តាកែវៈ ជារឿយៗ​ យើង​តែ​ងឃើ​ញដើ​មឫ​ស្សី​ត្រូវ​បាន​ប្រជាព​លរ​ដ្ឋដាំ​ធ្វើជា​ព្រំដី​ ឬ ​ដុះ​តាម​ភូមិឋាន​​ដែលភាគ​ច្រើ​នកា​រទា​ញ​យក​ផល​ឃើញ​មាន​ត្រឹមតែ​យក​ទំពាំ​ងម​កធ្វើម្ហូ​មអា​ហារ​​ឬយ​កដើ​មចា​ស់មកកែ​ច្នៃធ្វើ​ជា​ឧប​ករ​ណី​ប្រើ​ប្រា​ស់តាមបែបប្រ​ពៃណី​ទៅតាម​តម្រូវ​ការក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​ បច្ចុប្បន្ន​ឫស្សី​ត្រូវបាន​កែច្នៃ​ឱ្យរឹតតែ​មាន​ប្រយោ​ជន៍​ថែម​ទៀត​ដោយ​អាច​យកម​កធ្វើ​ជា​បំពង់​បឺត​ជំនួស​ឱ្យ​បំពង់​បឺត​ប្លា​ស្ទិ​ក និង​ ឧប​ករណ៍​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត​ហើយ​អាច​​លក់​ចេញ​ទៅក្រៅ​​ប្រទេស​ទៀត​ផង​។

​ក្នុង​កាយវិការ​ដៃ​ម្ខាង​កាន់​កាំបិត​បន្ទោះ​និង​ភ្នែក​កំពុង​សម្លឹង​ទៅរក​កំណាត់​ឫស្សី​ ដែល​ត្រូវ​កំណត់​យក​តាម​ខ្នាត​បំពង់​បឺត ​នោះ​គឺជា ​សកម្ម​ភាព​របស់​ស្ត្រី​ឈ្មោះ​សុខ​ ណៃ ​អាយុ ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​តា​សុខ ឃុំជំ​រៈ​ពេន​ ស្រុក​សំរោង​ខេត្ត​តាកែវ​​ ដែល​បច្ចុប្បន្ន​ជា​សមា​ជិក​សមា​គម​ឈ្មោះ​សិប្ប​កម្ម​ស្ត្រី​ខ្មែរ​ដែល​បាន​និង​កំពុង​កែ​ច្នៃ​ឫស្សី​ជា​បំព​ង់បឺត​នេះ​។

អ្នកស្រី​ សុខ ​ណៃ បាន​ថ្លែង​ប្រាប់​ភ្នំពេ​ញប៉ុស្ដិ៍ថា​ កាលពី​មិន​ទាន់​ចូល​ជាស​មា​ជិ​ក​​សមាគម​ គឺ​អ្នក​ស្រី​ជា​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​រាជ​ធានី​ភ្នំពេញ​តែ​ក្រោយ​ពី​ដឹងថា​នៅក្នុង​ភូមិ​-​ឃុំ​មាន​សមា​គម​សិប្បកម្ម​ដែល​អាច​ជួយ​បណ្តុះប​ណ្តាល​ជំនាញ​និង​ផ្តល់​ការងារ​ដល់​ស្ត្រីៗ​ទើប​អ្នកស្រី​ឈប់​ធ្វើការ​នៅ​រោង​ចក្រ​កាត់ដេរ​ហើយ​វិល​មក​ភូមិ​វិញ​។

​អ្នកស្រី​ សុខ​ ណៃ​ បាន​ឱ្យដឹង​ថា​ចំពោះ​ជំនាញ​ដែល​អ្នក​ស្រី​ទទួល​បាន​ការបណ្តុះ​បណ្តាល​ពី​សមា​គម​ គឺជាជំ​នា​ញ​ដេរ​មួក​ស្លឹក​ត្នោត ​ជំនា​ញ​កាច់​ស្មុគ​កែច្នៃ​ស្លឹក​ត្នោត​ជា​វត្ថុ​អនុ​ស្សាវ​រីយ៍​ផ្សេង​ៗ រួម​ទាំង​ជំនាញ​កែច្នៃ​ឫស្សី​ជា​បំពង់​បឺតផងដែរ​។​ការ​ចេះ​ជំនាញ​នេះ​បាន​ផ្លាស់​ប្តូរជីវិត​របស់​អ្នក​ស្រី​ដែល​ពីមុន​គ្មាន​ជំនាញ​អ្វី​សោះ​ដែល​ធ្លាប់​តែ​ធ្វើ​អ្វីៗ​តាម​ទម្លាប់​ពី​ដូន​តា​មកជា​អ្នក​មាន​ជំនាញ​ចេះ​ច្នៃប្រ​ឌិត​ស្រប​តាម​តម្រូវការ​របស់​មនុស្ស​បច្ចុប្បន្ន​។

​អ្នក​ស្រី​ ណៃ​ បាន​ថ្លែង​ទៀតថា​៖ «​មិន​ថាតែ​ខ្ញុំ​ទេ​ស្ត្រី​ក្នុងភូមិ​ស្រែ​តា​សុខ​និង​ស្ត្រី​រស់នៅ​ក្បែរៗ​ភូមិ​ខ្ញុំ​ ក៏​ត្រូវបាន​បណ្តុះប​ណ្តាល​ជំនាញ​នេះដែរ​។​ ពេលនេះ​ ខ្ញុំ​បាន​ប្រែក្លាយ​ពី​អ្នក​គ្មាន​ជំនាញ​មកជា​អ្នកមាន​ជំនាញ​ហើយ​ដោយ​សារតែ​អាជីព​ដេរ​មួក​ចាក់​ស្មុគ​នេះហើយ​ទើប​បាន​កែប្រែ​ជីវ​ភាព​គ្រួសារ​ខ្ញុំ​ប្រសើរ​ជាង​មុន​»​។​

ពាក់​ព័ន្ធ​នឹង​ការ​កែ​ច្នៃ​ឫស្សី​ជា​បំពង់​បឺត និង ​ការ​រចនា​ស្លឹក​ត្នោត​ជា​សម្ភារ​ប្រើប្រាស់​នេះ ​​អ្នកស្រី​មាស ​សាវ​រី​យ៍ វ័យ​ ៦៨​ឆ្នាំ ​ប្រធាន​សមាគម​សិប្បក​ម្ម​ស្ត្រី​ខ្មែរ​ដែល​មាន​ទីតាំង​ នៅក្នុង​ភូមិ ​ស្រែ​តា​សុខ​ ឃុំ ជំ​រៈ​ពេន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា

សមាគម​សិប្ប​កម្ម​ស្ត្រី​ខ្មែរ ​បាន​បង្កើត​ឡើង​ នៅ​ថ្ងៃទី​២៧ ​ខែកញ្ញា ឆ្នាំ​ ២០០៦​ ដែល​បច្ចុបន្ន​មាន​សមា​ជិក​ចូលរួម​​ចំនួន ​១២០ ​គ្រួសារ​ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​។​

ចំពោះ​ការ​បង្កើតជា​សមា​គម​នេះ​ឡើង គឺ​ដោយ​សារ​តែ​អ្នកស្រី​​គិត​ឃើញ​ថា ​នៅ​ក្នុង​ភូមិ​ឃុំ​របស់​អ្នកស្រី​មាន​ដើម​ត្នោត​ដើម​ឫស្សី​ដុះ​ច្រើនតែ​គ្មាន​អ្នក​កែច្នៃ​ជាវ​ត្ថុ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​​ឡើយ​ក្រៅតែ​ពី​មាន​ចំណេះ​ចេះ​បន្ត​ពី​ដូនតា​តែ​មិន​មាន​ការ​ច្នៃប្រ​ឌិត​បន្ថែម​។​

អ្នកស្រី​​បន្តថា ​គោល​បំណង​មួយ​ទៀត​គឺ​អ្នកស្រី​មើល​ឃើញថា​ មាន​ស្ត្រីៗ​ជាច្រើន​បាន​ទៅ​ធ្វើជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​ចោល​ផ្ទះ​សំបែង​ចោល​កូនចៅ​ហើយ​បើ​អ្នកស្រី​បង្ហាត់​បង្រៀន​ដល់​ពួកគេ​អាច​នឹង​ប្រសើរ​ដែល​មិន​ទៅ​ឆ្ងាយ​ពី​ផ្ទះ​។​បន្ទាប់​មក​អ្នកស្រី​បាន​បើក​កន្លែង​បណ្តុះ​បណ្តាល​ដល់​ស្ត្រីៗ​នៅក្នុង​ភូមិ​ស្រែ​តា​សុខ ​ក៏ដូចជា​ នៅ​ភូមិ​ក្បែរៗ​នោះ មក​រៀន​ជំនាញ​ហើយក៏​បាន​ចេះ​ជំនាញ​រហូត​មក​។​

អ្នក​ស្រី​ មាស ​សាវ​រី​យ៍​ បន្ថែម​ថា​ ក្រៅពី​នោះ សមា​គម​សិប្បក​ម្ម​ស្ត្រី​ខ្មែរ​ក៏មាន​បង្កើត​ជា​សហ​គម​ន៍​សន្សំ​ប្រាក់​ផងដែ​រ​ដែល​បច្ចុប្បន្ន​មាន​សមាជិក​ ១២០​ នាក់​។ ​ការ​សន្សំ​ប្រាក់​នេះ​គឺ​អ្នកស្រី​មាន​គោល​បំណង​ជួយ​ដល់​ស្ត្រី​ក្រីក្រ​ខ្វះខាត​ដើម​ទុន​ប្រកប​របរ​ផ្សេងៗ​ដើម្បីឱ្យ​គាត់​អាច​ខ្ចី​និង​យក​ការ​ប្រាក់​ទាប​ ហើយ​រហូត​មកទល់​ពេល​ប្រាក់​សន្សំ​មាន​ជាង​ ១០០​ លាន​រៀល​ហើយ​។​​

បើ​តាម ​អ្នកស្រី​ មាស​ សាវ​រី​យ៍ ចំពោះ​ផលិត​ផល​ដែល​ត្រូវធ្វើ​មាន​ឫស្សី​កែច្នៃ​ជា​បំពង់​បឺត​ កែច្នៃ​ឫស្សី​ជា​កាបូ​បដៃ ប្រដាប់​ដាក់​ក្រដាស​ជូត​មាត់ មាន​ការច្នៃ​ស្លឹក​ត្នោត​ជា​ស្មុគ ជា​មួក​រួម​រាប់​សិប​ប្រភេទ​ទៀត​។ ចំពោះដើ​ម​ឫស្សី​ដែល​អ្នក​ស្រី​យកមក​កែច្នៃ​ជា​បំពង់​បឺត​មាន​ឈ្មោះ​ថា ​[​ដកម៉ៃ​]​ មាន​ទំហំ​ប៉ុនៗ​កដៃក្មេង​ប៉ុន​មេជើង​ប៉ុន​មេដៃ​ដែល​ដើម​ឫស្សី​នេះ​ដុះ ​នៅក្នុង​ភូមិ​ស្រុក​ហើយពី​មុនៗ​មក​ក៏​គ្មាន​នរណា​ចាប់អា​រម្មណ៍​យក​វា​មក​កែច្នៃ​ដែរ​ក្រៅតែពី​​កាប់​ធ្វើ​របង​ដើម្បី​ស្រាស់​ដំណាំ​កុំឱ្យ​សត្វ​ចូល​ស៊ី​ជា​ដើម​។

អ្នកស្រី​ មាស ​សាវ​រី​យ៍​ បាន​ពោល​ថា​៖«​តាម​ការពិ​តទៅ​គោល​បំណង​របស់ខ្ញុំ​ដើម្បី​ជួយ​ដល់​ស្ត្រី​ក្រីក្រ​និង​គ្មាន​ដើមទុន​ហើយ​គ្មាន​មុខរបរ​ពិតប្រា​កដ​ហើយ​បើ​គ្មាន​មុខរបរ​ទេ​គ្នា​ក៏​គ្មាន​ប្រាក់ចំ​ណូល​ដែរ​។​ដល់ពេ​ល​អ៊ីចឹង​ទៅ​ខ្ញុំ​នឹក​ឃើញថា​ការងារ​នេះ​ស្រួល​ហើយ​យើង​នៅផ្ទះ​ទោះបី​បាន​តិច​បាន​ច្រើន​អី​ក៏​យើង​បាន​ជួយ​មួយ​ផ្នែក​ក្នុង​ជីវភាព​គ្រួសារ​យើង​ដែរ​។​អ៊ីចឹង​បាន​ជា​ខ្ញុំ​បង្រៀន​ជំនាញ​នេះ​ដល់​ស្ត្រីៗ​ក្នុងភូមិ​»​។​

អ្នកស្រី​សាវ​រី​យ៍​ បាន​បញ្ជាក់​ថា​ជំនាញ​នេះ​អ្នកស្រី​ចេះ​បន្ត​គ្នា​តាំងពី​ដូនតា​មកម្ល៉េះ​គ្រាន់តែ​ថា​ជំនាញ​ខ្លះ​ថ្មី​​ត្រូវ​ទាម​ទារ​ឱ្យ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​កែច្នៃ​ទៅ​តាម​សង្គម​ស៊ី​វិ​ល័យ​។​ម្យ៉ាង​វិញ​ទៀត​អ្នក​ស្រី​ក៏​ទទួល​ការ​បណ្តុះ​បណ្តាល​បន្ថែម​ពី​អង្គការ​មួយ​ចំនួន​ផង​ដែរ​ ហើយ​បាន​យក​ចំណេះ​ជំនាញ​នេះ​មក​បង្ហាត់​បង្រៀន​បន្ត​គ្នា​បាន​ ៤ ​ភូមិ​មាន​ ភូមិ​ធ្លក​ដំណាក់​ហ្លួង ​ ភូមិ​ដំណាក់​ត្រ​យឹ​ង ​និង ​ភូមិ​ស្រែ​តា​សុខ​ នៅ​ក្នុង​ឃុំជំរៈ​ពេន​ និងភូមិ​ថ្មី​​ក្នុង​ឃុំ​រវៀង​ ។​

ចំពោះ​ការ​ធ្វើបំ​ពង់​បឺត​នេះ ​អ្នកស្រី​ សាវ​រី​យ៍​ បានប្រា​ប់ថា ​មុន​ដំបូង​យើង​កាប់​ឫស្សី​ជា​កង់ៗ​ តាម​ការ​កំណត់​ប្រវែង​ហើយ​យក​ឫស្សី​ទៅ​ហាល​ថ្ងៃ​ឱ្យ​ស្ងួត​ល្អ​បន្ទាប់​មក​យក​វា​មក​លាង​ជម្រះ​ខាងក្នុង​បំពង់​ឫស្សី​ ហើយ​យក​វា​ទៅ​ហាល​ថ្ងៃ​ម្តងទៀត​ប្រមាណ​ជា​ ៣​ ទៅ ​៤​ ថ្ងៃ​។​ ការ​ហាល​បែប​នេះ​ដើម្បី​កុំឱ្យ​ឫស្សី​ដុះ​ផ្សិត​​ ហើយ​ដើម​ឫស្សី​ដកម៉ៃ​មិន​ងាយ​មាន​ខ្មូត​ស៊ី​មិន​ដូច​ឫស្សី​ស្រុក​ធម្មតា​ទេ​។​

យ៉ាង​ណាក្ដី​ អ្នកស្រី​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ដោយ​សារ​ដើម​ឫស្សី​បច្ចុប្បន្ន​មាន​ដុះ​ នៅក្នុង​ភូមិ​ហើយ​មាន​ការ​កាប់​យក​ទៅ​ប្រើប្រា​ស់​ផ្សេងៗ​ ដូចជា ​ធ្វើ​ផ្ទះ​ផង​នោះ​អ្នកស្រី​​ខ្លាច​ថា​ទៅ​ថ្ងៃមុខ​អាច​នឹងអស់​ដើម​ឫស្សី​ប្រភេទ [​ដកម៉ៃ]​ នេះ​។​ ចំពោះ​ផលិត​ផល​កែច្នៃ​ជា​បំពង់​បឺត​នេះ​មាន​ម៉ូយ​ពី​រាជ​ធានី​ភ្នំពេញ​មកទិញ​ពី​សមា​គម​របស់​អ្នក​ស្រី​ម្តង​ចំនួន​ ៥០០​ បំពង់​ឬ​ជាង​ ១​ ពាន់​បំពង់​ដែល​គេ​យក​ទៅល​ក់​បន្ត​នៅ​បរទេស​តែ​អ្នកស្រី​មិនដឹង​ថា​ ទៅ​ប្រទេស​ណា​ទេ​។​ តែបើ​ផ្លិតស្លឹ​កត្នោ​ត​គេ​ទិញ​យកទៅ​ប្រទេស​បារាំង​ម្តង​ប្រមាណ​ជាង​១​ពាន់​ផ្លិត​ឬ​ទៅតាម​ការ​បញ្ជា​ទិញ​ពី​ម៉ូ​យ​ហើយ​ក៏មាន​នៅ​ក្នុង​ប្រទេស​ដែរ​។​

បើតាម​ អ្នកស្រី ​សាវ​រី​យ៍​ បច្ចុប្បន្ន​សមា​គម​របស់​អ្នកស្រី​មាន​ស្ត្រី​តែ ​១៥​នាក់ ​ប៉ុណ្ណោះ​ ដែល​កំពុង​កែច្នៃ​សម្ភារ​ទាំង​នេះ ​និង ​ស្ត្រី​មួយចំ​នួនធំ​ក៏​ត្រឡប់​ទៅ​ធ្វើជា​កម្មករ​កាត់ដេរ​រោង​ចក្រ​វិញ​ដែរ​។​ ប៉ុន្តែ​ បច្ចុប្បន្ន​មាន​ទីផ្សារ​ប្រសើរ​ជាង​មុន​ព្រោះ​អតិថិ​ជន​ដែល​ទិញយក​ទៅ​ប្រើ​ប្រាស់​ដឹងថា​ផលិត​ផល​របស់​សមា​គម​រចនា​ម៉ូដ​បែប​បុរាណ​និង​មាន​ភាព​ជាប់​ធន់​ទាំង​មួក​ស្លឹក​ត្នោត ទាំង​បំពង់​បឺត​រួម​នឹង​សម្ភារ​អនុ​ស្សាវ​រីយ៍​ផ្សេងៗ​ទៀត​។​

​ជុំវិញ​ការកែ​ច្នៃ​ផលិត​ផល​បំពង់​បឺត និង​ផលិត​ផល​ពី​ស្លឹក​ត្នោត​នេះ​ លោក​ យិ​ត ស៊ីវ​ មេឃុំ​ជំ​រៈពេន​ ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ដែរ​ថា ​ការ​ងារ​កែច្នៃ​បំពង់​បឺត​ក៏ដូច​ជា​ការកែ​ច្នៃ​ស្លឹក​ត្នោត​នេះ​គឺ ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ជា​ពិសេស​ស្ត្រី​ត្រូវ​បាន​សមា​គម​ជួយ​បណ្តុះ​បណ្តាល​ជំនាញ និង​ជួយ​ផ្តល់​ការងារ​ឱ្យមាន​ធ្វើ​ហើយ​សមា​គម​ជួយ​រក​កន្លែង​លក់​ផលិត​ផល​ឱ្យ​ទៀត​។​ ដោយ​សារតែ​បញ្ហា​នេះ​ហើយ​បាន​ធ្វើឱ្យ​ជីវភាព​របស់​បងប្អូន​ក្នុងភូមិ​ស្រែ​តា​សុខ​រួមនឹង​ភូមិ​មួយ​ចំនួ​នទៀត​មាន​ការ​ប្រែ​ប្រួល​ពី​ខ្សត់​ខ្សោយ​ទៅ​មាន​ជីវ​ភាព​មធ្យម​សម​រម្យ​។​

លោក​ថ្លែងថា​៖«​យើង​ពិនិត្យ​ទៅ​ឃើញថា​ស្ត្រីៗ​ក្នុង​សមាគម​ទទួល​បាន​ទាំង​ជំនាញ​ហើយ​មិន​ភ័យ​ព្រួយ​នៅពេល​ផលិត​បាន​គឺមាន​ម៉ួ​យ​ចាំ​ទិញ​អស់ៗ​តែម្តង​។​ខ្ញុំ​ឃើញ​បែប​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ជំនួស​ពួក​គាត់​»​។

លោក​ ឆ​យ ម៉ុ​ន​លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតា​កែវ​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​ ពាក់​ព័ន្ធ​ការកែច្នៃ​ឫស្សី​ជា​ទុ​យោបឺត​របស់​សមា​គម​សិប្បក​ម្ម​ស្ត្រី​ខ្មែរ​ នៅ​ស្រុក​សំរោង​មាន​សារៈ​សំខាន់​ណាស់​។​ បញ្ហា​នេះ​ ក៏​ជាគោល​ការណ៍​របស់​ក្រសួង​បរិស្ថាន​ដែល​ជំ​រុញឱ្យ​ប្រជាព​លរដ្ឋ​ប្រើប្រា​ស់​អ្វី​ដែលជា​​ធម្មជាតិ​មិន​បំពុល​ដល់​បរិស្ថាន​។​ ក្រសួ​ងប​រិស្ថាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាព​លរដ្ឋ​ឬក៏​អាជី​វកម្ម សិប្ប​កម្ម​ដែល​គាត់​ស្ម័គ្រចិត្ត​ផលិត​កែច្នៃ​អំពី​ចំ​បើង​ឬ​ពី​កាក​អំពៅ​ជំនួស​កែវ​ជ័រ​បំពង់​បឺត​ជ័រ​ផង​ដែល​ធ្វើ​យ៉ាង​ម៉េច​កុំឱ្យ​បំពុល​ដល់​បរិ​ស្ថាន​។​

លោក​ថ្លែង​ថា​៖«​ទុ​យោបឺត​ប្រើប្រាស់​បំពង់​ឫស្សី​នេះ​មាន​សារៈ​សំខាន់​ណាស់​ព្រោះ​កន្លង​មក​យើង​ប្រើ​ប្រាស់​បំពង់​ជ័រ​។​អ៊ីចឹង​បំពង់​បឺត​ជ័រ​នេះ​នៅពេល​យើង​បោះ​ចោល​គឺ​វា​មិន​រលួយ​ទេ​។​ តែបើ​យើង​ប្រើ​បំពង់​ឫស្សី​បោះ​ចោល​ក្នុង​បរិស្ថាន​គឺ​វារ​លាយក្លាយ​ជា​ជី​កំប៉ុស​»​៕