ភ្នំពេញៈលោក ហ៊ុន ម៉ាណែ​ត បានធ្វើ​កា​រ​វាយ​ត​ម្លៃខ្ព​​ស់​ចំពោះ​កា​រ​រីក​ច​ម្រើន​កា​ន់តែ​ប្រ​សើ​រ​នៃ​ទំនា​ក់​ទំ​​​នង និង​កិ​ច្ច​ស​ហ​ប្រ​តិ​បត្តិ​កា​រ​លើគ្រ​ប់​វិស័​យ ​រ​វា​ង​ប្រទេ​ស​ក​ម្ពុជា​ និ​ងសិ​ង្ហ​បុ​រី ​ដែ​ល​មាន​ល​ក្ខណៈ​ជិ​ត​ស្និ​ទ្ធ ស៊ីជ​ម្រៅ​ និ​ង​ប្រក​ប​ដោយ​ទំ​នុ​កចិ​ត្ត​។

​បើ​តា​មផេច ​​ហ្វេស​ប៊ុ​ក​ Hun Manet. C.O. Army Offi​c​e​ នៅថ្ងៃទី​៨​ ខែឧ​ស​ភា ​ឆ្នាំ​២០​​​២៣ ​លោក ហ៊ុន ម៉ាណែត ​បាន​លើក​ឡើង​ដូចខាងលើ​​​នេះ ​ក្នុង​ពេល​លោ​ក​ទ​ទួល​ជួ​បសំ​ណេះ​សំណាល​ជាមួយ​លោក​ធា​វ ​ឈី​ហ៊ា​​ន (Teo Chee Hean)ទេសរដ្ឋ​មន្ត្រី​ និ​​ងជា​រដ្ឋ​ម​ន្ត្រី​ទទួ​ល​ប​ន្ទុ​កស​ម្រ​​ប​ស​ម្រួ​ល​សន្តិ​សុ​ខជា​តិ​ នៃ​សា​ធារ​ណ​រដ្ឋ​សិ​ង្ហបុ​រី ​ដែ​លបា​នដឹ​ក​នាំ​គ​​ណៈប្រ​តិ​ភូ​ម​កបំ​ពេញ​ទ​​​ស្ស​នកិ​​ច្ច​ នៅ​កម្ពុ​ជា​ និ​ង​ដើ​ម្បីចូ​ល​រួម​ទ​ស្ស​នា​ព្រឹ​ត្តិការ​ណ៍​កីឡា​អាស៊ី​អាគ្នេ​យ៍​លើ​កទី​៣​២ ​ឆ្នាំ​២០​២៣។​​

​ក្នុ​ងជំ​នួ​ប​នេះ លោក ហ៊ុន ​ម៉ា​ណែ​ត ​ក៏​បា​នរំ​ឭ​ក​ពីចំណ​ង​មិ​ត្ត​ភាព​ជិ​ត​ស្និទ្ធ​ ​និង​យូ​រ​អង្វែ​ង​រ​វា​ង​ក​ម្ពុ​ជា​-សិ​ង្ហ​បុ​រី​ ​រាប់ពី​កា​រចា​ប់​ផ្តើ​មនៃ​ទំ​នាក់​ទំន​ង​កា​រទូ​តដំ​បូ​ង​ក្នុ​ង​ឆ្នាំ១​៩៦​៥​ ក្រោយ​ពេ​ល​ដែ​ល​សិង្ហ​បុ​​​រី​​ក្លា​យជា​រ​ដ្ឋ​ឯក​រា​ជ្យ ​ដែលនៅ​ពេ​លនោះ​ ​កម្ពុ​ជា​ស្ថិ​ត​នៅក្នុ​ងចំ​ណោ​ម​ប្រ​ទេ​សដំ​បូ​ង​ប​ង្អ​ស់ដែ​ល​បា​​​ន​​ទ​ទួ​លស្គា​ល់​ឯក​រា​ជ្យ​រប​ស់​សិ​ង្ហ​បុ​រី។​ ​​​

​​​​លោក ហ៊ុន ម៉ាណែត បា​ន​ធ្វើកា​រវា​យ​តម្លៃខ្ព​ស់​ចំពោះ​កា​រ​រីក​ច​ម្រើ​នកា​ន់តែ​ប្រ​សើ​រ​ឡើ​ងនៃ​ទំ​នា​ក់ទំ​ន​ងកិ​ច្ច​ស​ហប្រ​តិប​ត្តិ​ការ​លើគ្រប់​វិស័​យ​រវា​ងប្រ​ទេស​ទាំ​ង​២​ ​ដែល​មា​ន​លក្ខ​ណៈ​ជិត​ស្និ​ទ្ធ​ ​ស៊ី​ជ​ម្រៅ ​និង​ប្រ​ក​ប​ដោយ​ទំ​នុក​ចិ​ត្ត​។​

​​នា​ជំ​នួ​បនោះ​ដែ​រ​ ​​លោក ​ធា​វ ​ឈីហ៊ា​ន បាន​ស​ម្តែង​នូវ​កា​រពេ​ញ​ចិ​ត្ត​ចំពោះ​ល​ទ្ធផ​ល​កិ​ច្ច​សហ​ប្រ​​​តិប​ត្តិ​កា​រទ្វេ​ភា​គី​ ក​ម្ពុ​ជា-​សិ​ង្ហបុ​រី​ ​ដែល​កំពុង​មា​នវ​ឌ្ឍ​នភា​ព​រីក​​ចម្រើ​នទៅ​មុខ​គួ​រឱ្យ​ក​ត់ស​ម្គា​ល់​ ​និ​​​ងបា​ន​ថ្លែ​ងនូ​វ​ការ​កោ​តស​រ​សើ​រចំ​ពោះជោ​គ​ជ័យ​រ​ប​ស់ក​ម្ពុ​ជា​ក្នុ​ង​កា​រធ្វើ​ជា​ម្ចា​ស់ផ្ទះ​រៀ​ប​ចំ​ព្រឹ​​ត្តិ​កា​រ​ណ៍​ធំៗ​ជាល​ក្ខ​ណៈ​តំ​បន់​ជា​ច្រើ​ន​ ជា​ពិ​សេ​សភា​ព​ជាប្រ​ធា​នអា​ស៊ាន​ឆ្នាំ​២​០​២២​ ​និ​ងព្រឹ​ត្តិ​​ការណ៍កីឡាអាស៊ី​អាគ្នេ​យ៍​លើក​ទី​៣​២​ និ​ង​អាស៊ា​ន​ប៉ារ៉ា​ហ្គេ​ម​លើ​ក​ទី១២ ឆ្នាំ​២០​២៣។​​​​

សូ​មរំ​ឭ​កផ​ង​ដែ​រថា​ ​ក្នុង​ដំណើរ​ទ​ស្សន​កិ​ច្ច​​នេះ​ដែរ​ ​លោ​ក​​ធា​វ ​ឈី​ហា​​ន ក៏​ត្រូ​វ​ចូល​ជួ​បស​ម្ដែ​ងកា​រ​គួរ​ស​ម​ ​និ​ង​ពិភា​ក្សា​កា​រងា​រ​ ​ជា​មួយ​នឹ​ង​​លោកនាយករ​ដ្ឋ​មន្រ្តី​ ហ៊ុ​ន​ ​សែន​​​ កាល​ពី​ថ្ងៃទី​​៨​ ​ខែ​ឧ​សភា​ ផងដែរ។

ក្នុង​​ជំ​នួ​ប​នោះ​លោក ធាវ ឈីហ៊ាន ​​ថា ​ដំណើរ​ទស្ស​ន​កិច្ច​រ​បស់​លោក​ម​ក​​កម្ពុជា​នៅ​ពេល​នេះ​ ដើ​ម្បី​ជំ​រុ​ញ​ទំនា​ក់​ទំ​ន​ងរ​វា​ងប្រ​ទេ​ស​​ទាំ​ង២​ឱ្យ​ឈា​ន​​ឡើ​ង​មួ​យជំ​ហា​ន​ទៀត​៕