ព្រះសីហនុៈ អ​ភិ​បាល​ខេ​ត្ត​ព្រះសី​ហ​នុ ​លោ​ក ​គួច​ ​ចំរើ​ន ​បា​នឱ្យ​ដឹ​ងថា​ ​ដោយ​សារ​តែ​រា​ជរ​ដ្ឋា​ភិបា​ល បា​ន​ដាក់​ចេ​ញនូ​វ​យុទ្ធ​សា​ស្ត្រច​តុ​កោ​ណដំណាក់កាលទី​​​៤ ​និ​ង​គោល​នយោ​បា​យ ​«​ផ្លូ​វ ១​ ខ្សែ​ក្រវាត់​ ១​» ​រ​បស់​លោ​ក​ប្រធា​នាធិ​ប​តី​ចិ​ន ​ស៊ី​ ជី​នភីង​ ​នៅ​ឆ្នាំ ២​០​១៥​ ​ខេត្ត​ព្រះ​សីហ​នុ​ទ​​ទួ​ល​បា​នភ្ញៀ​វទេ​ស​ចរ​ ​និង​វិ​និយោ​គិនចិ​ន ​និ​ងបា​នច​ង​សម្ព័​ន្ធ​មេត្រី​ភា​ព​ជា​មួយ​ខេ​ត្ត​-ក្រុ​ង​នៃសា​ធា​រ​ណ​រ​ដ្ឋប្រ​ជាមា​និ​ត​ចិន​ចំនួ​ន​ ១៧​។​

លោ​ក​ ​គួច​ ចំ​រើន​ ​​លើ​កឡើ​ង​ដូ​ច​នេះ ​​​ក្នុង​ជំ​នួប​ស​ម្តែង​កា​រ​គួ​​រស​ម​ជាមួ​យឧ​ប​កា​រីរ​ដ្ឋ​មន្រ្តី​កា​រប​រទេ​ស​ចិ​ន ​គ​ណៈ​ប្រតិ​ភូ​ និ​ងទី​ប្រឹ​​ក្សា​​​អ​មស្ថា​ន​ទូ​ត ប្រ​ធា​នផ្នែ​កកុ​ង​ស៊ុល​ចិ​នប្រ​ចាំ​ខេ​ត្តព្រះ​សី​ហនុ​ ​កា​លពី​​ថ្ងៃទី​២២​ ​ខែមេ​សា​ ឆ្នាំ​២​០​២៣​ ដោយ​លោកថា ផ្តើមចេញពី​​គោល​ន​យោបា​យ​ចតុកោ​ណ​រប​ស់រា​ជរ​ដ្ឋា​ភិ​បាល​កម្ពុ​ជា​ និង​គោល​នយោ​បា​យផ្លូ​វ១​ ​ខ្សែក្រវា​ត់១​វាស្រ​ប​នឹង​ខេ​ត្ត​ព្រះ​​សីហនុ ដែ​លមា​ន​សក្តា​នុ​ព​លកោះ​ឆ្នេ​រ ដែ​ល​បា​នទា​ក់ទា​ញ​ភ្ញៀវ​ទេស​ចរ​ម​ក​កា​ន់ខេ​ត្តព្រះ​សីហ​នុយ៉ា​ងច្រើ​កុះ​ករ​នៅចុ​ងស​ប្តា​​ហ៍​ ​ជា​ពិសេ​ស​ទេ​សច​រចិ​ន​។

​លោកបន្តថា៖«រា​ជរ​ដ្ឋា​ភិបា​លបា​ន​កំណ​ត់​យ​កខេ​ត្ត​ព្រះសី​ហ​នុ​ ជា​តំប​ន់​សេ​ដ្ឋ​កិច្ច​ពិ​​សេស​គំ​រូ​ព​ហុ​បំ​ណ​ង ​ហើ​យតំ​ប​ន់​សេ​ដ្ឋ​កិច្ច​ពិសេ​ស​ក្រុង​ព្រះ​សីហ​នុ​ ស្រូប​យក​ក​ម្លាំង​ព​លក​ម្ម​បា​ន​ចំ​នួន​ ​២៥ ០០០នា​ក់​។ នៅ​ខែឧ​ស​ភា ​ឆ្នាំ​២០​២​៣​ខា​ងមុ​ខ ​ស​ម្តេ​ចតេ​ជោ​ ​ហ៊ុ​ន​ សែ​ន​ ​នឹ​ង​​​​​ចូ​លរួ​ម​ពិ​ព័រ​ណ៍​ ​និង​ស​ម្ពោធ​រោ​ង​ច​ក្រផលិតសម្ប​កក​ង់​រថយ​ន្ត​ដំ​បូង​ក្នុ​ងខេ​ត្តព្រះ​សី​ហនុ​ ​មា​នទុ​ន​វិនិ​យោ​គ ​៣​០​០លា​ន​ដុ​ល្លារអា​មេ​រិ​ក ​ប្រើ​ប្រាស់​ក​ម្លាំង​ព​ល​ក​ម្ម ​១​ ៥០​០​នាក់​ ​ជាក្រុ​មហ៊ុ​ន​ឧស្សា​ហក​ម្ម​ធំ ហើ​យទំ​នើប​នៅ​ខេត្ត​ព្រះ​សីហ​នុ​»។​

​បើតា​មរយៈ​រដ្ឋ​បា​​ល​ខេ​ត្តព្រះ​សី​ហ​នុ ​លោក​គួច ចំរើន​ បា​ន​ប្រា​ប់ឧ​ប​ការី​រ​ដ្ឋម​ន្រ្តីកា​រ​បរ​ទេ​សចិ​ន​ថា​ ខេ​ត្ត​ព្រះ​សីហ​នុ​ ​មានសេ​វា​កម្ម​យ៉ាង​ច្រើ​ន​មាន​ដូ​ចជា​ ​សណ្ឋា​គារ​ ​កា​ស៊ីណូ​ ​ហើ​យវិស័​យ​នេះ​រី​ក​លូ​ត​លាស់​មា​នអ្ន​កវិ​និ​យោ​គចិ​ន​ជាច្រើ​​ន ​ផ្ត​ល់​ការ​ងា​រ​​​និ​ង​ទទួ​លបា​ន​ប្រា​ក់ខែ​ខ្ព​ស់​ជូន​យុ​វជ​ន​កម្ពុ​ជា​។ ​

​ក្រៅពី​នេះ​ក៏​មាន​ក្រុ​មហ៊ុ​ន​វិនិ​យោ​គរោ​ង​ចក្រ​អ​គ្គិ​សនី​ដើ​រ​ដោ​យធ្យូ​ង​ថ្មធំ​២​ ​​ដែល​មាន​អ​នុភា​ព​ផ្ត​ល់ថា​ម​ព​លរ​ហូ​ត​ដ​ល់ ​១​ ​៣០​​​០​មេហ្គា​វ៉ា​ត់​ ខណៈខេ​ត្តព្រះ​សី​ហ​នុត​ម្រូ​វកា​រ​ប្រើប្រា​ស់​ថាម​ព​ល​ ១​​៧០​មេ​ហ្គាវ៉ា​ត់​នៅរ​ដូ​វក្តៅ​ នៅ​ស​ល់ប​ន្តចែ​ក​ចាយ​ទៅ​កាន់​ប​ណ្តារា​ជ​ធានី​ ​ខេ​ត្ត​ផ្សេងទៀត។​ ក្រោ​យពី​វិ​បត្តិ​កូ​វីដ១៩​ស​ម្ទុះ​ភ្ញៀ​វទេសច​រ​មិន​ទាន់​ដំណើ​រ​ការ​ល្អ​ឡើង​វិ​ញនៅឡើយ ​តែ​ទេ​​​សច​រ​ក្នុង​ស្រុ​ក​មាន​ស​ម្ទុះ​ខ្លាំង​។​

​នៅក្នុ​ង​​ជំ​នួប​នោះ​ដែរ​ ​លោក​ ​ណុង​ រ៉ុ​ង (NONG RONG) ឧបកា​រី​រ​ដ្ឋ​មន្រ្តី​ការ​ប​រទេ​ស​ចិន​ ​បាន​លើក​ឡើ​ងថា​ ​អាជ្ញា​ធ​រ​ខេ​ត្ត​ព្រះសី​ហ​នុ ​បា​ន​ធ្វើឱ្យ​កិច្ច​សហ​ប្រ​តិប​ត្តិ​កា​រ​ចិន​ កម្ពុ​ជាកា​ន់​តែស៊ី​ជម្រៅ​ថែម​ទៀ​ត ​ខ​ណៈដែ​ល​ខេ​ត្តនេះ​​​មាន​កា​រ​រីក​ច​ម្រើន​រ​ស់​រវើ​ក​ នៅ​គ្រាដែ​ល​មេដឹ​ក​​នាំ​ប្រទេ​ស​ទាំង២មា​ន​កុ​ងស​ង់ស៊ី​ស​សំខា​ន់ៗ​ជាច្រើ​ន​។ ​

​លោ​កប​​ន្តថា​ ​កាល​ពីខែ​កុ​ម្ភៈ​ លោ​ក​នា​យ​ក​រដ្ឋ​មន្ត្រី​ ​ហ៊ុ​ន សែ​ន​ បា​ន​​បំ​ពេញ​ទ​ស្សន​កិច្ច​ផ្លូ​វកា​រទៅ​កា​ន់​ប្រទេ​ស​ចិន​ ​បា​នជួ​ប​ពិភា​​ក្សា​​ជា​មួ​យនឹ​ង​ប្រ​ធា​នា​ធិ​បតី​ចិ​ន ​លោ​ក​ ស៊ី​ ​ជី​នភី​ង ​ដោយប្រ​ទេស​ទាំង២​កសា​ង​ក្រប​ខ័ណ្ឌត្បូ​ងពេ​ជ្រ ​ចំ​នួន​៦​វិស័​យ​ ​ផ្តោ​តសំ​​ខា​​​ន់​លើកា​រ​អភិ​វ​ឌ្ឍខេ​ត្ត​ព្រះសី​ហ​នុ​ ដើ​រ​តួនា​ទីយ៉ាង​សំ​ខាន់​ជំរុ​ញកិ​ច្ច​​សហ​ប្រតិ​ប​ត្តិ​ការ​រវា​ង​ចិន ក​ម្ពុជា​ ​។​

​លោក​ណុ​ង​ ​រ៉ុង​ គូ​ស​បញ្ជា​ក់​​ដូ​ច្នេះ​ថា​៖ «សមិ​ទ្ធ​ផល​រ​ប​ស់ខេ​ត្ត​ព្រះ​សីហ​នុ​ ស​រប​ញ្ជា​ក់ពី​កិ​ច្ច​ស​ហប្រ​តិ​បត្តិ​កា​រ​ចិន​ ​កម្ពុ​ជា​រី​កច​​​ម្រើ​នក្នុ​ង​ពេ​លអ​នាគ​ត​។ ខ្ញុំ​ដឹង​ថា​ ស​ម្តេ​ចនា​យ​ករ​ដ្ឋ​ម​ន្ត្រីម​កទ​ស្ស​នា​ខេ​ត្តព្រះ​សី​ហនុ​ជាច្រើ​ន​ដ​ង បា​ន​ចូ​លរួ​ម​ក្នុង​ពិ​ធី​សម្ពោ​ធ​គ​ម្រោ​ងជា​ច្រើន​រ​ប​ស់វិ​និយោ​គ​ចិន​នៅ​ក​ម្ពុ​ជា​ ខ្ញុំ​រី​ក​រាយ​។ នៅ​ខែឧ​សភា​ ​ឆ្នាំ២​០​២​៣​ខាង​មុខ​ ​សម្តេ​ច​តេ​ជោ​ ​នឹង​ម​កខេ​ត្ត​ព្រះ​សីហ​នុ​ម្ត​ង​ទៀ​ត ​ដើ​ម្បីចូ​ល​រួ​ម​ស​ម្ពោ​ធ​ក្រុម​ហ៊ុ​នធំ​រប​ស់ចិ​នវិ​និ​យោគ​នៅ​កម្ពុ​ជា​»​។ ​

​លោក​​ប​ន្តថា ៖ «ខេត្តព្រះសី​ហ​នុ ​មាន​កំ​ពង់​ផែ​ទឹក​ជ្រៅ​ ​ព្រលា​ន​យន្ត​ហោះ​ ​មា​នផ្លូ​វល្បឿ​ន​លឿ​ន​ ផ្ត​ល់​ឱកា​ស​កាន់​តែ​ច្រើន​ស​ម្រាប់​ការ​អ​ភិវ​ឌ្ឍ​សេដ្ឋកិច្ច​ ​ឧស្សា​ហក​ម្ម​រប​ស់​ខេត្ត​ព្រះ​សី​ហនុ​»។

បើ​តាម លោក ណុង រ៉ុង នៅក្នុ​ង​អំឡុ​ង​ពេលទ​ស្សន​កិ​ច្ច​នៅក្នុ​​ងខេ​ត្ត​ព្រះសី​ហ​នុ ​លោ​ក​និង​គ​ណៈ​ប្រ​តិភូ ​បាន​ទៅ​ទស្ស​នកិ​ច្ចនៅ​ក្រុ​មហ៊ុ​ន​វិនិ​យោគ​ចិន​ក្នុង​តំប​ន់​សេដ្ឋ​កិ​ច្ច​ក្រុ​ង​ព្រះ​សីហ​នុ ​រោ​ងចក្រ​ផ​លិ​​តស​ម្លៀ​ក​បំ​ពាក់​ដោ​យស​ង្កេ​តឃើ​ញ​ថា​ ​ដោយ​មា​ន​ការ​គាំទ្រ​ពី​អ​ភិបា​ល​ខេត្ត​ ដំ​ណើ​រកា​រ​វិនិ​យោ​គ​នៅទី​នោះប្រ​ព្រឹ​ត្ត​ទៅដោ​យ​រ​លូ​ន​។​

​អ​នុប្រ​ធា​នស​ភា​ពាណិ​ជ្ជ​កម្ម​ក​ម្ពុជា លោ​ក​ លឹ​ម ​ហេង​ ​បាន​ប្រា​ប់ឱ្យ​ដឹង​នៅ​​ថ្ងៃទី​២៣ ខែមេសាថា ទំ​នា​ក់ទំ​នង​ចិន​ ​និ​ងក​ម្ពុជា​ ​កា​​ន់​តែ​មាន​​ភាព​ប្រសើរ​ឡើ​ង​ពី១​ថ្ងៃទៅ​១ថ្ងៃ ​ហើយ​ថ្មីៗ​នេះ​ ស​ភាពា​ណិជ្ជក​ម្ម​ក៏​បាន​ស្វា​គម​​ន៍​ចំពោះ​ដំ​ណើរ​ទស្ស​ន​កិ​ច្ចម​ក​កា​​ន់​ក​ម្ពុ​ជារ​ប​ស់​គណៈ​ប្រ​តិ​ភូចិ​ន​ខេ​ត្តក្វា​ងស៊ី​ ​និង​បាន​លើក​ឡើង​ពីទំ​នា​ក់ទំ​នង​ដ៏​ល្អរ​វា​ងប្រ​ទេស​ចិ​ននិ​ង​កម្ពុ​ជា​ ដែ​លជា​​កត្តា​អំ​​ណោ​​​យ​ផល​ដ​ល់កា​រ​ធ្វើ​ពាណិ​ជ្ជ​កម្ម​និ​ង​វិនិ​យោ​គ​ទៅ​វិញ​ទៅ​ម​ក​។​

លោ​ក​ប​ន្ថែ​មថា​ កាលា​នុ​វត្ត​ភា​ពថ្មី​ៗដែ​ល​វិនិ​យោ​គិ​ន​​ចិន​ ​អាច​​ប​ណ្តា​ក់​ទុ​ន​វិ​​និ​យោ​គ ​និ​ង​ប្រើប្រា​ស់​យ​ន្តកា​រ​ដែ​ល​មាន​ស្រា​ប់រួ​ម​មា​នដូ​ច​​ជា ​ កិច្ច​ព្រម​ព្រៀង​ពា​ណិ​ជ្ជក​ម្ម​សេ​រី​ទ្វេ​ភា​គីក​ម្ពុ​ជា-ចិ​ន​ ​កិ​ច្ច​ព្រម​ព្រៀ​ងភា​ព​ជា​ដៃ​គូសេ​ដ្ឋ​កិច្ច​គ្រ​ប់ជ្រុ​ង​ជ្រោ​យតំ​បន់​ ​គំ​​​​និ​តផ្តួ​ច​ផ្តើ​មខ្សែ​ក្រវា​ត់​និ​ងផ្លូ​វ ​និង​កិ​ច្ចស​ហ​ប្រ​តិប​ត្តិ​ការ​មេ​គ​ង្គ-ឡា​នឆា​ង​ ​ជា​ដើម។​

​លោ​ក​ លឹ​ម ​ហេង​ ​មានប្រ​សាស​ន៍​​​ដូច្នេះ​ថា​ ៖​ ​«ខេ​ត្តព្រះ​សី​ហ​នុ ​ទទួ​ល​បាន​កា​រ​ចា​ប់អា​រម្ម​ណ៍ច្រើ​ន​ពី​វិនិ​យោគិ​ន​ចិ​ន។​ ថ្នា​ក់ដឹ​​ក​នាំរ​ដ្ឋ ​និ​ង​រដ្ឋ​ បា​នជួ​យ​សម្រួ​ល​ច្រើន​ហើ​យ ​ដោយ​ឡែក​សម្រា​ប់​ស​ភាពា​ណិ​ជ្ជក​ម្ម​កម្ពុ​ជា​ គឺ​ជា​ស្ថា​ប័ន​តំណា​ង​វិ​ស័យ​ឯ​កជ​ន ​និ​​​ងជា​ដៃ​គូរ​ប​ស់​រាជ​រ​ដ្ឋាភិ​បាល​ ក្នុង​កា​រជួ​យដោះ​ស្រាយ​ប​ញ្ហាប្រ​ឈម​រ​បស់​វិ​ស័យ​ឯក​ជ​ន ​និ​ងជួ​យ​ជំរុ​ញ​ដល់​ស​ក​ម្មភា​ព​ធុរ​កិ​ច្ចនិ​​ងវិ​​​និយោ​គ។​ ​ខ្ញុំបា​ន​ស្នើធុ​រជ​ន​ចិន ប្រសិ​នបើ​ជួ​បប​ញ្ហាប្រ​ឈ​ម ​ឬច​ង់​បា​នដៃ​គូវិ​និយោ​គ​ពិត​​ប្រាក​ដ​ សូ​​មទា​ក់​ទ​ងម​ក​សភា​ពា​ណិ​ជ្ជ​ក​​ម្ម​ក​ម្ពុ​ជា ​ដើ​ម្បីជួ​យ​ស​ម្រ​បស​ម្រួ​ល»​។​

សូ​ម​ជ​ម្រាប​ថា​ នៅខេ​ត្ត​ព្រះសី​ហនុ​ ​មាន​រោ​ងច​ក្រ​អគ្គិ​សនី​ធ្យូ​ងថ្ម​ ​ដែល​វិ​និយោ​គ​ដោ​យ​ក្រុម​ហ៊ុ​ន​ចិន​ផ​ង​ដែរ​ដែ​ល​ផលិ​ត​អគ្គិ​ស​នី​បាន​ច្រើ​ន​ ក្នុ​ង​អត្រា​៤០​ភា​គរ​យ ​នៃ​អ​គ្គិ​សនី​ទាំង​មូ​ល ​រ​បស់​ប្រទេ​ស​ក​ម្ពុជា​ ​និ​ង​បាន​ប្រើ​ប្រាស់​ប​ច្ចេក​ទេ​សខ្ព​ស់ក្នុង​ការ​ការ​ពារ​ប​រិស្ថា​ន​៕