បាត់​ដំបងៈ​ខេត្ត​បាត់​ដំប​ងនឹង​មាន​ការ​កសាង​​ទីលាន​ចាក់​សំរាម​នៅ​ក្នុង​ស្រុក​ចំនួន ​២ គឺ​ស្រុក​ប​វេ​ល និង​ស្រុក​ថ្មគោ​ល ខណៈ​បច្ចុប្បន្ន​ស្ថា​ប័ន​ពាក់​ព័ន្ធ​កំពុង​បើក​កិច្ច​ពិភាក្សា​រួមគ្នា​ដើម្បី​ព​ន្លឿ​ន​ដំណើរ​ការ​គម្រោង​សាង​សង់​នេះ សំដៅ​កាត់​បន្ថយ​ភាព​អនាធិប​តេយ្យ​ក្នុង​ការ​ទុក​ដាក់​សំរាម និង​ការ​ពារ​ដល់​បរិ​ស្ថាន​។​

នេះ​បើ​តាម​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​អំពី​ការ​ត្រៀម​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើ​រឡើង​នៃ​ការ​គ្រប់​គ្រង​សំរាម​នៅ​​កម្ពុជា​កាល​ថ្ងៃទី​១៩​ ខែមេសា ឆ្នាំ​២០២៣​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​បាត់​ដំបង ក្រសួង​មហាផ្ទៃ ​និង​ភាគី​ពាក់​ព័ន្ធ​មួយចំ​នួនទៀ​ត​។

លោក​ បួន ហេង អគ្គ​លេខាធិ​ការ​ងនៃ​អគ្គ​លេខាធិ​ការ​ដ្ឋាន​គណៈ​កម្មាធិ​ការ​គ្រប់​គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំ​ជន និង​ជា​ប្រធាន​នាយក​ដ្ឋាន​មុខងារ និង​ធន​ធាន​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​ក្រសួ​ងមហាផ្ទៃ​បាន​ឱ្យដឹង​ថា កិច្ចប្រ​ជុំ​នេះ​គឺ​ដើម្បី​ពិភាក្សា​ការងារ​អំពី​ការ​ត្រៀម​អនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ការគ្រ​ប់គ្រង​​សំរាម សំ​ណល់​រឹង និង​សំណល់​ប្លា​ស្ទិ​កនៅ​ប្រទេស​កម្ពុជាក្រោម​ការ​គាំទ្រ​ហិរញ្ញ​ប្បទាន​ពី​ធនា​គារ​ពិភព​លោក​។

​លោក​បាន​បន្ត​ថា ដើ​ម្បី​ព​ន្លឿ​ន​ដំណើរកា​រ​គម្រោង​នេះរ​ដ្ឋបាល​ខេត្ត​បាត់​ដំបង​នឹងត្រូ​វ​សហកា​រ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្រោម​ជំនួយ​របស់​ធនា​គារ​ពិភ​ពលោក​និង​គាំទ្រ​ដោយ​ក្រសួង​មហា​ផ្ទៃក្នុ​ងការ​បង្កើត​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ក្នុង​ការ​រៀប​ចំ​ទីតាំង​បង្កើត​ទីលាន​ចាក់សំ​រាមនិង​​ទីលាន​សម្រាប់​ផ្ទេរ​សំរាម​រវាង​ស្រុក​ប​វេ​ល​និង​ស្រុក​ថ្ម​គោល​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​នា​ពេល​អនា​គត ​ចំពោះ​សំរាម​១៥%​ដែល​បាន​ចាក់​នៅ​ទីលាន​ទាំង​២នេះ​នឹងត្រូវ​កែច្នៃ​ឱ្យ​ប្រើ​ប្រាស់​ឡើង​វិញ​ម្ដង​ទៀត​ដើម្បី​ជួយ​សម្អាត​បរិ​ស្ថាន និ​ង​ការពារ​បរិស្ថាន ​ព្រមទាំ​ង​ជួយ​សម្រួល​មិន​ឱ្យ​មាន​កំណើន​នៃ​ការ​ប្រើប្រា​ស់​ប្លា​ស្ទិក​មួយ​កម្រិត​ផង​ដែរ។​ក្នុង​នោះ​៧៥%នៃ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​គោលដៅ​ទាំង​២​នឹង​ត្រូវ​មាន​ការ​ប្រើ​ប្រាស់​សេវា​ប្រមូល​សំរាម​ដើម្បី​កាត់​បន្ថយ​ភាព​អនាធិប​តេយ្យ​ក្នុងការ​ទុក​ដាក់​សំរាម ដើម្បី​រក្សា​​សោភ​ណភា​ព​ក្នុងស្រុ​ក ក៏ដូច​ជា​នៅតាម​គេហ​ដ្ឋាន​​នីមួយៗ​ឱ្យមាន​ភាព​ស្រស់​ស្អាត​និង​ផាសុក​ភាព​» ។​

លើសពី​នេះ​ទៀត លោក បួន ​ហេង បាន​អះអាង​ដែរ​ថា ក្រសួងម​ហាផ្ទៃ​ក៏បាន​ខិតខំ​ស្វះ​ស្វែងរ​ក​ដៃគូ​សហ​ការ ជា​មួយ​នឹង​ធនាគា​រពិភព​លោក​ក៏ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​នានា ​ជាពិសេស​ក្រសួង​បរិស្ថាន ក្រ​សួង​សាធារ​ណការ ​និង​ដឹកជ​ញ្ជូន និង​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ដើម្បី​ព​ន្លឿ​ន​គម្រោង​កសាង​ហេ​ដ្ឋា​​រចនា​សម្ព័ន្ធ​នៃ​ទីលាន​ចាក់​សំរាម​ក្នុង​ស្រុក​ថ្ម​គោលនិ​ង​ស្រុក​ប​វេ​ល​នៃ​ខេត្ត​បាត់​ដំបង​ឱ្យ​ឆាប់​​។​

ពាក់ព័​ន្ធ​គម្រោង​សាង​សង់​ទីលាន​ចាក់​សំរាម ​នៅ​ក្នុង​ស្រុក​ទាំង​ ២ នេះ ​លោក ​សុខ លូ អភិបាលខេត្ត​បាត់ដំ​បង បាន​លើក​ឡើង​ថា​ ខេត្ត​បាត់​ដំបង​ពិតជា​មាន​សំណាង​ណាស់ ​ដែលរាជ​រដ្ឋាភិបា​ល​បាន​ជ្រើ​សរើស​ក្នុងការ​រៀបចំ​គម្រោង​គ្រប់​គ្រង​សំរាម ​ខណៈ​បញ្ហា​នេះ​គឺជា​កង្វល់​មួយ​ដែល​រដ្ឋ​បាល​ខេត្តបា​ត់ដំ​បង​បាន​គិត​គូរ​ជា​យូរ​មកហើ​យក្នុង​ការ​រៀបចំ​កន្លែង​ទុក​ដាក់​កាកសំ​ណល់​ឱ្យបា​ន​ត្រឹមត្រូវ​ ព្រោះ​សំរាម​មាន​ការ​កើន​ជា​លំដាប់​ តែ​ទំហំ​ទីលាន​ចាក់​សំរាម​ចាស់​បាន​ប្រើ​ប្រាស់​អស់​លទ្ធ​ភាព​ហើយ​។

ជាមួ​យគ្នានេះ​លោក ​សុខ លូ ​បាន​ស្នើ​ឱ្យ​អភិបាល​ស្រុក​ពាក់ព័​ន្ធខិ​តខំ​ ចាត់​ចែងរកដី​សម្រាប់​បង្កើត​ជា​ទីលាន​ចាក់​សំរាម​ ដែល​មាន​ទីតាំង​នៅ​ចន្លោះ​ ឬ​នៅ​ជិត​ព្រំប្រ​ទល់​នៃ​ស្រុក​ទាំង ២​ នេះ​ ដែល​ជា​តំបន់​មិន​លិច​ទឹក​ និង​មិន​ប៉ះ​ពាល់​ដល់​សម្បត្តិ​បេតិ​ក​ភណ្ឌ​ដែល​យ៉ាង​ច្រើន​អាច​មាន​ចម្ងាយ​ចន្លោះ​៣០​គីឡូ​ម៉ែត​ពីគ្នា​ព្រ​មទាំង​បង្កើត​ឡ​ដុត​សំរាម​ផង​ដែរ​។​

​បន្ថែម​ពី​នេះ លោ​ក​អភិ​បាល​ខេត្ត ក៏បាន​ស្នើ​ដល់​ប្រជាពល​រដ្ ឋ​ដែល​រស់នៅក្នុង​ខេត្តបា​ត់ដំបង​ ទាំងអ​ស់ ជា​ពិសេស​អ្នក​រស់នៅ​ក្នុង​ស្រុក​ប​វេ​ល និង​ស្រុក​ថ្មគោល សូម​ចូលរួ​ម​ទាំង​អស់​គ្នា​ក្នុង​ការ​គ្រប់​គ្រង​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​។​

បើ​តាម​ក្រសួង​មហា​ផ្ទៃ គិត​មក​ទល់​ពេល​នេះ​ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ការគ្រប់​គ្រង​សំរាម​ សំណល់​រឹង និង​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​បាន​បញ្ចប់​ការ​សិក្សា ​និង​វាយ​តម្លៃ​លើ​ការ​រៀបចំ​គម្រោង​រួច​ហើយ និង​កំពុង​ត្រៀម​ដាក់​ឆ្លង​ក្រុម​ប្រឹក្សា​ភិ​បាល​ធនា​គារពិ​ភព​លោក​ដើម្បី​អនុម័តហើ​យនឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៣​ខាង​មុខ​។​

​គម្រោង​នេះ​គឺមាន​សមាស​ភាគ​​អនុវត្ត​​ចំនួន​៣​គឺក្រសួង​បរិស្ថាន​(​សមាសភា​គ​ទី​១)ក្រសួងម​ហាផ្ ទៃ​(​សមាសភាគ​ទី​២) និង​ក្រសួង​សាធា​រណការ​ និង​ដឹកជញ្ជូន ​(​សមាសភា​គ​ទី​៣) ហើយ​គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​នៅ​ក្រុង​-​ស្រុក​នៃ​ខេត្ត​គោល​ដៅ​ចំនួន​៥ រួម​មាន ក្រុង​សៀម​រាបនៃ​ខេត្ត​សៀមរា​ប ​ក្រុង​តាខ្មៅ​នៃ​ខេត្តក​ណ្ដាល ​ក្រុង​ច្បារ​មននៃ​ខេត្ត​កំពង់​ស្ពឺ​ស្រុក​ប​វេ​ល និង​ស្រុក​ថ្ម​គោល​នៃ​ខេត្ត​បាត់​ដំបង​និង​ក្រុង​ព្រះ​សីហនុ​៕

a