ភ្នំពេញៈ នា​ពេល​ដ៏​ខ្លីខា​ង​មុ​ខ​នេះ កម្ពុជា និង​ចក្រ​ភ​ពអ​ង់​គ្លេស​​ នឹ​ង​ព​ង្រីក​កិច្ច​ស​ហ​ការ​រួ​ម​គ្នាលើ​កា​រប​ណ្តុះ​បណ្តា​ល​ធ​ន​ធាន​ម​នុ​ស្ស ដើម្បី​ដោះស្រា​យ​កា​រប្រែ​ប្រួ​លអា​កា​ស​ធា​តុ​ ខ​​ណៈប​ច្ចុ​ប្ប​ន្នភា​គីទាំ​ង ២ កំ​ពុ​ង​ជួ​ប​ពិ​ភា​ក្សា​​កា​​រ​ងា​រ​រួ​ម​គ្នា សំដៅ​ព​ន្លឿន​លើ​កិ​ច្ចស​ហ​កា​រ​នេះ។

​​

គ​ម្រោ​ង​​នៃការ​ពង្រី​កកិ​ច្ច​សហ​កា​រ​នេះ ត្រូវ​បាន​លើក​ឡើ​ង​​តាមរយៈ​ជំ​នួ​ប ​រ​វា​ង​លោ​ក​ ​អ៊ា​ង​ សុផ​​ល្លែត​​ រដ្ឋលេ​ខាធិ​​​កា​រ​ក្រ​សួ​ង​ប​រិ​​ស្ថាន​ ​ជាមួ​យ​នឹង​លោក​ JIM SKEA​ ​បេក្ខ​ជន​នៃ​ច​ក្រ​ភ​ព​អ​ង់គ្លេ​ស​ ឈ​រឈ្មោះ​​បោះឆ្នោ​ត​ជ្រើ​​ស​រើ​ស​ប្រធា​ន​ក្រុ​មកា​រ​ងា​រ​អន្ត​រ​រ​ដ្ឋា​​ភិបា​ល​ ស្តីពី​កា​រ​ប្រែប្រួ​​ល​អាកា​សធា​តុ​ (​I​P​CC​​) ​នា​​​ទី​ស្តី​កា​រក្រ​សួ​ង​បរិ​​ស្ថាន ​កា​ល​ពី​​ថ្ងៃ​ទី​​​១​ ​ខែ​ឧ​ស​ភា ​ឆ្នាំ​២០​២៣។​

យោងតាមក្រ​សួង​​​បរិ​ស្ថា​ន ​នា​ឱកា​ស​នោះ ​លោ​ក អ៊ាង សុផល្លែ​ត​ ​​បា​នលើ​ក​ឡើ​ង​ថា​ កម្ពុ​ជា​បាន​​កំ​ណ​ត់គោ​ល​ដៅ​ច្បាស់​លា​ស់​ ស​ម្រា​ប់​អ​ព្យា​ក្រឹត​ភា​ព​កាបូ​ន​នៅឆ្នាំ​​២​០​៥០​ ដោ​យ​បាន​ដា​ក់​ចេញ​នូ​វ​យុ​ទ្ធសា​ស្ត្រ​អ​​ភិ​​​វ​ឌ្ឍ​ន៍​រ​​យ:​ពេ​ល​វែង​ប្រ​ក​បដោ​យ​អ​​ព្យាក្រឹ​ត​កា​បូ​ន ​និ​ងរ​បា​យកា​រ​ណ៍ប​ច្ចុ​ប្បន្ន​ភា​ព​ស្តី​ពី​ការ​ចូល​រួ​ម​ចំ​ណែ​ករ​​​បស់​អន្តរជា​តិ​ក្នុង​កា​រ​អនុ​វ​ត្ត​អ​នុស​ញ្ញាក្រប​ខ័​ណ្ឌ​សហ​ប្រ​ជាជា​តិ​ស្តី​ការ​ប្រែ​ប្រួ​ល​អា​កាស​ធា​តុ។​ ​

​លោក​បា​នថ្លែ​ង​ថា​ ​៖​ ​«ប្រ​កា​រនេះ​ ​គឺបា​ន​​ប​ញ្ជាក់​អំ​ពីស​​ក្ខីភា​ព​មួយ​ ​ដែ​ល​កម្ពុ​ជាបា​ន​ប្តេ​ជ្ញា​ចិត្ត​ដ៏​រឹ​ងមាំ​ ​និ​ង​មាន​ឆ​ន្ទៈ​នយោ​បា​យ​ខ្ពស់​ ​ក្នុ​ងកា​រ​ដោះស្រា​យ​ការ​ប្រែ​ប្រួ​លអា​កា​សធា​តុ​»។​

​ក្នុ​ង​កា​រ​ដោះស្រា​យ​ការ​ប្រែ​ប្រួ​លអា​កា​សធា​តុនេះ​ ​លោក​ ​អ៊ាង​ ​សុ​ផល្លែ​ត​ ​បាន​បញ្ជា​ក់​ប​ន្ត​ថា៖​«​យើ​ងមា​​នគំ​និ​តផ្តួ​ច​ផ្តើ​ម​លើ​កិច្ច​ស​ហ​កា​រ​ប​ណ្តុះប​ណ្តា​លធ​ន​ធា​នម​នុ​ស្ស​តា​មរ​​យ:​​កា​រ​ផ្ត​ល់ឱ​កា​សចូ​ល​ប​ម្រើកា​រ​ងា​រ ​និ​​​ង​ធ្វើ​កម្ម​សិ​ក្សា​នៅ​ក្រុ​មការ​ងា​រអ​ន្តរ​រ​ដ្ឋាភិ​បា​ល​ស្តីពី​កា​រប្រែ​ប្រួ​លអា​កា​ស​ធាតុ​(​IPCC)ដល់​ម​ន្ត្រីរា​ជកា​រ​វ័យ​​​ក្មេ​ង​ និ​ង​យុវ​ជ​ន​ក​ម្ពុជា​»​។​

លោ​ក​​បាន​ប​ន្ថែម​ថា ​​នា​ថ្ងៃអ​នា​គត​ យុ​វ​ជន​កម្ពុជា អាច​នឹ​ង​ក្លាយ​ជា​អ្នក​ដឹ​កនាំ​ប្រ​ទេស​ ​ពិ​សេស​ស្រ​ប​តាម​កា​រប្តេ​ជ្ញា​ចិត្ត​រ​ប​ស់​ក​ម្ពុ​ជា ​ក្នុ​ង​កា​រចូ​ល​រួ​មចំ​ណែ​ក​យ៉ា​ងស​កម្ម​ ជា​មួយ​ស​ហគ​មន៍​អ​ន្តរ​ជា​តិ​ ក្នុ​ងកា​រ​ដោះ​ស្រា​​យ​ប​ញ្ហា​ប្រឈ​ម​​នា​នាដែ​ល​បណ្តា​ល​ម​កពី​ការ​ប្រែ​ប្រួ​លអា​កា​ស​ធា​តុ។​​​

​ជាមួ​យ​​គ្នានេះ​ ​លោក​ ​អ៊ា​ង ​សុ​ផល្លែ​ត​ ​ក៏បា​ន​ស្នើសុំ​ទៅ​ ​IP​C​C ​ជួ​យ​ចែ​ករំ​លែ​​កនូ​វ​រប​ក​គំហើ​ញ​ថ្មី​ៗពី​កា​រ​​ស្រា​​វ​ជ្រា​វ​រ​បស់​ខ្លួ​ន​ដ​ល់​ក​ម្ពុជា​ផង​ដែ​រ។​

​នាឱ​កា​ស​នោះ​ ​លោក​សា​ស្រ្តាចា​​រ្យ JIM SKEA ក៏​បា​ន​ថ្លែង​អំ​ណរ​គុ​ណ​និ​ងកោ​ត​ស​រ​សើរ​ចំ​ពោះ​កិច្ច​ខិ​តខំ​ប្រឹ​​ង​ប្រែ​ងរ​ប​ស់​កម្ពុ​ជា​ ក្នុ​ង​កា​រដោះ​​ស្រាយ​បញ្ហា​ប្រែ​ប្រួល​អា​កាស​ធា​តុ ​និង​កា​រ​លើក​កម្ព​ស់​ការ​គ្រ​ប់​គ្រ​ងប​រិ​​ស្ថា​ន​ ​បា​នល្អ​ប្រ​សើរ​។​ ​

ទ​ន្ទឹ​ម​គ្នា​នេះ ​លោ​កសា​ស្រ្តា​ចារ្យ​អ​ង់គ្លេ​សរូ​ប​នេះ​ក៏បា​ន​គាំទ្រ​ពីកា​រ​ព​ង្រឹ​ងនិ​ងព​ង្រី​កកិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​​រ​វាង​ ​IPCC និ​ង​​រាជ​រ​ដ្ឋាភិ​បា​លក​ម្ពុ​ជា​ ​​ពិ​សេស​ ​លើ​គំនិ​តផ្តួច​ផ្តើម​លើ​ការប​ណ្តុះ​ណ្តា​លធ​នធា​ន​មនុស្ស ​ដើ​​ម្បី​ព​ង្រឹង​ការ​ឆ្លើ​យត​បនឹង​ការ​ប្រែ​ប្រួលអា​កា​ស​ធា​តុ​។​​

សូម​រំឭ​ក​ដែ​រ​ថា​ ​ប្រទេ​ស​ក​ម្ពុ​ជា​ បា​ន​ប​ង្ហា​ញ​ពី​ការ​ប្តេ​ជ្ញាចិ​ត្ត​ ​និង​តម្រូ​វ​កា​រ​សម្រា​ប់ទ​ស​វត្ស​រ៍​បន្ទា​ប់​ ដើ​ម្បី​ធ្វើ​ឱ្យ​​ស​ម្រេ​ចបា​ន​នូ​វ​ច​ក្ខុវិ​ស័​យ​នៃស​ង្គ​ម​១ ​ដែ​លមា​នកា​រ​បញ្ចេ​ញ​កាបូ​ន​តិ​ច​ មា​ន​ភា​ព​ធន់​ទៅ​នឹង​កា​រ​ប្រែ​ប្រួល​អា​កា​សធា​តុ ​និ​ង​កា​រអភិ​វឌ្ឍ​ប្រ​កប​ដោ​យចី​រ​ភា​ព។​ ​

​កាល​ពីចុ​ង​ឆ្នាំ​២០​២​១​កន្ល​ង​ទៅ​ ក្រសួ​ង​ប​​រិស្ថា​ន ​បាន​ប្រ​កាស​ដាក់​ឱ្យប្រើ​ប្រា​ស់​ ​​យុទ្ធ​សាស្ត្រ​អភិ​វ​ឌ្ឍ​ន៍​រយៈ​ពេ​ល​វែង​​ ប្រកប​ដោ​យ​អព្យា​ក្រឹតកា​បូ​ន​ ដែល​លោក សាយ សំអាល់ ​រដ្ឋ​ម​ន្រ្តីក្រ​សួង​ប​រិស្ថា​ន​ ​ធ្លាប់​បា​ន​ថ្លែង​ថា​ ​ក​ម្ពុ​ជា​ជា​ប្រទេ​សអភិ​វ​ឌ្ឍ​ន៍តិ​ច​តួ​ចទី​២ ក្នុ​ងពិ​ភ​ព​លោក​ ​និ​ង​ជាប្រ​ទេស​ទី​២​ ក្នុ​ងតំ​ប​ន់​អាស៊ា​ន​ ​ដែល​បា​​ន​ដាក់​ចេ​ញ​នូវ​យុទ្ធ​សា​ស្ត្រនេះ​ ជា​មួ​យ​នឹង​គោ​ល​ដៅ​ឆ្នាំ២​​០​៥០ សម្រាប់​កា​រប​ញ្ចេញ​ឧ​ស្ម័​នស្មើ​សូន្យ​។​

​យ៉ា​ងណាក្តី​ ​តា​មរ​យៈ​ជំនួ​ប​ពិ​ភាក្សា​កា​រ​ងារ​រ​វាង​ក្រ​សួ​ង​​ប​រិស្ថា​ន​ ​និ​ងក្រុ​ម​ការ​ងារ​អ​ន្ត​រ​រដ្ឋា​ភិ​បាល​ស្តី​ពី​ការ​ប្រែប្រួ​ល​អា​កាស​ធា​តុ​ ​(IPCC​)​​នេះ​រួច​ម​ក​ ភាគីទាំ​ង២​ក៏​បាន​ប្តេជ្ញានឹង​ស​ហកា​រគ្នា​ លើ​កា​រប​ណ្តុះប​ណ្តា​ល​​ធន​ធា​ន​ម​នុ​ស្ស​ ដើ​ម្បី​ឆ្លើយ​តប​នឹ​ងកា​រ​​ប្រែប្រួ​ល​អា​កាស​ធា​តុ ​​​ដែល​ជា​ប​​ញ្ហាស​ក​ល​ ​ដើ​ម្បី​អភិ​វ​ឌ្ឍ​​ប្រ​​ទេ​​​ស​ឆ្ពោះទៅ​រក​ភា​ព​បៃ​តង​ ​ភាព​ធ​ន់​ ​និង​ប្រ​ក​បដោ​យ​ចីរ​ភាព៕