
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ៩ នាក់ បន្ថែមទៀត រីឯអ្នកទើបជាសះស្បើយមានរហូតដល់ ១១ នាក់ តែពុំមានអ្នកស្លាប់ថ្មីទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ៦ ខែមិថុនា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ១ ករណីបន្ថែម និងមានអ្នកជាសះស្បើយពីជំងឺនេះចំនួន ១១ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ៧ ខែមិថុនា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ៨២២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៧២៨ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕