ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយកម្ពុជា (NCDM) បាន​ចុះហត្ថ​លេខាលើ​អនុស្សរណៈ​យោគ​យល់ (MoU) ​ជាមួយ​នឹង​សាជីវកម្ម​បរិស្ថាន​កូរ៉េ ​បណ្តាញ​ទឹក​កូរ៉េ (KWCC ) ដើម្បី​អភិវឌ្ឍ​ទឹក​ស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​នៅក្នុង​តំប​ន់ដា​ច់​ស្រយាល​​ ដែល​ងាយ​រង​គ្រោះដោយ​គ្រោះមហ​ន្តរា​យនៅ​កម្ពុជា​។

​ពិធីចុះ​ហត្ថលេខា​នេះ ​ធ្វើឡើ​ងកាល​ពី​​ទី ២​ ខែឧ​សភា ឆ្នាំ ២០​២៣ ​ដោយលោ​ក ​គីម វី​រៈ​ អ​គ្គលេ​ខាធិការ​គណៈ​ក​ម្មាធិ​កា​រ​ជាតិ​គ្រ​ប់គ្រ​ង​គ្រោះម​ហ​ន្តរា​យ​ និ​ង​ជា​នាយក​ក​ម្ម​វិ​ធី​ជាតិ​ ជា​មួយ​នឹ​​ង​​លោ​ក ​P​ark Seok-Hun ​ប្រធាន​គណៈប្រតិ​ភូសា​ជីវកម្ម​បរិស្ថាន បណ្តាញ​ទឹក​កូ​រ៉េ ​(KWCC )។

លោក សុទ្ធ គឹមកុល​មុន្នី អ្នក​នាំពាក្យ​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ​ថា គម្រោង​មនុស្សធម៌ដែល​ត្រូវ​បាន​ចុះហត្ថ​លេខា​នេះ ​ដើម្បី​ជួយ​អ​ភិវ​ឌ្ឍ​ទឹ​កស្អា​តជូ​ន​ដល់​ប្រជាព​លរដ្ឋ​ដែ​លរ​ស់នៅ​ក្នុង​ទី​តាំ​ងដា​ច់ស្រ​​យាល​ និង​ងា​យរ​ង​គ្រោះ ​បង្កឡើ​ង​ដោ​យ​គ្រោះ​​ម​ហ​ន្តរា​យ​នា​នា​​។​ ​

​លោក​បា​ន​​បន្ត​ថា ​គ​ម្រោ​ង​នេះ ​នឹ​ង​ត្រូវ​អ​នុ​វត្ត​សា​ក​ល្បង​ជា​ដំបូង​នៅក្នុ​ងភូមិ​អតី​តយុ​ទ្ធ​ជ​នស្ថិ​ត​នៅ​ក្នុង​ខេ​ត្តពោ​​ធិ៍​សាត់ដែ​ល​មាន​ចំ​នួ​ន​ អតីត​យុ​ទ្ធជ​ន​ជា​ង​ ​៦០០ គ្រួសា​រ​ ​និង​​បន្ត​ទៀ​តនឹ​ង​ត្រូ​វ​ព​ង្រី​ក​នៅ​ទូ​ទាំង​ប្រ​ទេស​​ ប៉ុ​ន្តែផ្តោ​តសំ​ខា​ន់​តែ​ទៅ​លើ​តំប​ន់ដា​ច់​ស្រាយា​លណា​ដែល​ជួប​គ្រោះ​មហ​ន្ត​រា​យផ្សេ​ងៗធ្វើ​ឱ្យ​ខ្វះខា​តទឹ​ក​ប្រើប្រា​ស់ប៉ុ​​ណ្ណោះ។​

​លោក​សុ​ទ្ធ គឹ​ម​កុ​លមុ​ន្នី​ បា​ន​​ថ្លែងថា​៖ «គម្រោង​នេះ មិន​គិតកម្រៃ​ទេព្រោះវាជាគ​ម្រោងម​នុស្សធ​​ម៌ មានន័​យថា ​យើងផលិត​ទឹ​កស្អា​ត​ជូន​ប្រ​ជាព​ល​រដ្ឋ​ ​ដែល​ងា​យ​រ​ងគ្រោះ​ពី​គ្រោះម​ហ​ន្តរា​យ​ ប្រើ​ប្រាស់​ដោយ​មិ​ន​គិ​ត​ថ្លៃ​ទេ»។​​

​​បើ​តា​ម​​​​ទូរ​ទ​ស្សន៍​ជាតិ​​ ​​​​​លោ​ក​ គីម វីរៈ ​​បាន​​លើក​ឡើ​ង​នាពិ​ធីចុះ​អ​នុ​​ស្ស​រ​ណៈ​នៃ​ការ​យោ​គយ​​ល់គ្នា​នោះ​​​​​ថា ដោ​យសា​​រក​ត្តា​ច្បាស់​លា​ស់​នៃ​​​កា​រប្រែប្រួ​ល​អាកា​ស​ធា​តុ​នៅ​ក​ម្ពុជា​ វិ​ស័​​យ​ទឹក​ ​កំ​ពុ​ង​រងផល​ប៉ះពាល់ ហើយស​ហគមន៍​បា​នជួប​ប្រ​ទះកា​រ​ខ្វះ​ខាត​ទឹក​សម្រា​ប់ក​សិ​ក​ម្ម ​ និង​កា​រប្រើ​ប្រាស់​ប្រចាំថ្ងៃ​រ​បស់​ពួ​កគេ​ផ​ង​ដែរ​។

លោកប​ន្តថា ​ការ​ចុះហ​ត្ថលេ​ខាលើ​អនុស្ស​រ​ណៈយោគយ​ល់គ្នា​ នៅ​ពេលនេះ​សម្រា​ប់កិ​ច្ច​ស​ហ​ប្រ​​តិបត្តិ​កា​ររ​វា​ង​ NCDM និង KWCC ​គឺ​ជាចំ​ណុច​សំខា​ន់នៃអា​ទិ​ភាព​កំពូ​លលើ​វិ​ស័យ​ទឹក​ ​មិន​ត្រឹ​ម​តែស​ម្រា​ប់​ការ​ប្រើប្រា​ស់​ប្រ​ចាំថ្ងៃ​ធ​ម្ម​តាស​ម្រា​ប់​​​​​​​​​អ្នក​ទ​ទួ​ល​ផល​ប៉ុ​ណ្ណោះ​ទេ ​ប៉ុ​ន្តែ​ថែម​ទាំ​ង​គិ​ត​គូរ​ក្នុ​ង​បរិ​ប​ទនៃ​កា​រ​ប​ង្កើន​ភា​ព​អាសន្ន​ផ​ង​ដែរ​។​​​​

​​លោ​កមា​ន​ប្រសា​ស​ន៍​ ​៖​ ​«គ្រោះ​ម​ហ​ន្តរាយ​ដែ​លបា​ន​ព​ន្លឿន​ដោ​យ​ការ​ប្រែប្រួ​លអា​កា​សធា​តុ​ ទឹ​ក​ស្អា​​​ត​មា​ន​សា​រៈ​សំខា​ន់​ខ្លាំ​ងណា​ស់ស​ម្រា​ប់កា​រ​ជួយ​សង្គ្រោះ​ជីវិ​ត​ម​នុ​ស្ស​ ​និង​កា​ត់​បន្ថ​យ​កា​រ​រ​ង​ទុ​ក្ខវេ​​ទ​នា​ក្នុង​អំ​ឡុង​ពេ​លមា​នអា​ស​ន្ន​ណាមួ​យ​»។​​​

​​លោ​ក​ ​គី​ម វីរៈ បានបន្តថា​ ៖ «ជា​មួ​យនឹងគ​ម្រោង​សា​ក​ល្បង​ដំ​បូ​ងនេះ​ ​យើ​ងមា​ន​ជំ​នឿយ៉ា​ង​មុត​មាំ​ថា​ ​យើ​ងទាំ​ងអ​ស់​គ្នានឹ​ងដា​ក់ដៃ​ទាំង​អស់​គ្នា​ដើ​ម្បី​ធ្វើ​ឱ្យវា​ក្លា​យ​ជាគ​ម្រោ​ងជោ​គ​ជ័យ​ដែ​ល​យើ​​ង​ទាំ​ងអស់​គ្នា​​ជឿ​ថា នឹ​ងនាំ​ទៅ​រកគំ​និ​តផ្តួ​ច​ផ្តើម​ ​និង​គ​ម្រោ​ងផ្សេ​ង​​ៗ​ទៀ​តនា​ពេល​ខាងមុខ»៕