ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​ក្រ​សួង​សុខា​ភិបាល​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ គ្រប់​ភាគី​ពាក់​ព័ន្ធ​នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​កាន់​តែ​ពេញ​លេញ​ចាប់​ពី​ពេល​នេះ​តទៅ​ ដើម្បី​រួម​គ្នា​ពង្រឹង​ប្រសិទ្ធ​ភាព​ក្នុងការ​នាំចូល នាំចេ​ញ​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ​ និង​ផលិត​ផល​សុខា​ភិបាល​ផ្សេងៗ​ ពិសេស​នោះ​អាច​កាត់​បន្ថយ​បាន​ទាំងថ​វិកា​ និង​ពេល​វេលា​ផង​ដែរ។

​រដ្ឋ​លេខាធិ​ការ​ក្រសួង​សុខា​ភិបាល​ លោក​ស្រី ​ឱ​ វណ្ណឌីន​ បាន​លើក​ឡើង​ពី​ការ​រំពឹ​ង​ទុក​នេះ ​ក្នុង​​ពិធីបើ​កវ​គ្គបណ្តុះ​បណ្តាល ស្តីពី​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​នាំ​ចូល ​នាំចេញ​តាម​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​ដល់​គ្រឹះ​ស្ថាន​ផលិត​ឱសថ ​គ្រឹះស្ថាន​អាហរ័ណ ​នីហរ័ណ​ឱ​សថ ​និង​គ្រឹះ​ស្ថាន​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​៩ និង​១០ ​ខែ​ឧស​ភា ​ដោយ​មាន​ការ​ចូល​រួម​ពីសិ​ក្ខាកាម​ប្រមា​ណ​ ​១៥០​នាក់។

លោក​ស្រី​ឱ ​វណ្ណឌី​ន ​បាន​លើក​ឡើង​ថា​ រាជ​រ​ដ្ឋាភិ​បាលក​ម្ពុជា​ បា​នជំរុញ​និ​ងលើកទឹ​កចិ​ត្ត​ឱ្យគ្រប់​ក្រសួ​ង-ស្ថាប័នទាំងអស់​ធ្វើទំ​នើប​កម្ម​ឌី​ជីថល ស្រប​តាម​ផែន​ការ​យុទ្ធ​សាស្រ្ត ​និង​គោ​លន​យោយ​បាយ​រដ្ឋា​ភិបា​លឌីជី​ថលក​ម្ពុជា​២០២២​-២០​៣៥។​ ហេតុ​នេះ​ ក្រ​សួង​សុខា​ភិបា​ល បាន​ចា​ប់ផ្តើ​ម​ចូល​រួម​អនុវ​ត្តគ​ម្រោងប​ញ្ជរ​តែមួយ​ជាតិចា​ប់តាំង​ពីឆ្នាំ​២០​១៩​ និ​ងបា​ន​កែស​ម្រួ​ល​លើ​ប្រព័ន្ធ​នេះ​ជា​បន្ត​បន្ទាប់។ ​នេះ​បើ​យោង​តាម​ក្រ​សួង​សុខា​ភិបាល។

​លោ​កស្រី​ឱ ​វណ្ណ​ឌីន បាន​ថ្លែង​ថា៖‍«​វ​គ្គប​ណ្តុះបណ្តា​លនេះ​ ពិត​ជា​ផ្ដល់​សារៈ​សំខា​ន់ខ្លាំ​ងក្នុ​ងការបង្កើនប្រ​សិទ្ធ​ភា​ព និងស័ក្តិ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​ការ​ងារ​ពាក់​ព័ន្ធ​ការ​នាំ​ចូល​ នាំ​ចេញ​ឱ​សថ​ ឧ​ប​ករណ៍បរិក្ខារពេ​ទ្យ ​និងផលិតផលសុខាភិ​បាលផ្សេងៗ​ទៀត​តាម​ប្រព័​ន្ធ​បញ្ជ​រតែ​មួយ​ជាតិ​នេះ​ឱ្យ​បាន​កា​ន់​តែ​ពេញ​លេញ​ល្អ​ប្រ​សើរ​ឡើង»។

លោក​ស្រី​បាន​បន្ថែម​ថា​ការ​ស្នើ​សុំ​នាំ​ចូល​នាំចេ​ញតា​មប្រ​ព័ន្ធបញ្ជ​រតែ​មួយជា​តិ អា​ចផ្តល់​សេ​វាជូន​បាន​ឆាប់​រហ័ស​ បង្កល​ក្ខណៈ​ងាយ​ស្រួល​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ក្រ​ដាស (Hard​Copy) ដែល​អាច​កាត់​បន្ថយ​បាន​ទាំង​ថវិកា ​និងពេលវេលា​ផង​ដែរ។

​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែមី​នា ​ឆ្នាំ២​០២៣ ​ក្រសួ​ង​បាន​ធ្វើ​ការ​ណែ​នាំ​ដល់​ម្ចាស់​គ្រឹះស្ថាន​ផលិត​ឱសថ គ្រឹះស្ថាន​ផលិត​វត្ថុធាតុដើម គ្រឹះ​ស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​គ្រឹះស្ថា​ន​អាហរ័ណ នីហរ័ណ​ផលិតផល​គ្រឿងសម្អាង​ ដែល​មិនទាន់បាន​ធ្វើការ​ស្នើសុំ​នាំចូល នាំចេញ​តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ពេញលេញ​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​នាំចូល នាំចេញ​ឱសថ​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​។​

ក្រសួងបាន​បញ្ជាក់ថា៖«​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​មាន​តួនាទី​សំខាន់​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អន្តរ​ជាតិ ស្របតាម​យុទ្ធសាស្ត្រ​ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ការផ្តល់​និង​ទទួល​អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិត​អនុញ្ញាត និង​ឯកសារ​ផ្សេងទៀត​ក្នុង​ទម្រង់​អេ​ឡិ​ចត្រូ​និក សម្រាប់​ទំនិញ​នាំចេញ​-​នាំចូល»​។​

ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា លោកទ្បី សុភាព បាន​គាំទ្រ និង​​ស្វាគមន៍​ចំពោះ​ការណែនាំ​របស់​ក្រសួង​។ ​លោកបានចាត់​ទុកថា វា​នឹង​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុង​គ្រប់គ្រង​ឱសថ គ្រឿង​សម្អាង និង​ការផលិត និង​មិ​ន​​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់ ព្រោះ​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ពី​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​។ ​

​នាដើមខែមករា ឆ្នាំ​២០២៣ កន្លងទៅនេះ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មា​ធិការ​​ដឹកនាំ​គម្រោង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​​បាន​ដឹកនាំ​កិច្ចប្រជុំ​​គណៈកម្មាធិការ​ដឹកនាំ​គម្រោង​បញ្ជរ​តែមួយ​​ជាតិ លើក​ទី៣ ​ដើម្បី​ពិនិត្យ​អំពី «​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី២ និង​ការប្រកាស​ចាប់ផ្តើម​អនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ​ដំ​ណាក់កាល​ទី ៣»​ផងដែរ​៕