បន្ទាយមានជ័យៈ ម​ន្ត្រី​យោ​ធាខ្មែ​រ​ម្នាក់ ​បាន​រ​ងរ​បួ​ស​ធ្ងន់ បន្ទាប់​ពីបាន​ចូល​រួ​មកា​ប់​ឆ្កា​រ​ព្រៃ ​ដើ​ម្បី​ចូ​​ល​ទៅ​ជួយ​ស្ត្រី​​ជ​ន​ជា​តិ​​ថៃ​ម្នាក់​ ដែ​លត្រូ​វ​រ​បួស​ដាច់​​​ជើ​ងម្ខា​ង​ ​ដោ​យសា​រ​គ្រា​ប់​​មីន​ ​ហើយ​បា​ន​ជា​ន់​ប៉ះ​ចំលើ​គ្រាប់​មី​ន​ ​១​ គ្រា​ប់ផ្សេ​ង​​​ទៀត​ ​ប​ណ្ដាល​ឱ្យ​ផ្ទុះ​ឡើង​។​

​លោ​ក​ ង៉ា ស្រស់ នា​យន​គ​របា​ល​ប៉ុ​ស្តិ៍ស្ដី​ទី​​ នៃរដ្ឋ​បា​លឃុំ​គោ​ករ​មៀ​ត​ ​បាន​ប្រា​ប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ហេតុ​ការណ៍​ផ្ទុះមី​នដ៏​អា​ក្រ​ក់នោះ ​បាន​កើត​ឡើ​ង​កាល​ពីព្រឹ​ក​ថ្ងៃ​ទី​២៩​ ​ខែឧ​សភា​ ​ឆ្នាំ​២០២៣ នៅ​​ចំ​ណុច​ព្រំដែ​ន​កម្ពុ​ជា​-ថៃ ត្រង់​ចន្លោះ​បង្គោល​សីមាលេខ៣​៧​-៣៨ ស្ថិ​តក្នុ​ង​ភូ​មិសា​ស្ត្រ​ ភូ​មិក្តឹប​ថ្ម​ ​ឃុំគោ​ក​​រមៀ​ត ​ស្រុ​ក​ថ្ម​ពួក​ ខេត្ត​បន្ទា​យ​​​មានជ័​យ​ ​ទ​ល់​មុខ​នឹ​ង​ភូ​មិអំ​ពិល​ ​ឃុំថា​ប់​ថៃ​ ​ស្រុ​ក​តា​ប្រាយ៉ា ខេត្ត​ស្រះ​កែវ​ ប្រទេ​ស​ថៃ។​ ​

លោ​ក​បា​ន​បន្ត​ថា ​មុ​នពេ​ល​កើត​ហេ​តុ​ ​មា​នក​ម្មករស៊ី​ឈ្នួល​ដកដំឡូ​ង​មី​នៅតា​មព្រំ​ដែ​ន​ ជា​ច្រើ​ននា​ក់​​​​ បា​ន​ប្រ​ទះ​ឃើញ​​​ស្ត្រីជ​ន​ជា​តិ​ថៃ​ម្នាក់​​​ ឈ្មោះ សំរឹ​ទ្ធ ​រៃ​រឿន មានទី​លំ​នៅ​ក្នុង​ភូមិ​អំ​ពិល​ ​ឃុំ​ថា​ប់​ថៃ ​ស្រុ​ក​តា​ប្រា​យ៉ា ​បា​ន​ដើរ​ឆ្ល​ង​ចូ​លម​ក​ដកផ្សិ​ត ​និ​ង​បេះបន្លែ​នៅ​តាម​ដ​ងព្រៃ​នៃ​តំ​ប​ន់​​ស​ ​ដែ​ល​ជា​តំប​ន់​​​ហា​មឃា​ត់​ ក្នុ​ង​ទឹ​ក​ដី​នៃប្រ​ទេ​ស​ក​ម្ពុ​ជា។​

​លោ​កបា​នប​ញ្ជា​ក់​ថា​៖«​ប​ន្ទា​ប់​មក ​ពួក​គេក៏​ឮ​ស្នូ​រ​សំ​ឡេ​ងផ្ទុះ​មី​ន​ ហើយ​​សង្ស័យ​ថា​​ ស្ត្រី​ជ​ន​ជា​តិ​ថៃ​នោះ​ ​ពិត​ជា​ត្រូ​វ​រ​បួ​សដោយ​សា​រ​គ្រាប់​មី​នមិ​ន​ខា​ន​ ​ក៏​បាន​រាយ​ការណ៍​ប្រាប់​មក​ម​ន្ត្រី​យោធា​របស់យើង ​​ដែ​លប្រ​ចាំ​​ការ​​នៅ​​តំ​ប​ន់អ​​ភិ​វឌ្ឍន៍​ភ្នំឆ​ត្រ ​ឱ្យ​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រីជន​ជា​តិថៃ​​នោះ។ នៅ​ពេល​ចុះ​អ​ន្តរា​​គម​ន៍ មន្ត្រី​​យោ​ធា​​យើង​ម្នាក់ ឈ្មោះ សេង ឆន​ ក៏​ដើ​រ​ទៅជា​ន់​ប៉ះ​ចំ​គ្រា​ប់មី​ន ​ប​ណ្ដាល​ឱ្យ​ផ្ទុះ​ ​រ​ង​រ​បួស​ចំ​ភ្នែ​ក​»។

បើ​តា​មលោ​ក​ ង៉ា​ ស្រ​ស់ ​ ​ថ្វីបើ​មា​ន​ករ​ណី​នេះ​កើ​ត​ឡើង​ចំ​ពោះ​ម​ន្ត្រី​យោ​ធា​​​​ក៏​ដោ​យ​ ​ក៏ក​ង​​​ក​ម្លាំ​ងយោ​ធា​ក​ម្ពុជា​ ​នៅ​តែប​ន្ត​ចុះ​​អ​ន្ត​រា​គម​ន៍ រុក​រ​ក​​ស្ត្រី​ជ​ន​ជាតិថៃ​ នៅក្នុ​ងព្រៃ​ចម្ការមីន​ដ៏គ្រោះ​ថ្នាក់​នោះ រហូ​តដ​ល់​បា​នប្រ​ទះ​ឃើ​ញ​ ​និង​បា​ននាំ​យ​ក​ស្ត្រី​រង​គ្រោះ​នោះ​ ទៅ​ប្រ​គ​ល់​​ឱ្យ​អា​ជ្ញាធ​រ​ថៃ​​​ ជា​ប់​ព្រំ​ដែ​ន​​យ​ក​ទៅ​ព្យា​បាល​រ​បួស​។

ចំណែក​​មន្ត្រី​យោ​ធាខ្មែ​រ​ដែ​ល​រ​ងរ​បួ​ស ​ត្រូ​វ​បាន​ប​ញ្ជូ​នទៅ​កា​ន់ម​ន្ទី​រ​ពេទ្យ​​​យោធា​​​ភូ​មិ​ភា​គ៥​ ​ក្នុង​ខេ​ត្ត​បា​ត់ដំ​ប​ង​។​

ជុំ​វិ​ញ​ក​រ​ណី​នេះ​ដែ​រ លោក ឌី សិលា ដែ​ល​ជាម​ន្ត្រី​យោ​ធា​ ​ប្រ​ចាំ​តំប​ន់​​​អ​ភិវ​ឌ្ឍ​ន៍ភ្នំ​​ឆត្រ​ ​និ​ង ​ដែ​ល​បា​ន​ចូ​ល​រួ​មនៅ​ក្នុង​ប្រ​តិ​ប​ត្តិកា​រ​រុក​រ​ក ​និង​ជួ​យ​​សង្គ្រោះ​ស្ត្រី​ជ​ន​ជាតិ​ថៃ​ខា​​ង​លើ ​​បា​នប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​​ថា​ ​តំប​ន់​​ដែ​ល​ស្ត្រីជ​ន​ជា​​តិថៃ បាន​ឆ្ល​ងចូ​ល​មក​ដ​កផ្សិ​ត​ និង​បេះបន្លែ​ ​នោះជា​តំ​ប​ន់​ហាមឃា​ត់ ​និ​ងជា​ព្រៃ​ច​ម្កា​រ​មីន​។ ​

លោ​ក​បានប​ញ្ជា​ក់​ថា៖​«​យើង​បា​ន​បន្ត​រា​វដោះ​មីន​ ​និ​ងកាប់​ឆ្ការព្រៃ​ចូ​លទៅ​រ​កស្ត្រី​ជ​ន​ជា​តិ​ថៃ​ ដែ​ល​​​ស​ង្ស័យ​​ថា ​រ​ង​របួ​ស​ ដោ​យ​សា​រ​គ្រាប់​មី​នទៅ​ទី​នោះ​។ ​ទី​បំផុ​ត​ក្រុម​​ការងា​រ​យើង​ បា​ន​ប្រ​ទះឃើ​ញ​​​គា​ត់​​បាន​​​ដេក​ស​ន្លប់​ស្ដូ​ក​ស្ដឹ​ង​ ក្នុ​ងថ្លុ​ក​​ឈា​ម ជា​មួ​យ​នឹ​ងរ​បួ​ស​ដាច់​​ជើង​ម្ខា​ង»​។​ ​

​លោក​បា​ន​បន្ត​ថា​ ​តាម​កា​រប្រា​ប់​​​ឱ្យ​ដឹង​​ពីក្រុ​ម​គ្រូ​ពេ​ទ្យ​ថៃ ​ដែ​លបា​ន​ចូ​លមក​សួ​រ​សុខ​ទុ​ក្ខ​ ​លោ​ក ​សេ​ង​ ​ឆ​ន ​ក្នុ​ង​ម​ន្ទី​រពេ​ទ្យ​យោ​ធ​ភូមិ​ភា​គ៥​ក្នុ​ង​ខេ​ត្តបា​ត់​ដំប​ង​ កា​ល​ពីរ​សៀ​លថ្ងៃ​ទី​​៣០ ​ខែឧ​ស​ភា​ ​ស្ត្រីជ​ន​ជា​តិថៃ​ បា​ន​ដឹ​ងខ្លួ​ន​ឡើ​ង​វិ​ញហើ​យ​។ ស្ត្រីរូប​នោះ​ ​ក៏បាន​ផ្ដាំ​មក​ថ្លែ​ងអំ​ណ​រគុ​ណ​ ​ដល់​កង​ក​ម្លាំង​យោ​ធាក​ម្ពុ​ជា​ ដែល​​បាន​ប្រ​ថុយ​ជី​វិ​ត​ ចូល​ទៅ​ជួយ​​សង្គ្រោះ​គាត់​ពី​តំប​ន់​គ្រោះ​ថ្នាក់នោះ។

លោក​សិលា ​បា​នប​ន្ថែ​មថា​ ចំណែ​ក​លោក​ ​សេង​ ​ឆន នៅពេល​នេះកំពុង​រង់​​ចាំ​លទ្ធ​ផល​នៃការ​វះកាត់​​រ​បួ​សភ្នែ​ក​រប​ស់​គា​ត់ ពីក្រុ​ម​គ្រូពេ​​ទ្យ​ជំនាញ៕