ឧត្តរមានជ័យៈ ប្រតិភូអាល្លឺម៉ង់ ១ ក្រុមដែលដឹកនាំដោយ Dr. Ferdinand von Weyhe Head of S07 GFFO Germany បានប្តេជ្ញាថា នឹងបន្តជួយកម្ពុជាឱ្យសម្រេចបានគោលដៅឆ្នាំ ២០២៥ អស់មីន និងបន្តជួយលើសកម្មភាពពាក់ព័ន្ធនានាជាបន្តទៀត នៅក្រោយ ២០២៥។
ការប្តេជ្ញារបស់ប្រតិភូអាល្លឺម៉ង់នេះ គឺជាការឆ្លើយតបទៅនឹងការថ្លែងរបស់លោក ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន ដែលបានអំពាវនាវដោយស្នើសុំឱ្យភាគីអាល្លឺម៉ង់ ជួយបញ្ចុះបញ្ចូលរដ្ឋសភាអាល្លឺម៉ង់ឱ្យបន្តជួយគាំទ្រកម្ពុជាឱ្យសម្រេចបាននូវគោលដៅឆ្នាំ២០២៥ អស់មីន។ នេះបើយោងតាមផេកហ្វេសប៊ុករបស់អាជ្ញាធរមីនកម្ពុជា។
ក្នុងនាមលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោក ព្រំ សុភមង្គល និង Dr. Ferdinand von Weyhe Head of S07 GFFO Germany បានទៅបំពេញទស្សនកិច្ចផ្លូវការនៅទីបញ្ជាការអង្គការហាឡូត្រាស់ អន្លង់វែង និងចំការមីននៅទីនោះ កាលពីថ្ងៃទី៣០មីនា៕