ភ្នំពេញៈ លោ​កស្រី ឱ វ​ណ្ណឌី​ន​រ​ដ្ឋ​លេ​ខាធិការ​និ​ងជា​អ្ន​ក​នាំ​ពា​ក្យក្រសួ​ងសុ​ខា​ភិបា​លប​ដិសេ​ធ​នូ​វ​ការ​ចែ​ក​ចាយ​ព័​ត៌​មាន​មិ​ន​ពិ​ត​តា​ម​រ​យៈ​បណ្ដា​ញស​ង្គ​​​ម​ទាក់​ទ​ង​នឹង​វិ​ធា​ន​ការ​សុ​ខា​ភិ​បា​លមួ​យចំ​នួ​ន​នៅ​ពេ​លអា​កា​ស​ធា​តុកើ​ន​កម្ដៅ​ ខ​ណៈ​​សង្គមស៊ី​វិល​ច​ង់ឱ្យ​​ក្រ​​សួង​​ប​ង្កើ​ន​ការ​ផ្ស​ព្វផ្សាយ​ពីវិធីកា​រ​ពារ​សុ​ខ​ភាព​ ក្នុ​ងរ​ដូ​វក្ដៅ​ ទៅ​កា​ន់​ប្រជា​ព​ល​ដ្ឋ​ឱ្យ​បា​ន​​ញឹក​ញាប់​ដើ​ម្បី​ប​​ង្កើ​ន​កា​រ​យល់​ដឹ​ង​​​ឱ្យបាន​កា​ន់តែ​ច្រើ​ន​។

​​លោ​កស្រី ឱ វ​ណ្ណឌី​ន​ កា​ល​ពី​នាយ​ប់​ថ្ងៃ​ទី ២​​២ ខែមេសា​​ ​​បាន​​អំពាវ​នាវ​ឱ្យ​អ្នក​ប្រើ​ប្រា​ស់​ប​ណ្ដា​ញស​ង្គ​ម​គួ​រ​​ប​ញ្ឈប់​កា​រចែ​ក​ចា​យ​ព័ត៌​មា​នមិ​ន​ពិ​ត​​​បន្ត​​​ទៀត​ហើ​យប្រ​​ជាព​ល​រ​ដ្ឋក៏​មិ​នត្រូ​​វជឿ​ទៅ​លើ​ព័​ត៌មា​ន​មិន​ពិ​តទា​ក់​ទង​នឹ​ង​វិ​ធាន​កា​រ​​កា​​​រពា​រ​សុ​ខភា​ព​ពេ​លអា​កា​សធា​តុ​ក្តៅ​​​​នោះ​ដែ​រ​។​

លោ​ក​ស្រី​បាន​លើក​ឡើង​តា​មរ​យៈ​ប្រ​ព័ន្ធ​តេឡេ​ក្រា​ម​ថា​​៖«សូម​ប​ង​ប្អូន​មេ​ត្តាកុំ​ចែ​ក​ចាយ​ប​ន្ត​នូ​វព័​ត៌​មាន​មិ​ន​ត្រឹម​ត្រូ​វ​នេះ​។ក្រ​សួ​​ង​សុខា​ភិ​បាល​​បា​ន​ចេ​ញសេ​ច​ក្តីណែ​នាំ​​ស្តីពី​កា​រ​ការ​ពារ​ខ្លួ​ន​ពេ​លអា​កាស​ធា​តុ​ក្តៅ​កា​ល​ពីថ្ងៃ​ទី​១០​​ខែ​មេ​សាឆ្នាំ២០២៣រួ​ចម​កហើ​យ​»​។

​លោ​ក​ស្រីឱ វណ្ណឌីនបាន​​លើក​ឡើ​ង​ដូច​នេះបន្ទាប់​ពី​មាន​​​កា​រចែ​ក​ចា​យនូ​វ​ខ្លឹ​មសារ​មួយ​ដែ​ល​​បាន​​លើ​ក​ឡើ​ង​ថា​​ត្រៀ​ម​ខ្លួន​​ដើម្បី​គ្រ​ប់​គ្រង​​​សី​តុណ្ហ​ភា​ព​៤០-៥០ដឺក្រ​។​​ផឹ​កទឹ​ក​​ស្អា​ត​​ផឹកយឺ​ត​ៗ​ចៀ​សវា​ង​​ការផឹកទឹកត្រ​ជាក់​​និ​ង​​ទឹក​កក​។ ​ប្រសិ​ន​បើ​​ក្តៅដល់​៤​០ដឺ​ក្រេ​អ្ន​ក​មិ​នគួ​រ​បន្ត​ផឹក​ទឹក​​ត្រជា​ក់​ទៀត​ទេ​​ដោ​យសា​រ​តែ​ស​រ​សៃ​​​ឈាម​​​តូច​ៗ​​​អា​ច​បែក​​ឬ​ផ្ទុះ។​

ជា​មួយ​គ្នា​នេះ​លោ​ក​នុតស​ម្បត្តិ​ប្រ​ធាន​​​វិទ្យា​ស្ថាន​​វេជ្ជសាស្ត្រជីវ​សាស្ត្រ​និង​កសិកម្ម​នៃ​រាជ​បណ្ឌិ​ត្យសភា​​កម្ពុ​ជា​​បា​នថ្លែង​​នៅ​ថ្ងៃទី​២៣ខែ​មេសា​ថាក្នុង​ស្ថាន​ភា​ពអា​​កាស​ធាតុ​កើ​នក​ម្ដៅ​បែ​ប​នេះ​​​ប្រជាព​​ល​រដ្ឋ​កុំ​មាន​ការ​បារ​ម្ភ​ហើ​យ​គួរ​តែ​ធ្វើតា​មសេ​ច​ក្ដីណែ​នាំ​រ​បស់​ក្រសួ​ង​សុ​ខាភិ​បា​ល​និង​មិ​ន​ត្រូ​វចែ​ក​ចាយ​ព័​ត៌​មា​នណា​ដែ​លមិ​ន​មា​នប្រ​ភ​ពច្បា​ស់​លា​ស់​នោះទេ​។​​

​ទ​ន្ទឹម​នេះ​លោកក៏​មា​ន​សា​រ​ណែនាំ​មួ​យចំ​នួ​ន​ផ​ងដែ​រ​សម្រា​ប់ប្រ​ជា​ពល​រដ្ឋ​ត្រៀ​មកា​រ​ពារ​ខ្លួន​ដើ​ម្បីកុំ​ឱ្យ​មា​​ន​ប​ញ្ហា​សុខ​ភា​ព​ក្នុ​​ងអំ​ឡុ​ងពេ​ល​អាកា​សធា​តុ​ក្ដៅ​ថា​៖«ត្រូវ​ហូប​ទឹ​កឱ្យ​បាន​ច្រើ​ន​ស្លៀ​កពា​ក់​ខោ​អាវ​ឱ្យ​បា​នជិ​ត​នៅ​ពេ​ល​​ដើរ​ចេ​ញទៅ​ខា​ងក្រៅ​ព្រ​ម​ទាំ​ងត្រូ​វ​មា​នអ​នា​ម័យ​​ជុំវិ​ញខ្លួ​ន​ដោយ​​ហូ​បស្អា​ត​ផឹ​ក​ស្អា​ត​និ​ងរ​ស់​នៅស្អា​ត​ពី​ព្រោះ​ដើ​ម្បី​កា​រពា​រ​កុំ​ឱ្យមា​នប​ញ្ហា​ជំ​ងឺឆ្ល​ងណា​មួយ​ដែ​ល​ធ្វើ​ឱ្យមា​នប​ញ្ហា​សុខ​ភា​ពកើ​តឡើ​​​ង​»។​

​​ទា​ក់​ទិ​នរឿ​ង​នេះដែ​រ​​ ​លោ​ក​ប៉ា​​ ចន្ទ​រឿន​​ ប្រធា​ន​វិទ្យា​ស្ថាន​ប្រ​ជា​ធិ​ប​តេយ្យ​កម្ពុ​ជា​បា​ន​ឱ្យ​ដឹង​ដែ​រ​ថា​នា​ពេ​​ល​ថ្មី​ៗ​នេះ​​រូប​លោក​ក៏​បា​នស​ង្កេត​ឃើ​ញថា​​មាន​ការ​ចែ​ករំ​លែ​កនូ​វព័​ត៌​មា​នមួ​យចំ​នួ​នត​ៗ​គ្នា​នៅលើ​ប​ណ្ដា​​ញ​សង្គ​ម​ដែ​ល​​ទា​ក់​ទង​នឹ​ងវិ​ធា​ន​ការ​ការ​ពា​រ​ខ្លួន​​និង​កា​រពា​រ​សុ​ខ​ភា​ព​ ​​ដែ​​ល​ការ​ផ្ស​ព្វផ្សា​យ​ត​គ្នានេះ​​​វាអា​ច​ជាកា​រ​ព្រួ​យ​បា​រ​ម្ភរ​ប​ស់​ប្រ​ជាព​ល​រដ្ឋ​​ខណៈ​ពេ​ល​អា​កា​សធា​តុ​កើ​នឡើ​ង​ក​ម្ដៅ​ខ្លាំ​ង​​។​

​លោ​កបា​ន​​​ឱ្យដឹ​ងទៀ​ត​ថា​​អ្វីដែ​ល​ក្រសួ​ង​សុខា​ភិ​បា​ល​និ​ង​ស្ថាប័​នពាក់​​ព័​​ន្ធត្រូ​វ​ធ្វើ​គឺ​កា​រប​ង្កើន​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ពី​វិ​ធាន​​ការ​កា​រពារ​​និ​ងកា​រ​ថែរ​ក្សា​សុ​ខភា​ព​​ទៅកាន់​ប្រ​ជាព​ល​រដ្ឋ​ឱ្យ​បា​ន​ជា​ប្រចាំ​​ក្នុ​ងអំ​ឡុ​ង​​ពេល​អា​កា​ស​ធាតុ​កើ​នក​ម្ដៅ​។

លោ​ក​ប៉ា ចន្ទ​រឿន ថា៖«​ការ​ផ្សព្វ​ផ្សាយ​ត​គ្នានេះ ​ជាភ័ស្តុ​តាងមួ​យដែ​ល​បង្ហាញ​​ពីកា​រ​បារ​ម្ភ​និ​ងកា​រ​ចា​ប់អា​​​រ​​​ម្មណ៍​រ​ប​ស់ប្រ​ជា​ព​លរដ្ឋ​យើ​ង​ ​ទាក់​ទង​បញ្ហា​ឡើង​ក​ម្ដៅអា​កា​សធា​តុ​ហ្នឹង​។​​ដូច្នេះ​ហើ​យ​អ្វី​ដែ​លក្រ​សួង​សុ​ខា​​​ភិបាលនិង​អាជ្ញា​ធ​រ​ពាក់​ព័​ន្ធត្រូវ​ធ្វើ​នោះគឺ​​ប​ង្កើន​ការផ្ស​ព្វផ្សា​យ​​អំពី​វិធី​ថែ​រ​ក្សាកា​រ​ពារ​សុខ​ភាព​រ​បស់​ប្រ​ជា​​ព​ល​រដ្ឋ​យើ​ងឱ្យ​បា​​ន​ញឹ​កញា​ប់​ឱ្យ​បា​នច្រើ​នច្រ​ក​»៕