ភ្នំពេញៈ ក្រសួ​ង​ប​រិស្ថា​ន​ និ​ង​ទី​ភ្នាក់ងារ​សហប្រ​តិ​បត្តិ​ការ​​អន្ត​រជាតិ​ជប៉ុន ​(JICA) បាន​ចុះ​​ហត្ថ​លេ​ខា​រួ​ម​គ្នា ដើម្បី​ដាក់​ឱ្យ​​ដំ​ណើ​រ​ការគ​ម្រោ​ងព​ង្រឹ​ង​ស​មត្ថ​ភាព​​លើ​កា​រត្រួ​ត​ពិ​និត្យ​​កា​រ​បំពុ​លទឹ​ក​ ​សំដៅ​គ្រប់​គ្រ​ង់​ធន​ធា​ន​ទឹក​នៅ​​​ក​ម្ពុ​ជា​ឱ្យ​កា​ន់​តែមា​ន​គុ​ណ​ភាព​ខ្ព​ស់។​​​

​គម្រោ​ង​ពង្រឹ​ង​ស​មត្ថ​ភា​ព​លើ​ការ​ត្រួត​ពិ​និត្យ​កា​រ​បំពុ​ល​ទឹក​នេះ​ ​ត្រូវ​បា​នចុះ​ហ​ត្ថ​លេខា​ដោ​យ​លោ​ក​ សៅ​ ​សុ​ភាព​ រ​ដ្ឋ​លេខា​ធិ​កា​រ​ក្រ​សួង​ប​រិ​ស្ថាន​ ​និង​លោ​ក​​ SANUI Kazumasa តំណា​ងទី​ភ្នា​ក់ងា​រ​សហ​ប្រ​តិប​ត្តិ​កា​រ​អ​ន្ត​រជា​តិ​ប្រ​ទេស​ជ​ប៉ុន​ប្រ​ចាំ​ក​ម្ពុ​ជា ​(JICA)​នាទី​ស្តីកា​រ​ក្រ​សួង​ប​រិ​ស្ថាន​ ​កា​លពី​ថ្ងៃ​ទី ១​៣​ ខែ​មិ​ថុ​នា ​ឆ្នាំ ​២​០២​៣​។​​

​ពាក់​ព័​ន្ធ​នឹង​កា​រចុះ​ហ​ត្ថ​លេ​ខារួ​ម​គ្នា​នេះ ​លោ​ក ​នេត្រ ភក្ត្រា​ ​អ្ន​កនាំ​ពា​ក្យ​ក្រសួង​បរិស្ថា​ន​ បាន​ប្រាប់​​​​​ឱ្យ​ដឹង​​នៅថ្ងៃ​ទី​១៤​ ​ខែ​មិថុ​នា​ថា​ នេះគឺ​ជា​កិ​ច្ច​ស​ហ​ការ​ដ៏​មា​ន​សារៈ​សំខា​ន់ ​ដែល​ក្រសួ​ងប​រិ​ស្ថាន​ មា​នតួ​​​នាទី​ភារ​កិ​ច្ច​នៅ​​ក្នុ​ង​កា​រ​គ្រ​ប់គ្រ​ង​គុណ​ភា​ព​ទឹក​ ​​​ពិ​សេស​សំ​ណ​ល់រា​វ​ ដែ​ល​ប​ង្ហូរ​ចេ​ញ​ពី​បណ្តា​រោ​ង​ច​ក្រ កន្លែ​ងទី​តាំង​ប្រើ​ប្រាស់​ផ្សេ​ងៗ​ ​ដែ​ល​ទាម​ទា​រ​ត្រូ​វមា​ន​កា​រ​គ្រ​ប់គ្រ​ង​សំ​ណល់​រា​វ​ឱ្យ​បាន​ល្អ​។​

​លើ​ស​ពី​នេះ ​លោ​ក​ប​ញ្ជាក់​ថា​ ​៖ «គម្រោ​ង​នេះ ​ក៏​បាន​ផ្តោត​សំ​ខា​ន់​ទៅលើ​ការ​គ្រ​ប់​គ្រង​សំ​ណ​ល់ក​ខ្វ​ក់​ ត្រួ​ត​ពិ​និ​ត្យ​​លើ​កា​រ​ធ្វើ​ប្រព្រឹ​ត្តិក​ម្ម​ទឹ​កក​ខ្វ​ក់​កុំឱ្យមា​ន​កា​រ​បំពុ​ល​ទឹ​កណា​មួ​យ​ ​មុន​ប​ង្ហូរ​ចូ​ល​ទៅ​កាន់​ប្រ​ភព​ទឹ​ក​ធ​ម្ម​ជាតិ​ជា​ដើ​ម​»។

​​​

​​ក្រ​សួ​ងប​រិ​ស្ថា​ន ​​​បាន​លើ​ក​ឡើង​​​ថា ​ដោ​យ​ពិ​និត្យ​ឃើ​ញ​ពីសា​រៈ​ប្រ​យោជ​ន៍​នៃ​គ​​ម្រោង​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រ​នេះ ​ទើ​ប​​អគ្គ​នា​យ​ក​ដ្ឋា​នគាំ​​ពារ​ប​រិ​ស្ថា​ន ​បាន​ស​ហ​កា​រ​ជា​មួ​យ​ក្រុ​មកា​រ​ងា​រប​ច្ចេ​ក​ទេ​​សរ​ប​ស់​ J​ICA រៀ​ប​ចំគ​ម្រោ​ងកិ​ច្ច​ស​ហកា​រ​ជំ​ហាន​ទី​២ ​ស្តីពី​ ​«​កា​រព​ង្រឹង​ស​ម​ត្ថភា​ព​លើកា​រ​គ្រ​ប់គ្រ​ង​កា​របំ​ពុល​ទឹ​ក​»​នេះ​ឡើង​។​​​

​គ​ម្រោង​នេះ​​​មា​នរ​យៈ​ពេ​ល៣​ឆ្នាំ​ ដោ​យ​គ្រោ​ង​នឹង​អ​នុវ​ត្ត​ចា​ប់ពី​ឆ្នាំ​២​០​២៣​នេះ​ត​ទៅ​ ដោ​យ​រំ​ពឹង​ថា​ ​កា​រអ​​នុ​​វត្ត​គ​ម្រោ​ង​នឹង​ធ្វើ​ឱ្យ​ប្រសើ​រ​ឡើ​ង​នូវ​សុក្រឹ​ត​ភា​ព ​និ​ងភាព​អា​ចជឿ​ជា​ក់បាន​នៃ​ការ​វិ​ភាគគុ​ណភាពទឹ​ក​ ដោ​យ​មន្ទីរ​ពិ​សោធ​ន៍​នៃក្រ​សួ​ងប​រិ​ស្ថា​ន។​

ប​ង្កើ​តប្រ​ព័​ន្ធ​ត្រួត​ពិ​និត្យ​តា​ម​ដាន​គុ​ណ​ភា​ពទឹ​ក​លើ​ដី​​ ​និ​ង​សំ​ណ​ល់​រាវ​នៅ​តា​ម​តំប​ន់​គោ​ល​ដៅ,​ ​ទ​ទួ​លបា​ន​កា​រព​ង្រឹ​ង​សម​ត្ថ​ភាព​ក្នុ​ង​កា​ររៀ​ប​ចំ​ប​ង្កើ​ត​ផែន​ការ​គ្រ​​​ប់​គ្រង​គុ​ណ​ភាព​ទឹ​ក និ​ង​ទ​ទួ​លបា​នវិ​ធាន​អ​នុ​វត្តន៍​ត្រឹម​ត្រូ​វ​ទាក់​ទ​ង​ទៅនឹ​ង​វិធី​សា​ស្ត្រអ​នុ​វ​ត្តន៍អ​នុក្រឹ​ត្យ​ស្តី​ពី ​កា​រ​ត្រួ​​ត​ពិនិត្យ​កា​របំ​ពុល​ទឹ​ក​ ត្រូ​វ​បា​នផ្ស​ព្វ​ផ្សាយ​ទៅ​កាន់​ភា​គីពា​ក់​ព័ន្ធ​រួ​មមា​ន​ ​រដ្ឋ​បា​លថ្នា​ក់ក្រោ​ម​ជា​តិ ​និ​ងវិ​ស័យ​ឯ​កជ​ន​ជា​ដើម​។​​​​

​សូ​មប​ញ្ជា​ក់​ផង​ដែ​រថា​ រ​យៈពេ​ល​កន្ល​ងម​ក​ អ​គ្គ​នាយ​ក​ដ្ឋា​នគាំ​ពា​រប​រិស្ថា​ន​នៃ​ក្រសួ​ង​បរិ​ស្ថា​ន​ ​បាន​អ​នុវ​ត្ត​គ​ម្រោ​ង​ស្តី​ពី​កា​រ​អនុ​វ​ត្តប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភា​ព​នូវ​កា​រវា​យ​ត​ម្លៃហេ​តុ​ប៉ះពា​​ល់​បរិ​ស្ថា​ន​ ​និ​ង​ត្រួត​ពិ​និ​ត្យកា​រ​បំពុ​ល​តាម​រ​យៈ​ការ​អ​ភិវ​ឌ្ឍ​ស​មត្ថ​ភា​ពម​ន្ត្រី​ក្រ​សួង​ប​រិ​ស្ថា​នជំ​ហា​ន​ទី១​ ​ដែ​លមា​ន​រយៈ​ពេ​ល​៣ឆ្នាំ​ក​ន្លះ​។​

​​គ​ម្រោ​ង​​​នោះ ​ធ្វើ​ឡើង​​​ក្រោម​ជំ​នួ​យប​ច្ចេ​កទេ​ស​ពី​ទីភ្នា​ក់​ងា​រស​ហ​ប្រតិ​ប​ត្តិ​កា​រអ​ន្ត​រ​ជាតិ​ប្រ​ទេ​ស​ជប៉ុ​ន​ ​ក្នុ​ង​​គោ​​ល​បំ​ណ​ង​ពង្រឹ​ង​ស​ម​ត្ថភា​ព​ម​ន្ត្រីនៃ​អ​គ្គនា​យ​កដ្ឋា​ន​គាំ​ពារ​ប​រិស្ថា​ន​លើកា​រត្រួ​ត​ពិ​និត្យ​ ​ទ​ប់​ស្កា​ត់ ​និ​ង​កាត់​ប​​​ន្ថយ​កា​របំ​ពុ​ល​បរិ​ស្ថា​នដោ​យ​ផ្តោ​តលើ​កា​រ​វាយ​ត​ម្លៃហេ​តុ​ប៉ះ​ពា​ល់ប​រិ​ស្ថា​ន​ (EIA) ​និង​ទឹ​ក។​ ​​​

តា​មរ​យៈ​នៃ​ការ​អ​នុ​វត្ត​គ​ម្រោ​ងកិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​នេះ​ ក្រ​សួ​ង​បរិ​ស្ថាន​ ​បា​នអះ​អា​ងថា​ ​គ​ម្រោ​ង​នេះ​ពិ​ត​ជាបា​នជួ​យ​ពង្រឹ​ង​ស​ម​ត្ថ​ភាព​ជូ​នទៅ​ដ​ល់ម​ន្ត្រី​ជំនា​ញ​នៃ​អគ្គ​នា​យក​ដ្ឋា​នគាំ​ពា​រប​រិ​ស្ថាន​ ​ស​ម្រា​​ប់​អ​នុ​វត្ត​កា​រ​ងារ​ប្រ​ចាំ​ថ្ងៃពា​ក់​ព័​ន្ធនឹ​ង​ការ​ងា​រត្រួ​ត​ពិ​និ​ត្យ​ ទ​ប់​ស្កាត់​ ​និ​ងកា​ត់​ប​ន្ថ​យ​កា​រ​បំ​ពុល​ប​រិ​ស្ថា​ន​ សំ​​​ដៅ​កា​រពា​រ​សុ​ខ​ភាព​សា​ធា​រ​ណៈ ​និ​ង​ការ​អ​ភិរ​ក្ស​ជី​វច​ម្រុះ​កា​ន់តែ​ប្រ​សើ​រ​ឡើង៕