ភ្នំពេញៈ គណៈ​ក​ម្មាធិ​កា​ជាតិ​រៀ​​ប​ចំ​កា​រ​បោះឆ្នោ​ត (គ.ជ.ប)​ ​បានប្រ​កា​សបើ​កដំ​ណើ​រការ​ឃោស​នា​បោះឆ្នោ​ត​លើកទី១​ ​ដើ​ម្បី​ជ្រើ​​​​ស​​រើ​ស​ក្រុ​មប្រឹ​ក្សា​ក្រុង​ ស្រុក​ចំនួន ៥ ​ដែល​រាជ​រដ្ឋា​ភិបាល​ទើបបាន​បង្កើ​​តឡើ​ង​ នៅ​ក្នុង​ខេត្ត​ចំនួន​ ៣​ នាពេ​ល​​ក​ន្លង​ម​កថ្មីៗ​នេះ​​។

ក្រុង​ ស្រុ​កទាំ​ង​ ៥ នោះ​ រួ​ម​មាន​ ​ក្រុង​អរិ​យ​ក្ស​ត្រ និង​ក្រុ​ង​សំ​ពៅពូ​ន​ នៃខេត្ត​ក​ណ្តា​ល, ក្រុង​ឧដុ​ង្គម៉ែជ័យ ​ស្រុក​សាម​គ្គី​មុនី​ជ័យ​ ​នៃ​ខេ​ត្ត​កំព​ង់​ស្ពឺ​ និងស្រុ​ក​អូ​រគ្រៀ​ង​សែន​​ជ័យ នៃខេ​ត្ត​ក្រ​ចេះ។​​

​លោ​ក​ ​ឯ​​ម សូផាត សមាជិក គជ​ប ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួ​យ​ភា​គីពា​ក់ព័​ន្ធ​នៅ​ថ្ងៃ​ទី​ ៣​០ ខែ​មី​នា​​ថា ​ស​ម្រាប់​កា​រ​បោះឆ្នោ​តលើ​ក​ទី១​ ​ដើម្បី​ជ្រើស​រើ​ស​ក្រុម​ប្រឹ​ក្សា​ក្រុ​ង ស្រុកនេះ​ ការឃោ​ស​នាបោះឆ្នោតមានរ​​យៈពេល ៨​ ថ្ងៃ ដែល​ត្រូវ​ចា​ប់ផ្តើម​ពី​ថ្ងៃទី​ ៣​១​ ​ខែមី​នា​ ដល់​ថ្ងៃទី ៧ ខែ​មេសា​ ឆ្នាំ​២០​២៣ ហើយ​គ្រប់​សកម្មភា​ព​ឃោស​នាបោះឆ្នោ​តទាំ​ង​អ​ស់ត្រូ​វប​​​ញ្ឈ​ប់ក្នុ​ង​រយៈ​ពេល​២៤​ ម៉ោង មុន​​ថ្ងៃ​​​បោះឆ្នោ​ត​​។​

​លោ​ក​បាន​បន្តថា​ គ្រ​ប់ស​កម្មភា​ពឃោ​​សនាបោះ​ឆ្នោត ​រប​ស់​គ​ណ​បក្ស​នយោ​បាយ​ ត្រូ​វ​ចាប់​ផ្តើ​មពី​ម៉ោ​ង ​៦:​០០​ ព្រឹ​ក​ ដ​ល់​ម៉ោ​ង ​១​០:០០ យ​ប់ ​និ​ង​ត្រូ​វ​ឈប់​ស​ម្រា​កនៅ​ច​ន្លោះ​ ​ពី​ម៉ោង​ ​១​០:០០ ​យ​ប់ ​ដល់​ម៉ោ​ង ​៦​:០០ ព្រឹក។ សក​ម្មភា​ព​​ឃោស​នា​បោះ​ឆ្នោ​ត​ដោយ​ឧបក​រ​ណ៍បំ​ព​ងសំ​ឡេ​ង​ត្រូ​វហាមឃា​ត់ជាទូទៅ​ចា​​ប់​ពីម៉ោង ១២:០០ ​ថ្ងៃត្រ​​ង់ដ​ល់ម៉ោ​ង​ ​២:០០ រសៀល​។​​

​លោក​ឯ​ម សូផាត បាន​បញ្ជា​ក់​ថា​ ​៖ «ចំពោះ​កា​រ​ហែក្បួ​នឃោ​ស​នាបោះ​ឆ្នោ​ត ​​ដោយក្រុ​មថ្មើរជើង ឬ​ដោ​យយាន​ជំ​និះ​​ត្រូវ​​​​​​បា​ន​កំណ​ត់​ទម្រ​ង់​ និង​ទំហំដោយអ្ន​ក​ចូ​លរួ​ម​ចាប់​ពី​ ២​០​នាក់​ឡើ​ង​ទៅ»​។​​​

​បើ​​តាម​ លោក ឯម សុផាត ​គ​ណ​បក្ស​ន​យោបា​​យ ​ដែល​បា​ន​ចុះប​ញ្ជី​ឈ​រ​ឈ្មោះ​បោះ​ឆ្នោ​ត​​ជ្រើសរើស​ក្រុម​ប្រឹ​ក្សាក្រុ​ង ​ស្រុ​កពា​ក់​ព័ន្ធ​អា​ចហែ​ក្បួន​ក្នុង​អំ​ឡុង​ពេ​លឃោ​សនា​បោះ​ឆ្នោ​តយ៉ា​ងច្រើ​ន​ ២ ​ដង​ ​នៅក្នុ​ងម​ណ្ឌ​ល​ក្រុង​ ​ស្រុ​ក​ ដែ​ល​គណ​ប​ក្សមា​ន​ប​ញ្ជីបេ​ក្ខជ​ន​ឈរ​ឈ្មោះ​បោះឆ្នោ​ត ​ហើយកា​រ​ហែក្បួ​ន​ ត្រូវ​បា​ន​អនុ​ញ្ញាត​ឱ្យ​ធ្វើ​ក្នុង​ក្របខ័ណ្ឌឃុំ ស​ង្កា​ត់​ចំណុះ​ម​ណ្ឌ​លក្រុ​ង​​ស្រុក​ពា​ក់​ព័ន្ធ​ ដែល​សា​មីគ​ណប​ក្ស​បា​នចុះ​បញ្ជី​បេ​ក្ខ​ជន​​ឈ​រឈ្មោះ​បោះឆ្នោ​ត។​

​​លោក​ ញឿ​ន​ ​រ៉ាដែន​ អ្ន​ក​នាំពា​ក្យគ​ណប​ក្សហ្វ៊ុ​ន​ស៊ិន​ប៉ិ​ច បាន​ប្រាប់​ថា គណ​បក្ស​ហ៊ុន​ស៊ិន​ប៉ិច​ បា​ន​ត្រៀម​ខ្លួ​ន​ប្រ​​មូ​​ល​ផ្តុំ​សមា​ជិ​ក​​ស​មាជិ​ក ​និ​ង​អ្នក​គាំ​ទ្រគ​ណប​ក្ស​ធ្វើកា​រឃោ​ស​នា ​ដើ​ម្បីសុំ​កា​រ​គាំ​ទ្រ​ពីស​មា​ជិ​កក្រុ​ម​ប្រឹក្សា​ឃុំ​-ស​ង្កា​ត់​។​ ​​

​លោក​ប​ន្តថា​ ​ក្នុ​ងកា​រ​ឃោ​ស​នា​រក​កា​រ​គាំទ្រ​នេះ​ គ​ណ​ប​ក្សលោ​កនឹង​ចូល​រួ​ម​គោរ​ព​ ​និង​អនុ​វ​ត្ត​តា​មកា​រណែ​នាំ​​នា​នារ​ប​​​ស់គ​ណៈ​ក​ម្មា​ធិកា​រ​ជា​តិរៀ​ប​ចំកា​រ​បោះ​ឆ្នោ​ត​។ ​

​លោ​ក ​ញឿ​ន​ រ៉ា​ដែ​ន​ ថា​ ៖ ​«មួ​យវិ​ញទៀ​ត ​តា​មរ​យៈ​ព្រះប​ន្ទូ​ល​រ​បស់​​​ព្រះ​អ​ង្គ​ម្ចាស់​ ​នរោ​ត្ត​​មច​ក្រា​ វុ​ធ​ ​ព្រះ​ប្រធា​នគ​ណ​ប​ក្ស ​លោ​កបា​ន​ណែនាំ​ឱ្យ​ដល់​ថ្នា​ក់ក្រោ​ម ជាពិ​សេ​សស្រុ​ក​ ក្រុ​ង​ដែលបា​នដា​ក់​បេក្ខ​ភា​ព ត្រូវ​ធ្វើការផ្សព្វផ្សា​យនូ​វគោ​​ល​​ន​យោ​​បា​យរ​បស់​គ​ណប​ក្ស​ផ​ងដែ​រ»។​

​សូម​បញ្ជា​ក់​ថា ​ការបោះ​ឆ្នោ​ត​​ជ្រើ​​​សរើស​ក្រុ​ម​ប្រឹក្សា​ក្រុ​ង ​ស្រុ​ក​ចំនួ​ន​ ៥នេះ ​មានគណ​បក្ស​ន​យោបា​យចំ​នួ​ន​ ៣​ ​ចូល​រួ​ម​ប្រ​កួ​ត​ប្រ​ជែង ក្នុង​នោះ​មា​ន ​គ​ណប​ក្ស​ហ្វ៊ុ​ន​ស៊ិន​​ប៉ិច​ គ​ណ​បក្ស​ភ្លើ​ង​ទៀន​ និ​ងគ​ណ​ប​ក្សប្រ​ជា​ជ​ន​ក​ម្ពុជា​៕