្នោ​ត​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​អំពី​ការចែក​បណ្ណ​ព័ត៌​មាន​អ្នក​បោះឆ្នោត​​ឱ្យបាន​ទូលំ​ទូលាយ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​។ ណែនាំ​ដល់​រដ្ឋ​បាល​ឃុំ ស​ង្កាត់ និង​ភូមិ ​ដើម្បី​ផ្ដល់​កិច្ច​សហ​ការ​ជាមួ​យ​គណៈ​កម្មការ​ឃុំ ​សង្កាត់ ​រៀបចំ​ការបោះឆ្នោ​ត​ ដោយ​​ចូលរួម​ជា​សមា​ជិក​ក្រុម​ចែក​បណ្ណ​ព័​ត៌មាន​អ្នកបោះ​ឆ្នោត​​នៅតា​ម​ឃុំ ស​ង្កាត់​»​។​

​​លោក ឡុង ឌី​ម៉​ង់ អភិបាលរ​ង​ខេត្ត​ព្រះសីហ​នុ​ បាន​ប្រាប់ថា​ គិត​ត្រឹម​ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ ២០២៣ ​រដ្ឋ​បាលខេ​ត្ត​ព្រះសីហ​នុ មិន​ទាន់​ទ​ទូល​បាន​លិខិត​ណែនាំ​នេះ​នៅឡើយ​​ទេ ​ព្រោះ​តាម​លិខិត​ទើប​ចុះហ​ត្ថលេខា​កា​លពី​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣​។ ប៉ុន្តែ​លោក​ថា នៅ​ពេល​ទទួលបា​ន រដ្ឋបាល​ខេត្ត​នឹង​បន្ត​ជូន​ដំណឹង ​និង​ណែនាំ​ទៅដ​ល់​រ​ដ្ឋបាល​ស្រុក និង​ឃុំឱ្យ​អនុវ​ត្តតាម​ការ​ណែ​នាំ​នេះ​។​

លោក​ សោម សូ​រី​ដា អ្នក​នាំពា​ក្យ​គ​.​ជ​.​ប​.​ថ្លែង​ថា ជា​គោលកា​រណ៍ គ​.​ជ​.​ប ​តែងតែ​ស្នើសុំ​កិច្ចស​ហការ​ជាមួយ​នឹង​អាជ្ញា​ធរ​ដែនដី គ្រប់​លំដាប់​ថ្នាក់ ​ទៅលើ​ការ​ងារ​បោះឆ្នោ​ត​នេះ ​។​

​លោ​កបញ្ជាក់​ថា​៖«​ចំពោះ​ការចែក​បណ្ណ​ព័ត៌មាន​នេះពិ​តជា​ត្រូវការ​ជា​ចាំបាច់​ចំពោះ​កិច្ច​ហ​ការ​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិដើ​ម្បី ឱ្យជួយ​មន្ត្រី​គ​.​ជ​.​ប​. នៅ​ថ្នាក់ក្រោ​ម ​ក្នុង​ការ​ចែក​បណ្ណ​ព័ត៌មា​ន​អ្នក​បោះឆ្នោ​ត​នេះ ។​ដូច្នេះ ​តាម​ការ​ស្នើសុំ​របស់​គ​.​ជ​.​ប​. ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​នេះឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ជួយ​ការងា​រ​នេះ ពីព្រោះ​មន្ត្រី​គ​.​ជ​.​ប​. ថ្នាក់​ក្រោម​មិន​អាច​បំពេញ​ការ​ងារ​នេះ​ប្រកប​ដោយ​ភាព​រលូន​ល្អ​នោះទេ​​»៕