
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញ កាលពីពេលកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី២១ ខែឧសភាថា មានករណីឆ្លងវីរុសកូវីដ-១៩ ថ្មី ០១នាក់ ខណៈមិនមានជាសះស្បើយថ្មីនិងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ផងដែរ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧៤០នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៦៨០នាក់និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន២១ ២៤៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន១៦ ៩១០នាក់៕