បាត់ដំបងៈ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វេ គឹមចត់ អធិការ​នគរបាល​ស្រុក​កំរៀង បានចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ ករណី​ក្មេងស្រី​រហូត​ដល់ ៥ នាក់ លង់ទឹក​ស្រះ​បណ្តាល​ឱ្យ​ស្លាប់ កាលពី​វេលាម៉ោង​ ១៧:០០ នាទី ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៣។

បើតាម​ផេក​ហ្វេសប៊ុក​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​វេលា​ម៉ោង ១៧:០០នាទី មាន​ករណី​ក្មេងស្រី​ចំនួន ៥ នាក់ បានលង់​ទឹកស្រះ​បណ្តាល​ឱ្យ​ស្លាប់ នៅត្រង់​ចំណុច​ទឹកស្រះ​ក្រុម​ទី១ ភូមិ​ស្រឡៅទង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​បានរាយការណ៍​ឱ្យដឹង​ថា ក្មេងស្រី​រងគ្រោះ​ទាំង ៥ នាក់​នោះ មាន​ឈ្មោះ ១ ធីម មេងលី អាយុ ៩ឆ្នាំ ២ វ៉ាន់ គឹមហ៊ាង អាយុ ៩ឆ្នាំ ៣ លូង លីតា អាយុ ៩ឆ្នាំ ៤ ជា ស្រីឌឿន អាយុ ១១ឆ្នាំ និង ៥ ឈ្មោះ ឆាយ ឈៀងអ៊ីន អាយុ ៨ឆ្នាំ។

ក្មេងស្រី​ទាំង ៥ នាក់​នេះ រស់នៅ​ភូមិ​ស្រឡៅទង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំប៕