ភ្នំពេញៈ ក្រសួង​សុខាភិ​បាលក​ម្ពុជា​​ប្រកាស​នៅថ្ងៃទី​ ២៣ ខែ​ឧសភា​ថា មាន​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩ ​ថ្មី​ ៣​ នាក់ប​ន្ថែមទៀ​ត ​សុទ្ធតែប្រ​ភេទអូ​មីក្រុងទាំង​អស់​ ប៉ុន្តែ​មិន​មានអ្នក​ជា​សះ​ស្បើយ ​និង​​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ ១៩ ថ្មី​ទេ​។

​តាម​សេចក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​ គិត​ត្រឹម​ថ្ងៃទី​ ២៣ ​ខែឧសភា​ ឆ្នាំ​ ២០២៣ ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ សរុប​មាន​ចំនួន​ ១៣៨ ​៧៤៤​ នាក់ ចំ​ណែក​ករណី​ជា​សះស្បើ​យ​សរុប​ ១៣៥ ​៦៨០​ នាក់ ​និង​ករណី​ស្លាប់​សរុប ៣ ០៥៦ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​ ២១ ​២៤៦ ​នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន​ ១៦​ ៩១៤ ​នាក់​៕