ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី២០ ខែមេសាថា មិនមានរកឃើញអ្នកឆ្លងថ្មី អ្នកជាសះស្បើយថ្មី និងអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ឡើយ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២០ ខែមេសា ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧២៦នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៦៧០នាក់និងករណីស្លាប់សរុប៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន២១ ២៤៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៩៦នាក់៕