ភ្នំពេញៈ សាកលវិទ្យាល័យអ៊ិច ម៉ាកសី (Aix Marseille Université) របស់បារាំង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គ្រោងចាប់ផ្តើមគម្រោងពង្រឹងសមត្ថភាពភាសាបារាំង និងវប្បធម៌នៃប្រទេសដែលប្រើប្រាស់ភាសាបារាំង នៅឆ្នាំ២០២៤ ដល់និស្សិត និងសាស្ត្រាចារ្យនៅតាមគ្រឹះស្ថាននានានៃប្រទេសកម្ពុជាដែលប្រើភាសាបារាំង។
កាលពីថ្ងៃទី៣០ ខែមិថុនា អ្នកម្នាង ម៉ែន ច័ន្ទទេវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលោកស្រី សាស្ត្រាចារ្យ Corinne Flicker មកពីសាកលវិទ្យាល័យអ៊ិច ម៉ាកសី (Aix Marseille Université) បានជួបពិភាក្សាអំពីគម្រោង École d’été ដែលនឹងរៀបចំឡើងនៅឆ្នាំ២០២៤។
ហ្វេសប៊ុកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បញ្ជាក់នាថ្ងៃទី៣០ ខែមិថុនា ថា៖ «គម្រោង [École d’été] នេះផ្តោតលើការពង្រឹងសមត្ថភាពភាសាបារាំង និងវប្បធម៌នៃប្រទេសដែលប្រើប្រាស់ភាសាបារាំង ដល់និស្សិត និង សាស្ត្រាចារ្យ ដែលកំពុងរៀន និង បង្រៀន ភាសាបារាំងនៅតាមគ្រឹះស្ថាននានានៃប្រទេសកម្ពុជា»៕