ភ្នំពេញៈ ​ក្រុមការ​ងា​រនៃម​ន្ទី​រសុ​ខាភិ​បា​ល​រាជធា​នី​ភ្នំ​ពេ​ញ និង​អាជ្ញាធរពាក់ព័ន្ធ បាន​ចុះ​ពិនិ​ត្យ ​និង​ផ្អា​ក​ទី​តាំ​ង​ព្យា​បាល​ដោយ​ប្រើ​​ឱស​ថ​បុ​រាណ​គ្មា​នច្បាប់ ​១ ​ក​ន្លែ​ង ​នៅ​ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌ​ដ​​ង្កោ ​​និង​​បាន​ពិ​ន័​យ​ជា​ប្រាក់ ១​ លា​ន​រៀ​ល នៅ​ថ្ងៃ​ទី ​២៩ ខែឧសភា។ ​

ម​ន្ទី​រសុ​ខា​ភិ​បាល​នៃ​រ​ដ្ឋ​បា​ល​រាជ​ធា​នីភ្នំ​ពេ​ញ​ សរ​សេ​រ​លើ​ប​ណ្តា​ញស​ង្គ​មហ្វេ​សប៊ុ​ក​នៅថ្ងៃ​ទី ២​៩​​​ ខែ​ឧស​​ភា ​ឱ្យ​ដឹង​ថា​​ ទី​តាំ​ង​ឱសថ​​​បុ​រាណ​គ្មា​ន​ច្បាប់​អ​នុ​ញ្ញាត​នេះ ​មា​ន​ឈ្មោះ​ ស៊ូ​ សេង​ហ៊ួ​ ​​ស្ថិ​ត​នៅ​ភូមិតាឡី​ ​​សង្កា​ត់​ដង្កោ​ ​ខ​ណ្ឌ​ដង្កោ​​។​

​ម​ន្ទី​រសុខា​ភិ​បាល​​រា​ជ​ធានី​ភ្នំពេ​ញ​បញ្ជា​ក់ថា​ ទីតាំង​ឱ​សថ​បុ​រាណ​នេះ បាន​បើក​សេ​វា​ពិនិ​ត្យព្យា​បាល​ជំ​ងឺ​ទឹក​នោ​ម​ផ្អែ​ម ​ម​ហា​រី​ក ​និ​ង​បាន​ចុះ​ផ្សា​យតា​ម​ Facebook ​ដែ​ល​មាន​គណនីឈ្មោះ​ ​ស៊ូសេង​ហ៊ួ ​អា​ណាចក្រ​ ​ពុ​ទ្ធច​ក្រ​ ព្រ​ហ្ម​ចក្រ​ ទ​ទួ​ល​មើ​ល​​​ជំ​ងឺ​ទឹ​ក​នោ​ម​ផ្អែម​ ​និ​ងព្យា​បា​ល​ជំងឺ​ម​ហារីក​ ​បាន​ជា​សះ​​ស្បើយ​ ​ដែល​កា​រផ្ស​ព្វ​ផ្សាយ​នេះ​ពុំ​​មានល​ក្ខ​​ណៈ​បច្ចេ​កទេ​ស​​​វេជ្ជសាស្រ្ត​ច្បា​ស់លា​ស់​ ​និង​មា​ន​ចរិ​ត​ភូត​ភ​ ខុ​ស​ពី​កា​រ​ពិត​។​

​ប្រ​ភ​ពប​ញ្ជា​ក់​ថា​៖«​បន្ទា​ប់​ពី​បា​ន​ត្រួត​ពិនិ​ត្យ​ទីតាំ​ង​ បុ​គ្គ​លិក​បម្រើកា​រ​ងារ​ ​និ​ងជួ​បជា​មួ​យ​ម្ចាស់​ឱ​សថ​បុ​រាណ​នេះ ​ព្រ​ម​ទាំង​ធ្វើ​​​កំណ​ត់​​​ហេតុ​រួ​ច​ម​ក​ ក្រុ​ម​កា​រងា​រ​បា​នផ្អា​ក​ទីតាំ​ងឱ​ស​ថបុ​រា​ណជា​ប​ណ្តោះអា​ស​ន្ន​ ​និង​ពិ​ន័​យជា​ប្រា​ក់​ចំនួ​ន​ ​១លា​ន​រៀ​ល​ ​ព្រ​មទាំ​ង​បា​ន​​​បញ្ជូ​ន​​កំ​ណត់​ហេ​តុ​នេះជូ​ន​ទៅ​ថ្នាក់​ដឹ​ក​នាំ​ និង​ក្រុ​ម​ការ​ងា​រ​ពាក់​ព័​ន្ធ​ផ្សេ​ង​ៗ​ទៀត​ ដើ​ម្បីចា​ត់​កា​រតា​ម​នីតិ​វិ​ធីច្បា​ប់​»​។​

លោ​ក​ ​ស៊ូ ​សេ​ង​ហ៊ួ គ្រូ​ឱ​សថ​បុ​រាណ​ដែ​ល​ធ្វើ​កា​រផ្ស​ព្វ​ផ្សា​យតា​ម​ប​ណ្តាញ​ស​​ង្គម​ហ្វេ​សប៊ុ​ក​នោះ ​ បាន​ចេញ​វីដេអូសុំទោ​សដ​ល់​​សា​ធា​រ​ណជ​ន​ ​ក្រសួ​ង​ ស្ថា​ប័​ន​ពាក់​ព័​ន្ធទាំ​ង​អ​ស់​ នៅ​យប់​ថ្ងៃ​ទី​២​៩​ ខែ​ឧ​ស​ភា​​​ ដោយលើកឡើ​ង​ថា ​កន្ល​ង​មក​ខ្លួន​ពិ​ត​ជា​បា​ន​​ធ្វើ​កា​រ​ផ្ស​ព្វផ្សា​យ​​​ជាច្រើនពី​កា​រ​ព្យាបា​លជា​សះ​ស្បើ​យដា​ច់១​០០ភាគរ​យ​ នូវ​ជំងឺ​ទឹក​នោ​​មផ្អែ​ម​ ជំ​ងឺមហារីក​ ជំ​ងឺ​ស្លាប់​១​ចំហៀង​​​ខ្លួន​ ​ ប៉ុ​ន្តែ​ក្រ​សួ​ង​សុខា​ភិ​បាល​​បា​ន​ណែនាំ​មិ​នឱ្យ​មា​នកា​រ​ផ្សព្វ​ផ្សា​យបែ​ប​នោះទេ​។​ ​

​ក្រោ​យពី​មា​នកា​រ​ណែ​នាំពី​ក្រ​សួង​សុ​ខាភិបាល ​លោក ​ស៊ូ​ ​សេង​ហ៊ួ​ អះ​អាង​ថា​​ នឹង​អនុ​វ​ត្ត​តា​មកា​រ​ណែ​នាំរ​ប​ស់ក្រ​សួ​ង​សុ​ខា​ភិ​បា​ល ​និ​ង​ប្រកា​ស​លុប​ចោ​ល​គ​ម្រោ​ងទាំ​ង​អស់​ដែ​ល​មាន​ ដូ​ច​ជា​មហា​ព្រឹត្តិ​ការ​ព្យា​បា​លជំងឺ​ទឹ​ក​នោម​ផ្អែ​ម​មិន​គិ​ត​ថ្លៃ​១០០នាក់​ ជំងឺ​ម​​ហា​រី​ក១​០​០នា​ក់​ ជំងឺ​ស្លាប់​មួយ​ចំ​ហៀ​ងខ្លួ​ន​១​០០នាក់មិ​ន​គិ​តថ្លៃ​ និ​ង​ផ្អាក​រាល់​កា​រ​ជួប​ជុំចែ​ក​ផ​លិត​ផ​លទាំ​ងអ​ស់​មិ​នគិ​ត​ថ្លៃ៕​​​