
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសនៅថ្ងៃទី ២៥ ខែឧសភាថា មានករណីឆ្លងវីរុសកូវីដ ១៩ ថ្មី ៥ នាក់បន្ថែមទៀត ដែលជាប្រភេទអូមីក្រុងទាំងអស់ ប៉ុន្តែមិនមានអ្នកជាសះស្បើយនិងអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មីទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧៥០ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៨០ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩២០ នាក់៕