![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/photo_2023-04-21_16-21-39.jpg)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលនូវគោរមងារជា “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)”។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ អង្គការពុទ្ធសាសនិកពិភពលោកបានស្នើប្រគល់ជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវគោរមងារជា“ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន។ នេះបើយោងតាមក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមេសា។
ក្រៅពីនោះ អង្គការពុទ្ធសាសនិកពិភពលោក ក៏បានឯកភាពសំណើរបស់អង្គការពុទ្ធសាសនិកពិភពលោក (The WFB) ផ្ដល់ជូន លោក ហ៊ុន ម៉ាណែត ជាទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោកផងដែរ។
ពិធីប្រគល់-ទទួលគោរមងារខាងលើនេះគ្រោងនឹងប្រារព្ធរៀបចំពិធីនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រនៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា។ នេះបើយោងតាមក្រសួងព័ត៌មានដដែលនេះ៕
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/photo_2023-04-21_16-25-32.jpg)
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)"។ រូបថត ក្រសួងព័ត៌មាន