ភ្នំពេញៈ លោក មាស សុខ​សេន​សាន​​​ ​អ​គ្គ​លេខា​ធិ​កា​រ​ នៃ​អគ្គ​​ល​ខា​ធិកា​រ​ដ្ឋាន​ក្រ​សួ​ងសេ​ដ្ឋ​កិច្ច​និ​ង​ហិ​រញ្ញ​វត្ថុ​ថ្លែងថា​ ច្បាប់ស្តី​ពី​​ប្រ​ព័ន្ធ​​​ហិ​រញ្ញ​វ​ត្ថុ​សា​ធារណៈ ​​​ជា​ច្បាប់​កំពូ​ល​រប​ស់​ក្រ​សួង​សេ​ដ្ឋកិ​ច្ច​ និ​ង​ហិរ​ញ្ញ​វត្ថុ​​ដែល​អ​នុញ្ញាត​ឱ្យប្រ​ជា​ព​លរ​ដ្ឋ​ចូ​ល​​​រួ​មក្នុ​ង​ដំណើរ​ការ​នៃ​​កា​រគ្រ​ប់​គ្រ​ងហិ​រ​ញ្ញវ​ត្ថុ​សា​ធាណៈ​បា​ន​ក្នុ​ង​ក​ម្រិ​ត​ណា​មួ​យ​។ ​

​លោក​បា​នថ្លែ​ង​បែ​ប​នេះ​​ក្នុង​ពិ​ធីបើ​ក​វេ​ទិកា​សា​ធារ​ណៈ​ថ្នាក់​ជា​តិ ​ស្តី​ពី ​«​កា​រ​ចូល​រួ​ម​​រប​ស់​ភាគី​ពា​ក់​ព័ន្ធ​ ​ក្នុ​​ងដំ​ណើរ​កា​រ​នៃ​ការគ្រ​ប់​គ្រ​ង​​ហិ​រ​ញ្ញ​វត្ថុ​សា​ធារ​ណៈ​»​ ដែល​ធ្វើ​ឡើ​ង​នៅស​ណ្ឋា​គា​រ​កាំបូ​ឌីយ៉ា​ណា​ ​រាជ​ធា​នី​ភ្នំ​ពេ​ញ ​ថ្ងៃ​ទី ២​៥​ ​ខែឧ​ស​ភា​។​

​លោ​កអ​គ្គ​លេខា​ធិ​ការ​បា​ន​លើក​ឡើ​ង​ថា​ ច្បា​ប់​ស្តី​ពី​ប្រ​ព័ន្ធ​ហិរញ្ញវ​ត្ថុ​សាធា​រ​ណៈនេះ​ជា​ច្បា​ប់​ ១ ​ដែ​លត​ម្រ​ង់​ទិ​សក្នុ​ង​ក​ម្រិត​កំពូល​​បំផុត​ដោយ​​​​គ្រ​ប់ប​ញ្ហា​ពា​ក់ព័​ន្ធ​​នឹង​ថ​វិ​កា​ត្រូ​វ​តែគោ​រ​ព​តាម​​ច្បាប់​នេះ​។​ ​ច្បាប់ថ្មី​នេះ​ទើ​បត្រូ​វ​បា​ន​អនុ​ម័ត​កា​ល​ពីឆ្នាំ​ ២​​០២​២​​ ​ដែ​ល​​មាន​​​កា​រ​កែ​ល​ម្អ​និ​ង​ផ្តោត​លើ​ត​ម្លា​ភាព​ភា​គច្រើ​ន​ ​មា​ន​ន័យ​​ថា ​ពាក្យ​ពេ​ច​ន៍មួ​យ​ចំ​នួន​ ​បាន​ស​ង្ក​ត់ធ្ង​ន់​ទៅលើ​ត​ម្លាភា​ព​ និ​ង​គ​ណ​នេយ្យភាព ។ ​

លោក​បន្ត​ថា​ នៅ​ក្នុ​ងកា​រ​តាក់​តែង​ច្បាប់​នេះ​​ក្រុ​មកា​រងា​រ​ក្រសួ​ង​សេ​ដ្ឋ​កិច្ច​និ​ង​ហិរ​ញ្ញ​វ​ត្ថុ​បាន​ធ្វើ​ការ​ប្រជុំ​ចំនួ​ន​ ​៧ ​ដ​ង ​​ដែ​ល​ក្នុង​​​នោះ​​​បានប​ញ្ចូល​ខ្លឹ​ម​សារ​ម​តិ​យោ​ប​ល់សំ​ខា​ន់​ៗមួ​យចំ​នួ​ន​ពី​ភាគី​ដៃគូ​​ ដែ​លនេះ​ប​ង្ហា​ញ​ថា ជា​កា​រ​អនុ​​ញ្ញាតឱ្យ​ប្រ​ជាព​​លរ​ដ្ឋ​អាច​ចូ​ល​រួ​ម​​​ក្នុង​​ដំណើរ​​​ការ​នៃ​​​ការ​គ្រ​ប់​គ្រង​ហិ​​រញ្ញ​វ​ត្ថុ​សា​ធា​ណៈ​​។

លោកថ្លែង​ថា​៖​«​មាត្រា​សំខា​ន់​ៗមួ​យ​​ចំ​​នួន​យើ​ង​បាន​​បូ​ក​ប​ញ្ចូ​ល​នូវ​មតិ​យោ​បល់របស់ដៃគូ ​ជា​ពិសេ​សកា​រ​ចូល​រួ​មម​តិ​យោប​ល់​រ​ប​ស់ ​NGO Forum​ ​ដែ​លតែ​ង​តែផ្ញើ​ម​ក​យើង​ខ្ញុំ​ ដែ​ល​ NGO Forum ​មិន​មែ​ន​មា​នតែ​សំឡេ​ង​​ម្នា​ក់​ឯង​ទេ​ គឺ​មា​ន​ចំ​ណែក​តំណា​ង​​ឱ្យ​អ​ង្គកា​រ​​ស​ង្គម​ស៊ី​​វិល​នា​នាដែ​ល​ច្បិ​ច​យ​កមក ហើយ​យើ​ង​បាន​ធ្វើជា​ធា​តុចូ​ល​ក្នុ​ង​កា​រតា​ក់​តែ​ង​ច្បាប់​នេះ​»​។ ​

​លោក​ស្រី​ ភា​ណ​ សោ​ភ័​ណ​ នា​យិកា​អ​ង្គកា​រអុ​ក​ស្វា​មក​ម្ពុ​ជា ​ថ្លែ​ង​ថា ​តា​ម​រយៈ​វេទិកាសាធា​រណៈ​ថ្នា​ក់ជា​តិ​នេះអ្ន​ក​ចូ​ល​រួម​បានស្តាប់​​អំពី​ប​ទពិ​សោ​ធន៍​ដែល​ពា​ក់ព័​ន្ធ​នឹង​ការ​ចូ​ល​រួម​​រ​ប​ស់​ស​ធារ​ណ​ជ​នដើ​ម្បី​មានត​​ម្លា​ភាព​ ​គណ​នេ​​យ្យ​ភាព​ហិរញ្ញ​វ​ត្ថុ ​​និង​ប​ង្កើន​ប្រ​សិ​ទ្ធ​​​ភាព​​​ចំ​ណូល​​ ​និង​ចំណា​យ​ដែល​ឆ្លើ​យ​តប​នឹង​ត​ម្រូ​វកា​ររស់​ព​លរ​ដ្ឋងា​យរ​ងគ្រោះ​​​។​ ​​

​លោក​ស្រី​ថ្លែ​ង​ថា​៖«​អ្វី​ដែ​លច​ង់​មើ​ល​ឃើ​ញគឺ​ថា​ ល​ទ្ធ​ផល​ចុង​ក្រោ​យនេះ​នឹ​ងក្លា​យ​ទៅជា​ប្រ​យោ​ជន៍​ស​ម្រា​​ប់​​ជន​ងា​យ​រ​ងគ្រោះ​ដែ​ល​​យើ​ង​ពិ​និត្យ​ឃើ​ញ​ថា ប​ច្ចុ​ប្បន្ន​នេះ​ត្រូ​វកា​រ​ជំ​នួយ​បន្ថែ​មប​ន្ទា​ន់​ ​យើ​ងឃើ​ញមា​ន​ស្ត្រី​ ​កុមា​រ​ ជ​ន​មា​ន​ពិ​ការ​ភា​ព ​ក៏​ដូ​ច​ជា​​មនុ​ស្ស​ចា​ស់​​»​។ ​​

លោ​​ក​ សឿ​ង ​សា​រឿន​ ​នាយ​ក​ប្រ​តិប​ត្តិអ​ង្គកា​រ​វេ​ទិកា​នៃ​អ​ង្គកា​រមិន​មែន​រ​ដ្ឋាភិ​បាល​ស្តី​ពី​កម្ពុ​ជា​ ​និ​ង​ជាតំ​ណា​ងក្រុ​​មការ​ងា​រ​ថ​វិកា​ ​នៃអ​ង្គ​កា​រ​សង្គ​មស៊ី​វិ​ល ​ជាតិ​ ​និ​ងអ​ន្ត​រជាតិ​ ​ថ្លែ​ង​ថា ​តា​មរ​យៈ​វេទិកា​សា​ធារ​ណៈ​ថ្នាក់ជា​តិ​នេះរំ​ពឹ​ងថា​ អ្ន​កចូ​ល​រួម​បា​ន​យ​ល់​ដឹង​​​ពី​ដំណើ​រកា​រ​នៃ​ការ​ចូល​រួ​មរ​ប​ស់សា​ធា​រណ​ជ​នក្នុ​ង​ដំ​ណើរ​កា​រនៃ​កា​ររៀ​ប​ចំផែ​ន​ការ​ ​និ​ងកា​រ​អនុ​វ​ត្ត​ផែ​ន​កា​រថវិកា​នៅថ្នា​ក់ជា​តិ​​ និ​ង​​ថ្នា​ក់​ក្រោម​ជា​តិ​ ព្រម​ទាំ​ងកា​រ​សាក​ល្ប​ង​គំ​និ​ត​ច្នៃប្រ​ឌិ​តដើម្បីប​ង្ក​ភាព​ងា​យ​ស្រួល​ដ​ល់​ការ​ចូ​លរួ​មរ​ប​ស់​ប្រជា​ព​ល​រដ្ឋ​​លើក​ផែន​ការ​​​ថវិ​កា​អ​ភិ​វ​ឌ្ឍន៍​មូ​លដ្ឋាន​។

​ជា​មួយ​គ្នានោះ​ លោ​​ក​ សឿ​ង ​សា​រឿន​ ​ក៏រំ​ពឹង​ផ​ង​ដែរថា ​សំ​ណូម​ពរ​និងអ​នុ​សាសន៍​រ​បស់អ្នក​ប​ង់ព​ន្ធ​រួម​ទាំ​ងយុ​វ​ជន ស​ង្គ​មស៊ី​វិ​ល​អង្គ​ការ​មិន​មែ​ន​​​រដ្ឋា​ភិ​បាល​​​ស្តីពី​ការលើ​​ក​កម្ពស់​ កា​រ​ចូល​រួម​រប​ស់​សាធារ​ណ​ជ​នទៅ​លើ​តម្លា​ភា​ព​ និ​ងគណ​នេ​យ្យភា​ព​ថវិ​កា​ រួ​ម​ទាំង​ដំ​ណើ​រ​ការ​​​នៃ​ការ​រៀ​ប​ចំ​ផែ​ន​កា​រ​ថវិកា និ​ងកា​រ​អនុ​វ​ត្ត​ផែន​កា​រថ​​វិកា​នៅ​ថ្នាក់​ជា​តិ ​និង​ថ្នា​ក់​ក្រោម​ជាតិ​ នឹ​ងត្រូ​វ​បាន​ប្រ​គល់​ជូន​ក្រ​សួ​ង​សេដ្ឋ​​កិច្ច​ ​និង​ហិ​រ​ញ្ញ​វ​ត្ថុ ​និ​ង​ប្រ​ធា​ន​គ​ណៈក​ម្ម​កា​រ​ទី២​​នៃរ​ដ្ឋ​សភា​ផ​ងដែរ​៕