
ការធ្វើតេស្ដរកមេរោគកូវីដ ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសនៅថ្ងៃទី ៣១ ខែឧសភាថា មានករណីឆ្លងវីរុសកូវីដ ១៩ ថ្មី ៩ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមានម្នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះថ្មីទៀតទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧៨១ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៨៩ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩៥១ នាក់៕