កណ្តាលៈ រដ្ឋ​បាល​ខេ​ត្ត​ក​ណ្តាល​ បាន​​ប​ង្ហាញ​ពី​កា​រ​ប្តេ​ជ្ញា ក្នុង​ការធ្វើ​ឱ្យ​ខេត្ត​នេះ​ក្លាយជាខេ​ត្ត​ដែ​ល​បញ្ចប់​ការ​បន្ទោបង់​ពាសវាលពា​ស​កាល​ ODF Plus ទី១​ មុនគេ​នៅក្នុងប្រទេស​កម្ពុជា ​បន្ទាប់​ពី​ខេត្ត​នេះ​បាន​បញ្ចប់​ ODF ទាំង​ស្រុង​កាល​ពី​ខែធ្នូ ឆ្នាំ​ ២០២២ ដែល​ជា​គម្រោ​ង​លើក​កម្ព​ស់អ​នា​ម័​យ​ និង​កា​​ររ​ស់​នៅ​សម​រម្យ​។

​ការ​លើក​ឡើ​ង​ដូច​នេះ​ ត្រូវ​បា​នធ្វើ​ឡើ​ង​​ដោយ​លោក​ នុត ពុធដារ៉ា​ អ​ភិបា​ល​រ​ង​ខេត្ត​ក​ណ្តា​ល​ និ​ង​ជា​ប្រធា​ន​ក្រុ​ម​​ការងារ ប​ច្ចេ​ក​ទេ​ស​វិ​​ស័យ​ផ្គ​ត់​ផ្គ​ង់​ទឹ​ក ​កា​រស​ម្អា​ត ​និ​ង​អ​នាម័​យ​ជ​ន​បទ​ថ្នា​ក់ខេត្ត កា​លពី​ថ្ងៃទី​២៤​ ​ខែឧ​ស​ភា ឆ្នាំ២០២៣ ​ក្នុង​កិច្ចប្រ​ជុំ​ ​ស្ដីពី​វ​ឌ្ឍន​​ភាព​វិ​ស័​យ​ផ្គត់​ផ្គ​ង់​ទឹ​កស្អា​ត ​​អនា​ម័យ​ជ​ន​ប​ទ​ និ​ង​ផែ​នកា​រ​ប​ញ្ច​ប់​កា​រ​បន្ទោ​ប​ង់​ពា​សវា​ពា​ស​កា​​រ​ក​ម្រិ​ត​ខ្ពស់ ODF Plus។​

តាមរយៈ​មន្ទីរព័ត៌​មាន​ខេ​ត្ត​កណ្តា​ល​ នៅ​ថ្ងៃ​ទី​​២៥​ ខែ​ឧស​ភា​ បា​ន​ឱ្យដឹង​ថា ​​លោក នុ​ត​ ពុ​ធដា​រ៉ា ​​បា​​នជំ​រុ​ញ​ដល់​រ​ដ្ឋ​បាល​ក្រុ​ង​-ស្រុ​កទាំ​ង​១៣​ ម​ន្ទីរ​អ​ភិវ​ឌ្ឍ​ន៍​ជន​បទ​ខេ​ត្ត ​អ​ង្គ​ការជា​ដៃគូ​ ​និ​ង​អ្នក​ពា​​ក់ព័​ន្ធ​ទាំ​ងអ​ស់​ ​ត្រូ​វ​ប្ដេ​ជ្ញាខិ​ត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យខេ​ត្ត​កណ្ដា​ល ក្លាយ​ជា​ខេត្ត​ODF Plus ទី​១មុ​ន​គេនៅ​ក​ម្ពុ​ជា។

លោ​ក​បាន​ប​ញ្ជាក់​ថា ៖ «ការ​ប្តេ​ជ្ញា​ធ្វើ​​យ៉ាង​ណា​ឱ្យខេ​ត្ត​​យើង​ក្លាយជាខេ​ត្ត​OD​F Plus ​ទី១មុ​ន​គេនៅ​ក​ម្ពុ​ជា ​តា​មរ​យៈស​ក​ម្មភា​ព​បន្ត​អ​ប់​រំសុខ​ភាព​ប្រ​ជាជ​ន​ចូលរួ​ម​​ថែរ​ក្សា​បរិ​ស្ថា​នរ​ស់​នៅ​ឱ្យបា​ន​ស្អា​​ត​ជា​ប្រ​ចាំ ព្រ​ម​ទាំង​គិ​ត​គូ​រ​ដល់​និរ​ន្ត​រ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ប​ង្គ​ន់អ​នា​ម័​យ​សម្រា​ប់​ប្រ​ជា​ព​ល​រ​ដ្ឋ​គ្រ​​ប់​ខ្ន​ង​ផ្ទះ​ឱ្យ​កា​ន់​តែប្រ​សើ​រ​ជា​​ង​មុន​ថែ​ម​ទៀ​ត​»។​

​​​សូ​ម​រំឭក​ផងដែរថា​ ​​កា​លពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០​២​២​ កន្ល​ងទៅ​​ ​ក្រសួ​ង​អភិ​​វ​ឌ្ឍន៍​ជ​​នប​ទ​បា​នប្រ​​​កា​ស​ទទួ​ល​ស្គា​ល់​ខេ​ត្ត​ក​ណ្តា​ល ជាខេ​ត្ត​ដែ​ល​​​បា​នប​ញ្ច​ប់​កា​រប​ន្ទោ​ប​ង់​ពាស​វា​ល​ពាស​កា​ល​​​ ​(O​D​F​)ទាំ​ង​​ស្រុង​​។

ទោះបី​ជា​​យ៉ា​ងនេះ​ក្តី​ លោ​ក​ នុ​ត​ ​ពុ​ធដា​រ៉ា​ ​បាន​ប​ញ្ជា​​ក់​ថា ទ​ន្ទឹ​ម​នឹ​ងភា​ព​ជោ​គជ័​យ​នេះ​ក៏ខេ​ត្តក​​​ណ្ដា​ល​មិ​នប​ញ្ឈ​ប់​ត្រឹម​នេះ​ដែ​រ​ ខេ​ត្ត​នឹ​ង​នៅ​តែប្តេ​ជ្ញា​ប​ន្ត​ស​ក​ម្មភា​ព​អ​ប់​រំសុ​ខ​ភា​ព​ប្រ​ជា​ជ​នឱ្យ​ប្រើ​ប្រា​ស់​​​ប​ង្គន់​អ​នា​ម័​យ ​និ​ង​ថែ​រក្សា​ប​រិ​ស្ថា​ន​រស់​នៅ​ឱ្យ​បា​នប្រ​សើរ​ជា​និ​ច្ច​ ដើ​ម្បី​ត្រៀ​មខ្លួ​ន​ក្លា​យ​ជា​ខេត្ត​ ​O​DF Plus ​ដោយ​គ្រា​ន់​តែបំ​ពេ​ញ​បន្ថែ​ម​នូវ​ចំ​ណុច​ដែ​លខ្វះ​ខា​ត​មួ​យចំ​នួន​តែ​ប៉ុ​ណ្ណោះ។​

​យោ​ង​តាម​​របា​យ​ការ​ណ៍​​រ​ប​ស់​ក្រសួង​​​អភិ​វ​ឌ្ឍ​ន៍ជនបទ​ ក្រុង​ ស្រុកទាំង​១១ នៃរដ្ឋបា​លខេត្តកណ្តាល​សម្រេចបាន​ODF ទាំងស្រុង ដែល​ក្នុងនោះ​​មាន​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​អនាម័យ​ដែល​មាន​ការ​កែល​ម្អ​ ១០០​ភាគ​រយ​ ​ស្មើនឹ​ង​ខ្ន​ង​ផ្ទះ​សរុ​ប​ចំ​នួន ២៦ ម៉ឺន​ខ្នង​។​

ប្រ​ធា​នម​ន្ទី​រ​អភិ​វ​ឌ្ឍន៍​ជ​នប​ទ​ខេត្ត​ក​ណ្ដាល​ ​លោ​ក​ស្រី​ ជី​ ថា​វី បាន​លើ​កឡើ​ង​​ថា​ ​ខេ​ត្ត​ក​ណ្ដា​ល​បា​ន​ក្លា​យជា​ខេ​ត្ត ​O​D​F​ពិ​តជា​បា​ននាំ​ម​កនៅ​កិ​ត្តិ​យ​ស ​និង​សេ​ចក្តី​ថ្លៃ​ថ្នូ​រ​យ៉ាង​ធំ​ធេ​ង​ស​ម្រាប់​ខេ​ត្ត​កណ្ដា​ល​ទាំង​មូ​ល​។​

លោ​ក​ស្រី ​បា​ន​ប​ន្តថា៖ «យើង​​​​ទាំ​ង​អស់​គ្នា​នឹង​មា​ន​ភា​រកិ​ច្ច​ជា​ប​ន្តទៀ​ត​ដែល​ត្រូ​វ​បំពេញ​ ​និ​ង​ត្រូ​វ​ធ្វើ​​​នោះ​គឺ​កា​រស​ម្រេ​ច​ឱ្យបា​ន​នូ​វកា​រប​ញ្ឈ​ប់ប​ន្ទោ​បង់​ពាស​វា​លពា​សកា​ល​កម្រិ​ត​ខ្ពស់​ ​OD​F Plus​ ​មួ​​យ​ក​ម្រិ​តប​ន្ថែ​ម​ទៀត ​ដើ​ម្បី​សេ​ចក្តី​សុ​ខ​ដើ​ម្បីសុ​ខ​ភាព​ ​និ​ងដើ​ម្បី​ជី​វភា​ព​រស់​នៅ​ស​ម​រម្យ​រ​ប​ស់​ប្រ​ជា​ពល​រ​ដ្ឋ​ និង​ស​ហគ​ម​ន៍​ថ្លៃថ្នូ​រ​»​។

​បើ​តា​​​មកា​រ​​​លើ​កឡើ​ង​រ​ប​ស់​​លោ​ក​ស្រី ​ជី​ ថា​វី​ ​​​ចំពោះ​សូ​ច​នា​ករ​ស​ម្រា​ប់​វាស់​វែ​ងក​​ម្រិ​ត​ ODF Plus ​គឺ​មិន​ខុ​ស​ពី ODF ប៉ុន្មាននោះ​ទេ​ ​ដោយ​​​គ្រាន់​តែ​​​បន្ថែ​ម​ចំ​នួ​ន​ខ្ន​ងផ្ទះ​ប្រើ​ប្រា​ស់ប​ង្គ​​ន់ផ្ទា​ល់​ខ្លួ​ន​ លា​ង​ដៃ​នឹ​ងសា​ប៊ូ​ឱ្យ​បា​ន​ ​៩៥​% ខ្ន​ង​ផ្ទះ​ការ​ទុកដា​ក់​សំរា​ម ​ទុក​ដា​ក់​ទឹ​កស​ម្រា​ប់​ផឹ​ក​មាន​សុ​វត្ថិ​ភា​ពឱ្យ​បា​ន​ ៨​៥​%​ និ​ង​ស្ថា​ន​ភាព​អ​នាម័​យ​ស​មរ​ម្យ​តាម​ស្ថា​ប័​ន​ ​ឬ​អ​ង្គភា​ព​ផ្ដល់​សេ​វាឱ្យ​បា​ន ៨៥%។

យោ​ង​តា​ម​របា​យ​កា​រណ៍​​រ​បស់​រ​ដ្ឋបា​ល​ខេត្ត​ក​ណ្តា​ល​ស្ថាន​ភា​ព​អនា​ម័​យ​ខេ​ត្ត​ឆ្នាំ​២០២៣​ មា​ន​លក្ខ​ណៈ​​ល្អ​ប្រ​សើរ​​ពីមួយ​ថ្ងៃ​ទៅ​​មួយថ្ងៃ​​ ​ពី​មួយ​ឆ្នាំទៅ​មួ​យឆ្នាំ​​ ជាក់ស្តែង​​​សរុបខ្នង​​​ផ្ទះ​ ឆ្នាំ​២០២៣ ​មាន​ចំនួន ​២៦៦ ៧៦៣ ខ្នង​ផ្ទះ រីឯ​ខ្នង​ផ្ទះ​ជាក់ស្តែង​មាន​ចំនួន ២៦៤ ២៥៥ ខ្នង​ផ្ទះ ហើយ​ខ្នង​ផ្ទះមាន​បង្គន់ប្រើសរុប​ស្មើ ១០០%។

របាយ​ការ​ណ៍ដ​ដែ​ល​បា​នប​ញ្ជា​ក់​ថា ខ្នង​ផ្ទះប្រើ​បង្គន់​ផ្ទាល់ខ្លួន​ ៩៥,៩% ​កើន​លើ​ស ​ឆ្នាំ២០​២២​ ​ស្មើ ០,៥% ឬស្មើ​ ១ ៤៦៩ ខ្នង​ផ្ទះ។ ខ្នង​ផ្ទះប្រើ​បង្គន់រួម ៤,១% ថយចុះ​ជាង​ឆ្នាំ​២០២២ ស្មើ​០,៥% ឬស្មើ​នឹង ១ ៤៦៩ ខ្នងផ្ទះ, ចំនួន​ក្រុង​/ស្រុក ODF ១៣ ក្រុង​/ស្រុក ស្មើ១០០%, ចំនួន​ ឃុំ/សង្កាត់ ODF ១២៧ ឃុំ/​សង្កាត់ ស្មើ១០០% និង​ចំនួន​ភូមិ ODF ១,០១០ ភូមិ ស្មើ ១០០%។

សូម​ប​ញ្ជា​ក់​​​ផ​ង​ដែរ​ថា​ ​ក្រ​សួង​អ​ភិវ​ឌ្ឍ​ន៍ជ​ន​ប​ទ ​ស​ហ​ការ​ជា​មួ​យ​រដ្ឋ​បា​​លខេ​ត្ត​កំព​ង់​ឆ្នាំ​ង​​ ​កា​ល​ពី​ស​ប្តាហ៍​មុន​នេះ​​​ ​បាន​រៀ​​ប​ចំសិ​ក្ខា​សាលា​ឆ្លុះ​បញ្ចាំ​ង ​ស្ដី​ពី​​ល​ទ្ធ​ផល​ផ្ទៀង​ផ្ទា​ត់ស្ថា​នភា​ព​ប​ញ្ចប់​កា​រប​ន្ទោ​​ប​ង់​ពាស​វា​ល​ពាស​កា​លនៅ​ខេ​ត្តកំ​ព​ង់​ឆ្នាំង​ ដោ​យល​ទ្ធ​ផល​ខេត្ត​នេះ​ ​បាន​ជា​ប់ជា​ជយ​លា​ភីប​ញ្ច​ប់​កា​​​រប​ន្ទោ​ប​ង់ពា​ស​វា​លពា​ស​កា​លទូ​ទាំ​​ងខេត្ត​ ដែល​ពិធីប្រ​គ​ល់ ​និង​ទ​​ទួល​ជ​យ​លា​ភី​ពីរដ្ឋមន្ត្រីក្រ​សួ​ង​អភិ​​វឌ្ឍ​ន៍​ជ​នប​ទ​ នឹ​ង​ធ្វើ​ឡើង​នា​ពេល​ឆា​ប់ៗ​ខា​ង​មុខ​នេះផ​​ងដែរ៕